ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! ពី​មុន​កន្លែង​ចិញ្ចឹម​មាន់​មក​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​យ៉ាង​ស្រស់​ស្អាត​នៅ​តាម​ជនបទ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​មើល​រមណីយដ្ឋាន​មួយ​ដែល​គេ​ស្គាល់​ថា រមណីយដ្ឋាន​កោះ​តា​ហេង នៅ​ជាប់មាត់​ព្រែក ស្ថិត​នៅ​ក្នុងភូមិ​ចម្លង​ជ្រៃ ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត…

ខេត្តកំពត ៖ ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​មើល​រមណីយដ្ឋាន​មួយ​ដែល​គេ​ស្គាល់​ថា រមណីយដ្ឋាន​កោះ​តា​ហេង នៅ​ជាប់មាត់​ព្រែក ស្ថិត​នៅ​ក្នុងភូមិ​ចម្លង​ជ្រៃ ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ុ ហេង អាយុ​៦៨​ឆ្នាំ ជា​ម្ចាស់​រមណីយដ្ឋាន​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ​ថា កន្លែង​រមណីយដ្ឋាន​នេះ ពី​មុន​ជា​កន្លែង​ចិញ្ចឹម​មាន់ តែ​ក្រោយមក​ឈប់​ចិញ្ចឹម​មាន់ ។

លោក​ជៀម ហេង ដែល​មាន​វ័យ​៦៨​ឆ្នាំ​និយាយ​ថា ការ​កៃ​ច្នៃ​កន្លែង​នេះ​ឲ្យ​ទៅ​ជា​កន្លែង​ភ្ញៀវ​មក​កម្សាន្ត​ត្រូវការ​ធ្វើ​សួន និង​ដាំ​ផ្កា និង​ធ្វើ​ខ្យូ​ស សម្រាប់​អង្គុយ​មាន​ចំនួន​២០ ។

ដោយឡែក​ថ្ងៃ​ធម្មតា​មិន​មាន​អ្នក​មក​លេង​ទេ​-​ថ្ងៃ​សៅ​អាទិត្យ មាន​អ្នក​មក​លេង​ច្រើន ។ លោក​ជៀម ហេង និយាយ​ប្រាប់​បន្ត​ថា លោក​ចង់​ពង្រីក​កន្លែង​នេះ​ឲ្យ​បាន​ធំ​ជាង​នេះ​ទៅ​ទៀត ។

ប្អូនប្រុស​ម្នាក់​ទៀត​ឈ្មោះ វ៉ា​ន់ ច​ន្នី អាយុ​២៥​ឆ្នាំ មក​ពី​ភូមិ​បា​ស្រែ ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូ​រី​ខេត្តតាកែវ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ការ​បបួល​មិត្តភក្តិ​មក​លេង​ដល់​ខេត្តកំពត​គាត់​បានឃើញ​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម ដែល​បាន​មើលឃើញ​ទិដ្ឋភាព​ស្រស់​ត្រកាល រមណីយដ្ឋាន​មួយ​នេះ ។ ទោះជា​បែប​ណា​ក​ម្លោះ​សង្ហា​នេះ​ចង់​មក​ពិនិត្យ​ឲ្យ​ដល់​គោលដៅ​ថា តើ​គេ​បាន​បង្ហោះ​ជា​រឿង​ពិត ឬ​បែប​ណា​ទើប​កាត់​មក​ពី​ខេត្តតាកែវ​មក​ដល់​ខេត្តកំពត ។

លោក​សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​អះអាង​ពី​ចំនួន​អ្នក​ទេសចរណ៍​មក​លេង​មាន​កំណើន​កើន​ខ្ពស់​នៅ​ឆ្នាំ​២០១៩ នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ