ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតអ្នកគាំទ្របក្សសង្គ្រោះជាតិ១០នាក់ ប្រកាសថ្កោលទោសសម រង្ស៊ី និងបក្សពួក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​​កាលពីថ្ងៃទី២៧ តុលា ដោយ​មើលឃើញ​នូវ​សកម្មភាព​ក្បត់ជាតិ ក្បត់​រាជបល្ល័ង្ក របស់​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​ឧទ្ទាម​ដែល​កំពុង​បំផុសបំផុល​ញុះញង់​ឲ្យ​ពួក​គាត់…

ខេត្តបាត់ដំបង ៖ ​​កាលពីថ្ងៃទី២៧ តុលា ដោយ​មើលឃើញ​នូវ​សកម្មភាព​ក្បត់ជាតិ ក្បត់​រាជបល្ល័ង្ក របស់​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​ឧទ្ទាម​ដែល​កំពុង​បំផុសបំផុល​ញុះញង់​ឲ្យ​ពួក​គាត់ ​ព្រមទាំង​ប្រជាពលរដ្ឋ​ងើប​បះបោរ​ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត ជា​ហេតុ​នាំ​បង្ក​​ឲ្យ​មាន​ទោស​កំហុស​ដល់​ខ្លួន ​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ។

​មាន​អតីត​សកម្មជន​ និង​ជា​សមា​ជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១០​នាក់​នៅ​ក្នុង​ខេត្តបាត់ដំបង បាន​ចេញ​មុខ​ប្រកាស​ថ្កោលទោស​ចំពោះ​អំពើ​ក្បត់ជាតិ​របស់ សម រង្ស៊ី និង​បក្សពួក ហើយ​មិន​ចូលរួម​ដាច់​ខាងក្នុង​សកម្មភាព​នេះ ​ព្រមទាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ឈប់​ជឿ​និង​ឈប់​ចាញ់​បោក​ការ​ឃោសនា​ញុះញង់​បំផុសបំផុល​បោក​បញ្ឆោត​របស់ជន​ក្បត់ជាតិ សម រង្ស៊ី នេះ​ទៀត​ទៅ ព្រោះ​ការ​ចូលរួម​ក្នុង​សកម្មភាព​នេះ គឺជា​អំពើ​ល្មើសច្បាប់ ហើយ​ពេល​មានទោស​ដល់​ខ្លួន សម រង្សី មិនមែន​ជា​អ្នក​ទទួលខុសត្រូវ​នោះ​ទេ​។​

សកម្មជន និង​ជា​សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ មាន​​៨​នាក់ នៅ​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង និង ០២​នាក់ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រួម​មាន​៖ ១-លោក ហួ​ន ច​ន្ថា អាយុ ៤៩ ឆ្នាំ រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្នឹង​ស្រុក​បាណ​ន់​(​គណបក្ស​សង្គ្រោះ​ជាតិ​)២-លោក ហា​យ សុភាព អាយុ ៤១ ឆ្នាំ​រស់នៅ​ភូមិ​សំបួ​មាស ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្នឹង​ស្រុក​បាណ​ន់​(​គណបក្ស​សង្គ្រោះ​ជាតិ​)

៣-អ្នកស្រី វ៉ា​ត់ ចាន់​ដេ​ត​អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​សំបួ​មាស ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ជា​អតីត​សកម្មជន​(​គណបក្ស​សង្គ្រោះ​ជាតិ​)​ឃុំ​ស្នឹង​ស្រុក​បាណ​ន់ ៤-អ្នកស្រី អ៊ុ​ក ស្រី​ម៉ុម​អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ជា​អតីត​សកម្មជន​(​គណបក្ស​សង្គ្រោះ​ជាតិ​)​ឃុំ​ស្នឹង​ស្រុក​បាណ​ន់ ៥-លោក វ៉ា​ន់ ស៊ន​អាយុ ៥៧​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណ​ន់ ខេត្តបាត់​ដំបង ជា​អតីត​សកម្មជន​(​គណបក្ស​សង្គ្រោះ​ជាតិ​)​ឃុំ​ក​ន្ទឺ​២​ស្រុក​បាណ​ន់ ៦- លោក ប៉ែល តឿ​អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ជា​អ​តី​សកម្មជន (​គណបក្ស​សង្គ្រោះ​ជាតិ​)​ឃុំ​ក​ន្ទឺ​រ​២​ស្រុក​បាណ​ន់ ៧- អ្នកស្រី ទិន ហុង​អាយុ ៥២​ឆ្នាំ​រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណ​ន់​ខេត្តបាត់ដំបង ជា​អតីត​សកម្មជន​(​គណបក្ស​សង្គ្រោះ​ជាតិ​)​ឃុំ​ក​ន្ទឺ​រ​២​ស្រុក​បាណ​ន់

៨- អ្នកស្រី ហួម ហ៉ុំ​អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ជា​អតីត​សកម្មជន​(​គណបក្ស​សង្គ្រោះ​ជាតិ​)​ឃុំ​ក​ន្ទឺ​រ​២​ស្រុក​បាណ​ន់ ៩- លោក អ៊ឹម យឿ​ន​អាយុ ៦៥​ឆ្នាំ​រស់នៅ​ភូមិ​ឈើទាល ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ជា​អតីត​ជំទប់​ទី​២​ឃុំ​សិរី​មាន​ជ័យ​ស្រុក​សំពៅ​លូន​(​គណបក្ស​សង្គ្រោះ​ជាតិ​) ១០- លោក អ៊ុ​ង វ​ណ្ណា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ជា អ​តី​សកម្មជន​(​គណបក្ស​សង្គ្រោះ​ជាតិ​) ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ។​

អត្ថបទសរសេរ ដោយ