ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់កម្លាំង​នៅ​កោះ​រ៉ុ​ង…​បន្តរកនារី​ម្នាក់​កំពុងបាត់ខ្លួន​នៅឡើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង ​បាន​បន្តដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រុករក ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ ដែលកំពុង​​បាត់​ខ្លួន​នៅ​លើ​ក្រុង​កោះ​រ៉ុ​ង អស់​រយៈពេល​៤​ថ្ងៃ​ហើយ…

ខេត្តព្រះសីហនុ ៖ លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង ​បាន​បន្តដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រុករក ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ ដែលកំពុង​​បាត់​ខ្លួន​នៅ​លើ​ក្រុង​កោះ​រ៉ុ​ង អស់​រយៈពេល​៤​ថ្ងៃ​ហើយ នៅ​តែ​មិន
​មាន​ពន្លឺ ត្រឹមថ្ងៃទី២៨ តុលា​នេះ ។

​កម្លាំង​កងរាជអាវុធហត្ថ​ ដែល​ប្រចាំការ​ក្រុង​កោះ​រ៉ុ​ងនៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​​ដដែលនេះ​ថា បន្ទាប់​ពី​ប្រតិភូ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ​ ដឹកនាំ​ដោយ​លោក
គួ​ច ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ តុលា បាន​ដឹកនាំ​កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ​ បើក​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក ដោយ​ប្រើប្រាស់​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ​ នៅ​តែ​មិន​មាន​ពន្លឺ​ពី​អត្តសញ្ញាណ​របស់​ស្ត្រី​រង​គ្រោះដែល​បាត់​ខ្លួន​ទៀត ​។

ប្រភព​ខាងលើ​​​បន្ត​ទៀត​ថា ​បន្ទាប់​ពី​ប្រតិភូ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​វិល​ត្រឡប់​មក​កាន់​ខេត្ត​វិញ លោក​​ អភិបាលខេត្ត​ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​កោះ​រ៉ុ​ង​ ដែល​ដឹកនាំ​ដោយ​លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ​ដឹកនាំ​កម្លាំង​ចម្រុះ​និង​មានការ​ចូលរួម​ពី​ប្រជា​នេសាទ​នៅ​ក្រុង​កោះ​រ៉ុ​ង​ជា​ច្រើន​នាក់​ដើម្បី​រុករក​បន្ត​ ។​

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថ​កិច្ច ការ​បាត់​ខ្លួន​ស្ត្រី​​​ជា​ជនជាតិ​អង់គ្លេសរូបនេះ អាច​បណ្តាល​មក​ពី​លង់ទឹក​ឬ​ដើរ​វង្វេងផ្លូវ​ក្នុងព្រៃ​នៅ​លើ​កោះ ​។​ គួរ​រំលឹក​ថា​ ​ស្ត្រី​​រូបនេះ​​បាត់​ខ្លួន​ កាលពី​​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤​ ​តុលា ឆ្នាំ២០១៩ មកម្ល៉េះ ​​នៅ​ចំណុច​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ដែល​សមត្ថកិច្ច​មិន​ទាន់​ដឹង​ពី​មូលហេតុច្បាស់នៅឡើយទេ​ ​។

​ស្ត្រី​​ដែល​បាត់​ខ្លួន​ឈ្មោះ​ BAMBRIDG EAMELIA អាយុ​២១ឆ្នាំ ជនជាតិ​អង្គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៥៣១១៨៩០៨៣៣​ ។​ មុនពេល​​បាត់​ខ្លួន​ស្ត្រី​រង​គ្រោះ​ បាន​ចូល​មក​ស្នាក់​នៅ​Nest Bar បន្ទប់​លេខ​១ គ្រែ​លេខ​៥ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ​។​ ​

អត្ថបទសរសេរ ដោយ