ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​តែ ៤​ម៉ឺន តាម​ពិត ៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ចំ​ថ្ងៃ​ខួប​កំណើត​​កូន

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ លោក ឈិ​ន ប៊ុ​ន​ណ្ណា​រ៉ា ប្រធាន​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ វិះ​ច្រឡំ​រង្វាន់ ៤០​លាន​រៀល​ថា ជា…

ខេត្តកំពង់ធំ ៖ លោក ឈិ​ន ប៊ុ​ន​ណ្ណា​រ៉ា ប្រធាន​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ វិះ​ច្រឡំ​រង្វាន់ ៤០​លាន​រៀល​ថា ជា ៤​ម៉ឺន​រៀល ដែល​លោក​បាន​ត្រូវ​ពី​ស្រា​បៀរ​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី ១៩ ខែតុលា កន្លង​ទៅ​ថ្មី​ៗ​នេះ ពេល​រៀបចំ​ខួបកំណើត​ឱ្យ​កូនប្រុស​របស់​ខ្លួន។

​លោក​បានឱ្យ​ដឹង​ថា ៖ «​ខ្ញុំ​ទិញ​ស្រា​បៀរ​កម្ពុជា​មក ៦​កេស​ទុក​ជប់លៀង​លក្ខណៈ​គ្រួសារ និង​ជួបជុំ​មិត្ត​ភ័ក្តិ​តិចតួច ដើម្បី​អបអរ​ខួបកំណើត​កូនប្រុស​អាយុ​៧​ឆ្នាំ​របស់ខ្ញុំ ។ ពេល​នោះ ខ្ញុំ​គាស់​ស្រា​បៀរ​ចាក់​ចូល​ថូ​បាន​ប្រហែល ១២​កំប៉ុង ក៏​ឃើញ​ក្រវិល​មួយ​នោះ​គេ​ដាក់​លេខ ៤ ខ្ញុំ​ស្មាន​តែ​ត្រូវ​រង្វាន់​ត្រឹម ៤​ម៉ឺន​អី​ទេ តែ​ពេល​យក​ទៅ​មើល​ក្រោម​អំ​ពូ​ល​ភ្លើង​ឱ្យ​ច្បាស់ ស្រាប់តែ​មិនមែន ៤​ម៉ឺន​ឯណា គឺ ៤០​លាន​រៀល​» ។

លោក​បញ្ជាក់​ថា​៖ «​ទឹកប្រាក់ ៤០​លាន​រៀល​នេះ​ប្រៀប​បីដូច​កាដូ​ថ្ងៃ​ខួប​កូន​ខ្ញុំ​អ៊ីចឹង ហើយ​ខ្ញុំ​នឹង​ប្រើ​វា​ដើម្បី​សង់ផ្ទះ​ខ្ញុំ​ឱ្យ​រួចរាល់​ទុកជា​កេរ​ឱ្យ​កូនប្រុស​ខ្ញុំ​នេះ​ហើយ​» ។ ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ