ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​ធ្វើ​បាន គ្រហស្ថ​ក៏​ធ្វើ​បាន

4 ឆ្នាំ មុន

ការ​រក្សាខ្លួន​ឱ្យឋិតក្នុង​សេចក្តី​ល្អ​​មិនមែន​ទាល់តែ​អ្នកបួស​ទេ អ្នក​មិន​បួស​ក៏​រក្សា​បាន​ដូច​គ្នា ដូច​ជា​យើង​ទទួ​លទាន​អាហារ​អ​ញ្ចឹ​ង មិនមែន​ទាល់តែ​អ្នកបួស​ឯណា អ្នក​មិន​បួស​ក៏​អាច​ទទួលទាន​អាហារ​បាន​ដូច​គ្នា ។ មនុស្ស​យើង​មិនមែន​សំខាន់​នៅ​លើ​រូបសម្បត្តិ​ទាំងស្រុង​នោះ​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ ចេះ​រក្សា​ខ្លួនឯង​ឲ្យ​បាន​ឆ្ងាយ​ពី​នរក​នៃ​អកុសលធម៌ នេះ​ទើប​ជា​រឿង​សំខាន់​ដែល​អាក់​ខានមិនបាន​ឡើយ…

ការ​រក្សាខ្លួន​ឱ្យឋិតក្នុង​សេចក្តី​ល្អ​​មិនមែន​ទាល់តែ​អ្នកបួស​ទេ អ្នក​មិន​បួស​ក៏​រក្សា​បាន​ដូច​គ្នា ដូច​ជា​យើង​ទទួ​លទាន​អាហារ​អ​ញ្ចឹ​ង មិនមែន​ទាល់តែ​អ្នកបួស​ឯណា អ្នក​មិន​បួស​ក៏​អាច​ទទួលទាន​អាហារ​បាន​ដូច​គ្នា ។

មនុស្ស​យើង​មិនមែន​សំខាន់​នៅ​លើ​រូបសម្បត្តិ​ទាំងស្រុង​នោះ​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ ចេះ​រក្សា​ខ្លួនឯង​ឲ្យ​បាន​ឆ្ងាយ​ពី​នរក​នៃ​អកុសលធម៌ នេះ​ទើប​ជា​រឿង​សំខាន់​ដែល​អាក់​ខានមិនបាន​ឡើយ បើសិនជា​អាក់ខាន​ហើយ គឺ​ស្មើនឹង​សម្លាប់​ខ្លួនឯង ឬ​ច្រាន​ខ្លួនឯង​ឲ្យ​ធ្លាក់​ទៅ​នរក​ដូច្នោះ​ដែរ ។

តាម​ធម្មតា​មនុស្ស​យើង​រមែង​គិត​ថា គ្មាន​នរណា​ចង់ទៅ​នរក​នោះ​ឡើយ ហើយ​ក៏​គ្មាន​នរណា​ដែល​ចង់​ឲ្យ​ខ្លួនឯង​រង​ទុក្ខ​លំបាក​ដែរ ដូច្នេះ​ការ​រក្សាខ្លួន​នេះ គឺជា​សហាយ​ធម៌ យក​ធម៌​ជា​មិត្ត​ជា​សម្លាញ់​ដ៏​ល្អ​ដែល​យើង​ត្រូវ​ប្រតិបត្តិ​រាល់ថ្ងៃ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ