ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេស​ម៉្លេះ! អាហារ​​​ធ្វើ​ឲ្យ​អ្នក​ប្រែ​ពី​៥០​​ឆ្នាំ​មក​២២​ឆ្នាំ​វិញ

4 ឆ្នាំ មុន

នារី​មិន​ថា​ពេល​ណា​ទេ​គឺ​ត្រូវ​តែ​រក្សា​សម្រស​ខ្លួនឯង​ជា​និច្ច ព្រោះ​វា​ជា​អាវុធ​សំខាន់​ដែល​នារី​ត្រូវ​តែ​មាន​។ ដូចនេះ​យើងខ្ញុំ​នឹង​ណែនាំ​អ្នក​ពី​អាហារ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ពិសារ​កាន់តែ​ក្មេង​។ ១-សាច់​ត្រី ៖ នៅ​ក្នុង​សាច់​ត្រី​មាន​ប្រូតេអ៊ីន​ជា​ច្រើន​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​នៅ​ក្មេង​ជា​និច្ច​។ ២-ផ្កា​ខាត់ណា ៖ នៅ​ក្នុង​ផ្កា​ខាត់ណា​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​អ្នក​ទប់ទល់​នឹង​ភាព​ចាស់​បាន​ដែល​អ្នក​វិទ្យាសាស្ត្រ​ទើបតែ​រក​ឃើញ​។ ៣-ត្រឡាច…

នារី​មិន​ថា​ពេល​ណា​ទេ​គឺ​ត្រូវ​តែ​រក្សា​សម្រស​ខ្លួនឯង​ជា​និច្ច ព្រោះ​វា​ជា​អាវុធ​សំខាន់​ដែល​នារី​ត្រូវ​តែ​មាន​។ ដូចនេះ​យើងខ្ញុំ​នឹង​ណែនាំ​អ្នក​ពី​អាហារ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ពិសារ​កាន់តែ​ក្មេង​។

១-សាច់​ត្រី ៖ នៅ​ក្នុង​សាច់​ត្រី​មាន​ប្រូតេអ៊ីន​ជា​ច្រើន​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​នៅ​ក្មេង​ជា​និច្ច​។

២-ផ្កា​ខាត់ណា ៖ នៅ​ក្នុង​ផ្កា​ខាត់ណា​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​អ្នក​ទប់ទល់​នឹង​ភាព​ចាស់​បាន​ដែល​អ្នក​វិទ្យាសាស្ត្រ​ទើបតែ​រក​ឃើញ​។

៣-ត្រឡាច ៖ នៅ​ក្នុង​ត្រឡាច​មាន​វីតាមីន​ខ្ពស់​ដែល​អាច​ជួយ​ការពារ និង​ប្រឆាំង​នឹង​ការ​ជ្រួញ​ដំណាក់កាល​ដំបូង​ដែល​អាច​កើត​លើ​ស្បែក​អ្នក ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​លក្ខណៈ​ទន់ និង​ម៉ត់​រលោង​។

៤-ខ្ទឹមក្រហម ៖ នៅ​ក្នុង​ខ្ទឹមក្រហម​នេះ​មាន​ប្រូតេអ៊ីន​ខ្ពស់​ណាស់ ថែម​ទាំង​មាន​សារធាតុ​ជា​ច្រើន​ទៀត​ដែល​អាច​ជួយ​ជម្រះ​ជាតិពុល​ពី​ឈាម​អ្នក បញ្ចុះ​កាឡូរី និង​ជួយ​ការពារ​មិន​ឲ្យ​អ្នក​ឆាប់​ចាស់​ទៀត​ផង​។

៥-តៅហ៊ូ ៖ ក្រៅពី​ពពួក​ត្រី និង​បង្គារ តៅហ៊ូ​គឺជា​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ដូច​គ្នា ដូចនេះ​អ្នក​គួរតែ​ពិសារ​ច្រើន​ដើម្បី​សុខភាព និង​សម្រស​អ្នក​។

៦-ស្ពៃក្តោប ៖ នៅ​ក្នុង​បន្លែ​ប្រភេទ​នេះ​មាន​វីតាមីន​ខ្ពស់​ដែល​អាច​ជួយ​ឲ្យ​ក្រពះ​និង​ពោះវៀន​ដំណើរការ​ល្អ នោះ​ប្រព័ន្ធ​រំលាយ​អាហារ​អ្នក​នឹង​នៅ​ក្មេង ម្យ៉ាងទៀត​វា​ក៏​ជួយ​អ្នក​បញ្ចេញ​ជាតិពុល​មក​ក្រៅ​ដែរ​។

៧-ផ្លែ​ប៉ោម ៖ ក្រោយ​ពេល​ដែល​អ្នក​ពិសារ​ផ្លែ​ប៉ោម​នេះ​រួច វា​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ផុត​ពី​ជំងឺ​ស្បែក​ផ្សេង​ៗ ជាង​នេះ​ទៅ​ទៀត វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ទន់ និង​ភ្លឺ​។

៨-ការ៉ុត ៖ នៅ​ក្នុង​ការ៉ុត​នេះ​មាន​វីតាមីន​A ដែល​អាច​ធ្វើ​ឲ្យ​សក់​អ្នកមាន​លក្ខណៈ​ភ្លឺ និង​ធ្វើ​ឲ្យ​ស្បែក​មាន​លក្ខណៈ​ម៉ត់​រលោង​។

៩-ប៉េងប៉ោះ ៖ បន្លែ​ប្រភេទ​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​បរិភោគ​អាហារ មាន​កម្លាំង និង​អាច​ជួយ​ឲ្យ​ស្បែក​អ្នក​សបាន​។

១០ផ្លែក្រូច ៖ ផ្លែ​ឈើ​ប្រភេទ​នេះ​ជា​ផ្លែ​ឈើ​ដែល​មាន​វីតាមីន​C​ជា​ច្រើន ដែល​អាច​ជួយ​សម្លាប់​មេរោគ​ជា​ច្រើន​ក្នុង​រាង​កាយ​អ្នក និង​ជួយ​ជម្រះ​ជាតិពុល​ចេញ​មក​ក្រៅ​អស់​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ