ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! មេគោ​ផើម​បាន​៧​ខែ​ទៅ​ហើយ ត្រូវ​ចោរលួច​យក​ទៅ​សម្លា.ប់​ពន្លះ​យក​សាច់​ធ្វើ​មិនដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មេគោ​១​ក្បាល ផើម​៧​ខែ​ទៅ​ហើយ​ត្រូវ​បាន​ចោរ​១​ក្រុម​លួច​ដឹក​ចេញពី​ក្រោល​យក​ទៅ​កាប់សម្លាប់​វះ​ពោះ​យក​កូន​ចេញ រួច​ពន្លះ​យក​សាច់​ទៅ​បាត់ ដោយ​បន្សល់​ទុក​តែ​ស្បែក ឆ្អឹង ជើង​មុខក្រោយ ក្បាល…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មេគោ​១​ក្បាល ផើម​៧​ខែ​ទៅ​ហើយ​ត្រូវ​បាន​ចោរ​១​ក្រុម​លួច​ដឹក​ចេញពី​ក្រោល​យក​ទៅ​កាប់សម្លាប់​វះ​ពោះ​យក​កូន​ចេញ រួច​ពន្លះ​យក​សាច់​ទៅ​បាត់ ដោយ​បន្សល់​ទុក​តែ​ស្បែក ឆ្អឹង ជើង​មុខក្រោយ ក្បាល កន្ទុយ គ្រឿងក្នុង និង​កូន​ដែល​មិន​ទាន់​កើត​នោះ​ប៉ុណ្ណោះ ។ ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៧ ខែតុលា​នេះ នៅ​ក្នុងភូមិ​ស្នោរ​ខាងកើត សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ប្រជា​កសិករ​ដែល​ត្រូវ​ចោរលួច​មេគោ​បាត់​នោះ​ឈ្មោះ កាក់ រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខ​បរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ម្ចាស់​មេគោ​រូប​នេះ​បាន​និយាយ​ថា មេគោ​របស់​គាត់​១​ក្បាល​នេះ មាន​តម្លៃ​១,៥០០​ដុល្លារ ហើយ​កន្លង​មក​មាន​គេ​ចង់​ទិញ​យក​ដែរ តែ​ដោយសារ​វា​ផើម​៧​ខែ​ទៅ​ហើយ​នោះ ទើប​គាត់​អត់​ដាច់​ចិត្ត​លក់​វា​ឡើយ ។

សព្វថ្ងៃ​គាត់​មាន​តែ​មេគោ​ចំនួន​៣​ក្បាល​ប៉ុណ្ណោះ ហើយ​មេគោ​ដែល​ត្រូវ​ចោរលួច​នេះ​មាន​មាឌធំ​ជាងគេ​ផង​ដែរ ដោយឡែក​នៅ​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ​គាត់​បាន​ដឹក​មេគោ​ទាំង​៣​ក្បាល​ខាងលើ​ចូល​ក្រោល ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​ដូច​សព្វមួយដង​ដែរ ។ បន្ទាប់​មក​ក៏​បាន​ធ្វើ​ការងារ​ផ្សេង និង​សម្រាក​នៅ​ក្នុងផ្ទះ​ខាង​មុខ​រហូត​ដល់​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល មាន​ភ្លៀង​ធ្លាក់​គាត់ និង​ប្រពន្ធ​បាន​ចេញ​មើល​ឥ​វ៉ា​ន់​នៅ​ខាងក្រៅ​ព្រមទាំង​ត្រង់​ទឹកភ្លៀង ស្រាប់តែ​បាត់​មិនឃើញ​មេគោ​ផើម​១​ក្បាល​ខាងលើ​ពី​ក្រោល​ឡើយ ដោយនៅ​សល់​តែ​២​ក្បាល​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​គាត់​បាន​ស្រែកហៅ​បងប្អូន​ឲ្យ​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ហើយ​ភ្លាម​ៗ​នោះ​រូប​គាត់​រួម​ជាមួយ​បងប្អូន និង​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​តាម​រក​ទាំង​មេឃ​កំពុង​តែ​ភ្លៀង ។ ប៉ុន្តែ​រក​គ្រប់​ទីកន្លែង​ពុំ​បានឃើញ​សោះ ដោយ​ពុំ​ដឹង​ថា ចោរ​ដឹក​មេគោ​ទៅ​សម្ងំ​នៅ​កន្លែង​ណា​ឡើយ ទោះបីជា​បែប​ណា​ពួក​គាត់​បាន​បន្ត​តាម​រក​នៅ​កន្លែង​ផ្សេង​ៗ​ទាំង​ទី​ជិត​ទាំង​ទី​ឆ្ងាយ​ស្ទើរ​ពេញ​១​យប់ ទើប​ត្រឡប់​ចូល​ទៅ​ផ្ទះ​វិញ​ទាំងអស់​សង្ឃឹម ។

លុះ​រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ឡើង ថ្ងៃ​ទី​២៨ ខែតុលា​នេះ មាន​ក្មេង​ៗ​នៅ​ក្នុងភូមិ​ដឹកគោ​យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​ក៏​បាន​ប្រទះ​ឃើញ​ស្បែក ឆ្អឹង ជើង​មុខក្រោយ ក្បាល កន្ទុយ គ្រឿងក្នុង​និង​កូន​គោ​ដែល​មិន​ទាន់​កើត​ត្រូវ​ចោរ​វះ​យក​ចេញពី​ពោះ​មេ ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជិត​៣០០​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់ ។ ដែល​ទីនោះ​ក៏​ពួក​គាត់​ទៅ​រក​ក្រោយ​ពេល​បាត់​ភ្លាម​ៗ​ដែរ តែ​មិនឃើញ ហើយ​សង្ស័យ​ក្រោយ​ពេល​លួច​បាន​ចោរ​បាន​ដឹក​មេគោ​យក​ទៅ​ចង​លាក់​ទុក​នៅ​កន្លែង​ណាមួយ លុះ​ពេល​ដែល​ពួក​គាត់​ដើរ​ចេញ​ទើប​ចោរ​យក​មេគោ​ទៅ​កាប់សម្លាប់​ពន្លះ​យក​សាច់​នៅ​ទីនោះ​តាម​ក្រោយ​តែ​ម្ដង ។ បន្ទាប់​មក​ពួក​គាត់​បាន​ប្រមូល​យក​កាក​សំណល់​ដែល​ចោរ​បន្សល់​ទុក​នោះ​ត្រឡប់​ទៅ​ផ្ទះ​ទាំង​ការ​សោកស្ដាយ និង​ខឹង​ចោរ​ខ្លាំង​ណាស់ ។

អ្នក​ភូមិ​បាន​និយាយ​ថា សកម្មភាព​ចោរលួច​គោ​ចេញពី​ក្រោល​យក​ទៅ​កាប់សម្លាប់​ពន្លះ​យកសា​ច់បែប​នេះ តែងតែ​កើត​ឡើងជា​រឿយ​ៗ ហើយ​មិន​ថា គោ​ឈ្មោល ឬ​មេគោ​នោះ​ទេ ឲ្យ​តែ​មើលទៅ​ធំធាត់​អាច​ពន្លះ​យក​សាច់​លក់​បាន​ច្រើន ព្រមទាំង​មានឱកាស​ល្អ​ហុច​ឲ្យ​នោះ គឺ​ក្រុម​ចោរ​ចូល​ទៅ​លួច​ដឹក​យក​ហើយ ។ ដែល​ប្រជា​កសិករ​តែង​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ​ខ្លាំង ហើយ​ទោះបីជា​មានការ​ធ្វើ​ក្រោល​ដាក់​គោ​ហើយ​ក្ដី ក៏​ចោរ​នៅ​តែ​អាច​ចូល​ដឹក​យក​បាន​ដែរ ហើយ​ក្រោយ​ពាល​បាត់​ម្ចាស់​រក​ឃើញ​តែ​ស្បែក ក្បាល ឆ្អឹង ជើង​មុខក្រោយ តែ​ប៉ុណ្ណោះ ចំណែក​ក្រុម​ចោរ​បាន​យក​សាច់​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​រហូត ជា​ពិសេស​នៅ​រដូវរំហើយ​ស្រូត​កាត់​រួច​តែ​ម្ដង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ