ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​របៀប​រៀបចំ​ពេលវេលា​របស់​មហាសេដ្ឋី

4 ឆ្នាំ មុន

ភាគច្រើន​មនុស្ស​មិន​ក្លាយជា​មហាសេដ្ឋី​ដោយ​ចៃដន្យ​ទេ ។ ការ​ក្លាយជា​មហាសេដ្ឋី​ប្រៀប​ដូច​ជា អ្នកលេង​កីឡា​ជំនាញ​ដូច្នោះ​ដែរ ។ ប្រាកដ​ណាស់ អំណោយ​ពី​ធម្មជាតិ និង​បរិស្ថាន​រស់នៅ​របស់​អ្នក​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកជា​ច្រើន ប៉ុន្តែ​អ្នក​មិន​អាច​ជោគជ័យ​បាន​ឡើយ​ប្រសិនបើ​មិន​មានការ​ខិតខំ​ប្រឹងប្រែង ។…

ភាគច្រើន​មនុស្ស​មិន​ក្លាយជា​មហាសេដ្ឋី​ដោយ​ចៃដន្យ​ទេ ។ ការ​ក្លាយជា​មហាសេដ្ឋី​ប្រៀប​ដូច​ជា អ្នកលេង​កីឡា​ជំនាញ​ដូច្នោះ​ដែរ ។ ប្រាកដ​ណាស់ អំណោយ​ពី​ធម្មជាតិ និង​បរិស្ថាន​រស់នៅ​របស់​អ្នក​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកជា​ច្រើន ប៉ុន្តែ​អ្នក​មិន​អាច​ជោគជ័យ​បាន​ឡើយ​ប្រសិនបើ​មិន​មានការ​ខិតខំ​ប្រឹងប្រែង ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​គោលដៅ ឬ​ក្តី​សុបិន​ក្នុង​ការ​រក​លុយ​ឲ្យ​បាន​ច្រើន អ្នក​អាច​សាកល្បង​វិធី​រៀបចំ​ពេលវេលា​ខាងក្រោម​នេះ​ដែល​មហាសេដ្ឋី​ភាគច្រើន​អនុវត្ត​តាម ៖

១. ក្រោក​ពី​ព្រលឹម​៖
មហាសេដ្ឋី​ភាគច្រើន​មិន​ក្រោកពីដំណេក​ក្រោយ​ម៉ោង​៨​កន្លះ​ព្រឹក​ឡើយ ។ មហាសេដ្ឋី​ជា​ច្រើន​ក្រោក​នៅ​ម៉ោង​៦ ឬ​៧​ព្រឹក ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​ទទួលទាន​អាហារ​ពេល​ព្រឹក និង​ទៅ​ធ្វើការ​ឲ្យ​បាន​មុន​អ្នក​ដទៃ ។

២. ធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​៖
ពេល​ដែល​អ្នក​ចំណាយ​កម្លាំង​លើ​ការ​ធ្វើ​លំ​ហាត់ប្រាណ អ្នក​ក៏​ទទួល​បាន​កម្លាំង​មក​វិញ​ដែរ ។ អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​មិន​ងាយ​ឈឺ​ទេ ហើយ​ពួក​គេ​អាច​ផ្តោត​ស្មារតី​លើ​ការងារ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ថែម​ទៀត ។

៣. កុំ​គិត​ពី​រឿង​បរាជ័យ​៖
វា​មិនមែន​ជា​រឿង​ងាយ​ក្នុង​ការ​ជឿជាក់​លើ​ខ្លួនឯង​ទេ ប៉ុន្តែ​មហាសេដ្ឋី​មិន​ចំណាយ​ពេលវេលា​មិន​មាន​ប្រយោជន៍​ដើម្បី​គិត​ពី​រឿង​បរាជ័យ​ឡើយ ។ គំនិត​ទាំងនេះ​ជា​អ្វី​ដែល​រារាំង​មិន​ឲ្យ​អ្នកធ្វើការ​សម្រេចចិត្ត​ពេល​ដែល​មាន​ហានិភ័យ ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ឱកាស​រក​លុយ​ជា​ច្រើន ។

៤. ទុក​ពេល​មួយ​ម៉ោង​សម្រាប់​អាហារ​ថ្ងៃត្រង់​៖
មនុស្ស​មួយ​ចំនួន​គិត​ថា​ប្រសិនបើ​ពួក​គេ​ចង់រក​លុយ​បាន​ច្រើន ពួក​គេ​មិន​អាច​ទុក​ពេល ១​ម៉ោង​សម្រាប់​ទទួលទាន​អាហារ​ឡើយ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ល្អ​ទេ ។ មហាសេដ្ឋី​ជា​ច្រើន​តែងតែ​ទុក​ពេល​មួយ​ម៉ោង​សម្រាប់​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ព្រោះ​ពួក​គេ​ដឹង​ថា​ពួក​គេ​ត្រូវការ​ការ​សម្រាក​ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​ផ្តោត​ស្មារតី​បាន​ល្អ​ពេល​ដែល​ត្រលប់​ទៅ​ការងារ​វិញ ។

៥. កុំ​ធ្វើការ​នៅផ្ទះ​៖
ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​តែងតែ​វេច​ការងារ​ទៅ​ផ្ទះ​ដើម្បី​ធ្វើ​រហូត​ដល់​យប់​ជ្រៅ ។ ប៉ុន្តែ​ជាក់ស្តែង ពួក​គេ​មិន​អាច​សម្រេច​បាន​ច្រើន​ទេ ។ ផ្ទុយ​មក​វិញ វា​មាន​តែ​ធ្វើ​ឲ្យ​ពួក​គេ​ក្រោកពីដំណេក​នៅ​ថ្ងៃ​បន្ទាប់​ជាមួយនឹង​អារម្មណ៍​ហត់នឿយ​ដូច​មិន​បាន​ចូល​ដំណេក​វិញ​ទេ ។

៦. ទុក​ពេល​សម្រាប់​ការ​សិក្សា​៖
អ្នក​ដែល​ពូកែ​គិត​មិន​ថា​ជា​អ្នកនយោបាយ ឬ​អាជីវករ​ទេ​គឺ​តែងតែ​ទុក​ពេល​សម្រាប់​ការ​សិក្សា​រៀនសូត្រ​ជា​រៀងរាល់ថ្ងៃ ។ ការ​អប់រំ​របស់​អ្នក​មិន​ត្រូវ​បាន​បញ្ចប់​បន្ទាប់​ពី​ចេញពី​សាលារៀន​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត អ្វី​ដែល​សំខាន់​គឺ​ការ​សិក្សា​ពី​ការ​បរាជ័យ​របស់​មនុស្ស ។ តាមដាន​ថា​តើ​មនុស្ស និង​ក្រុមហ៊ុន​របស់​អ្នក​បាន​ធ្វើ​ខុស​ក្នុង​ចំណុច​ណាខ្លះ​ដើម្បី​ជៀវ​វាង​វា​ទៀត​នៅ​ថ្ងៃ​មុខ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ