ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​២​យ៉ាង ជួយ​ស្ត្រី​មាន​ផ្ទៃពោះ មិន​ឲ្យ​លើស​ជាតិ​ស្ករទេ​

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ទប់ស្កាត់​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ឲ្យ​លើស​ជាតិ​ស្ក​ត​។ តើ​មាន​អ្វី​ខ្លះទៅ? ​អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ និង​រយៈពេល​នៃ​ការ​បរិភោគ​អាហារ ដោយ​គួរតែ​ចែក​ជា​ច្រើន​ពេល​ក្នុង​ការ​ពិសារ អាច​បែងចែក​ជា​៦​ពេល​ក្នុង​មួយ​ថ្ងៃ​បាន​។ ជា​ពិសេស អ្នក​ម្តាយ​គួរតែ​ចៀស​ពី​អាហារ និង​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ទប់ស្កាត់​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ឲ្យ​លើស​ជាតិ​ស្ក​ត​។ តើ​មាន​អ្វី​ខ្លះទៅ?

​អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ និង​រយៈពេល​នៃ​ការ​បរិភោគ​អាហារ ដោយ​គួរតែ​ចែក​ជា​ច្រើន​ពេល​ក្នុង​ការ​ពិសារ អាច​បែងចែក​ជា​៦​ពេល​ក្នុង​មួយ​ថ្ងៃ​បាន​។ ជា​ពិសេស អ្នក​ម្តាយ​គួរតែ​ចៀស​ពី​អាហារ និង​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ហើយ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ពី​៤០០ ទៅ​៥០០​ក្រាម​ក្នុង​មួយ​ថ្ងៃ ដោយ​មិន​តិច​ជាង​៥០​ភាគរយ​ឡើយ ទើប​អាច​រក្សា​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​បាន​ល្អ​។ ជាង​នេះ​ទៅ​ទៀត ផ្លែ​ឈើ​ក្នុង​មួយ​ថ្ងៃ អ្នក​មិន​គួរ​ពិសារ​លើស​ពី​៥០០​ក្រាម​ឡើយ​។

ផ្លែ​ឈើ​ទាំងនោះ អ្នក​អាច​បរិភោគ​ក្នុង​ចន្លោះ​ពេលបាយ​ទាំង​ពីរ​។ ដូចនេះ អ្នក​ម្តាយ​អាច​ពិសារ​បែប​នេះ ដើម្បី​សុខភាព​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ