នាយក​សាលា​អន្តរជាតិ​«​ហ្គោ​ល​ឌែ​ន​ប្រ​ប្រ៊ិ​ជ​»​ធ្វើ​ស៊ី​ទាំង​ម្ចាស់ផ្ទះ​ទាំង​អាណាព្យា​បាល​​សិស្ស


ខេត្តស្វាយរៀង ៖ ​​ប្រជាពលរដ្ឋដែល​ជា​មាតា​បិតា​សិស្ស​ចំនួន​ជាង​១០០​នាក់​ បាន​ចាញ់បោក​នាយក​សាលា​​ឯកជន​មួយ​ ដោយ​ក្នុង​ម្នាក់​ៗ​អស់ប្រាក់​ចាប់ពី​៣៥០​ដុល្លារ​ទៅ​១​ពាន់​ដុល្លារ ហើយក៏​អំពាវ​សុំឱ្យ​អាជ្ញា​​ធរមាន​សមត្ថកិច្ច​ ជួយ​អន្តរាគមន៍​ចាប់​នាយក​សាលា​​នេះ យក​មក​ផ្តន្ទាទោស​និង​សង​ប្រាក់​មក​​​ម​​វិញ​ ។

ហេតុការណ៍នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​​ព្រឹក​ថ្ងៃ​ទី​២៨​ តុលា​ ​នៅ​ខាង​មុខ​សាលា​អន្តរជាតិ​ «ហ្គោ​ល​ឌែ​ន​ប្រ៊ិ​ជ! ស្ថិត​នៅ​ភូមិ​ស្វាយ​រៀង ​សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង ​។ ​បើ​តាម​ឈ្មោះ​គង់​ ម៉ា​និ​ច​ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ ​ជា​ម្ចាស់ផ្ទះ​ជួលដាក់​​សាលា​នេះ​​​ថា គាត់​បាន​ជួល​ផ្ទះ​ឲ្យ​ឈ្មោះ​មាស ​អ៊ី​ស៊ី ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ ជា​ស្ថ​ាប​ត្យ​ករ ​និង​ជា​នាយក​សាលា​អន្តរជាតិ​ហ្គោ​ល​ឌែ​ន​ប្រ៊ី​ជ ​ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ថ្នល់​បន្ទាល់ ​សង្កាត់​ព​ន្សាំ​ង ​ខ​ណ្ឌ​ព្រែក​ភ្នៅ​ រាជធានី​ភ្នំពេញ​ ។

ក្នុង​១​ខែ​៤០០​ដុល្លារ​ ដោយ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ ក៏​ប៉ុន្តែ​បង្រៀន​បាន​ត្រឹមតែ​៤​ខែ​ ក៏​នាំ​បុគ្គលិក​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្តង​ ។​ ម្ចាស់ផ្ទះ​ជួល​បន្ត​ទៀត​ថា មាន​គណនេយ្យ​២​នាក់​ប្តី​ប្រពន្ធ​ដែល​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ផា​ន់​ នី ហៅ​ក្រៅ​សុ​ម៉ា​លី​ឬ​អា​លី​ន ​ដែល​មាន​ទីលំនៅ​ខេត្តកំពង់ចាម​ បាន​វេចយក​លុយរ​ត់ទៅ​បាត់​។ ​

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ​ កែវ​ ស៊ី​ណ​ន ​អាយ​៦២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​គាត់​ចាញ់បោក​នាយក​សាលា​ហ្គោ​ល​ឌែ​ន​ប្រ៊ី​ជ​អស់​១,២០០​ដុល្លារ ​ដោយ​ចៅ​របស់​គាត់​មាន​ចំនួន​​៤​នាក់​ ត្រូវ​បង់​ក្នុង​១​ឆ្នាំ​ម្នាក់​២០០​ដុល្លារ ​រៀន​ទើបតែ​បាន​៦​ខែ​ ស្រាប់តែ​គ្រូ​សាលា​ខាងលើ​ ឱ្យ​បង់​សម្រាប់​ឆ្នាំ​២០២០​ទៀត​ក្នុង​នោះ​ប្រាប់​ថា​ចៅ​គាត់​២​នាក់​ជាប់​បួ​ក​ត្រូវ​បញ្ចុះតម្លៃ​ឲ្យ​យក​តែ​ម្នាក់​១៥០​ដុល្លារ​ទរ​ហើយ​ឆ្នាំ​ក្រោយ ​គឺ​ឲ្យ​រៀន​ហ្រី​មិនបាច់​បង់លុយ​ទៀត​ទេ ​ព្រោះ​យើង​បង់​ទុក​មុន​រួច​ហើយ​។

​ដើម្បី​ចង់​ឲ្យ​ចៅ​រៀន​បាន​ល្អ​រៀន​ព្រឹកល្ងាច ​រៀនអក្សរ​ខ្មែរ​ផង​រៀន​អង់គ្លេស​ផង​ ទើប​ខំ​រក​ប្រាក់​បង់​ឲ្យ​កូន​រៀន​ម្តាយ​សិស្ស​ទាំង​៤​នាក់​ ធ្វើ​ជាក​ម្មការ​នី​រោងចក្រ​ហត់​ខ្លាំង​ពេក ​ទើប​ឲ្យ​កូន​រៀន​សាលា​ល្អ​ពេល​កូន​ចេះ​មានការ​ងារ​ល្អ​ធ្វើ​កុំ​ឲ្យ​លំបាក​ដូច​ម្តាយ​ដឹង​អី​ត្រូវ​ចាញ់បោក​គេ​ទៀត ។ ​ម្យ៉ាង​ខ្វះ​គ្រូ​នៅ​សាលា​រដ្ឋ​ទៅ​សុំ​គ្រូ​យក​មក​រៀន​នៅ​សាលា​ឯកជន​ថា​ ល្អ​ជាង​សាលា​រដ្ឋ​ ទីបំផុត​អស់​ប្រាក់​ទទេ​ៗ ​។ ​ប្រភព​ដ​ដែល​បន្ត​ទៀត​ថា គ្រូ​និង​គណនេយ្យ​សាលា​២​នាក់​ប្តី​ប្រពន្ធ​ទំនង​គេចខ្លួន ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​២៥​ តុលា ​២០១៩ ​នេះ ពីព្រោះ​សាលា​នេះ​រៀន​ត្រឹម​ថ្ងៃ​សុក្រ​សៅរ៍​អាទិត្យ​ គឺ​អត់​រៀន​ទេ ។ ​

លុះដល់​ថ្ងៃ​ច​ន្ទ ​ទី​២៨​ តុលា​នេះ​ នាំ​កូន​ទៅ​រៀន​ទើប​ដឹង​ថា គ្រូ​២​នាក់​ប្តី​ប្រពន្ធ​និង​នាយក​សាលា​នាំ​គ្នា​គេច​ខ្លួន​បាត់​អស់​នៅ​សល់​តែ​គ្រូបង្រៀន​៣​នាក់ ​គឺ​មិន​ទាន់​បាន​បើក​ប្រាក់ខែ​ដែរ​ គាត់​ទាំង​បី​នាក់​នៅ​ស្វាយ​រៀង​ដែរ​ មិន​ដឹ​ង​រឿង​អ្វី​ទេ ​ចាញ់បោក​គេ​ដែរ​ទេ​ ។​ រីឯ​ម្នាក់​ទៀត​ជា​គ្រូបង្រៀន​ផង​ ជា​អ្នក​បើកឡាន​ដឹក​សិស្ស​ផង​ក៏​ចាញ់បោក​ដែរ​ អត់​ទាំង​ប្រាក់ខែ​បង្រៀន​និង​ឈ្នួល​ឡាន​ដឹក​សិស្ស​ ។​

បើ​តាម​បុរស​ម្នាក់​ឈ្មោះ​សាវ៉ា​ត​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​សាលា​នេះ​ បង្រៀន​នៅ​ភូមិ​ស្វាត ​សង្កាត់​ចេក​ក្រុង​ស្វាយ​រៀង​ បង្រៀន​បាន​២​ខែ ​ក៏​ប្តូរ​សាលា​មក​នៅ​ភូមិ​ស្វាយ​រៀង​វិញ ​បង្រៀន​បាន​៤​ខែ​ហើយ​សរុប​គឺ​បាន​៦​ខែ ហើយ​នៅ​ថ្ងៃ​ទី​១៥​តុលា​២០១៩​កន្លង​ទៅ ។ ​គ្រូ​២​នាក់​ប្តី​ប្រពន្ធ​បាន​ដឹក​សិស្ស​ទៅ​បង្រៀន​នៅ​សាលា​
ជី​ភូ​ ដោយនៅ​ផ្សារ​ជី​ភូ​មាន​បើក​បង្រៀន​ដែរ ​តែ​មិនសូវ​មាន​សិស្ស​រៀន​ក៏​យក​សិស្ស​ពី​ស្វាយ​រៀង​ទៅ​រៀន​នៅ​ជី​ភូ​បាន​៥​ថ្ងៃឪ​ពុក​ម្តាយ​សិស្ស​បានដឹង​ក៏​នាំ​គ្នា​ទៅ​តាម​កូន​ហើយ​ស្តី​ឲ្យ​គ្រូ​កូន​គេ​ឲ្យ​រៀន​នៅ​ស្វាយ​រៀង​បែ​ជាយ​កកូន​គេ​ទៅ​រៀន​នៅ​ជី​ភូ​អ្នកខ្លះ​ក៏​ឈប់​ឲ្យ​កូន​គេ​មក​រៀន ​ស្រាប់តែ​ប្រមូល​លុយ​បាន​វេចលុយ​រត់​បែប​នេះ​សោះ​។

​គិត​មើល​សិស្ស​ជាង​១០០​នាក់​ម្នាក់​ បង់អស់​៣៥០​ដុល្លារ​ ខ្លះ​៤០០​ដុល្លារ​ គឺ​រាប់​ម៉ឺន​ដុល្លារ​ សូម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ​មេត្តា​ពិនិត្យ​មើល​ផង​ទាន​ ​មុន​ចេញ​ច្បាប់​អនុញ្ញាតិ​។ ​ហើយ​ពេល​មានរឿង​ប្រជា​ពលរដ្ឋ​ប្តឹង​នគ​បាល​នគ​បាល​ប្រាប់​ថា ​រឿង​សាលា​សូម​ប្តឹង​ទៅ​មន្ទីរ​អប់រំ​ទៅ ​ដូច្នេះ ​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​អន្តរាគមន៍​តាម​រក​លោកនាយក​សាលា​នេះ​ ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ