ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង អញ្ជើញជាអធិបតីបើកពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិនិងទូកក្តារបីសន្លឹកឆ្នាំ២០១៩ នៅទន្លេវ៉ៃគោក្រុងស្វាយរៀង។
លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថា នៅឆ្នាំនេះមិនខុសពីបណ្ដាឆ្នាំកន្លងទៅនោះទេ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀងមានការចូលរួមពីប្រតិភូ និងកីឡាករ កីឡាការិនីមកពីគ្រប់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដោយមានទូកមកចូលរួមប្រណាំងសរុបចំនួន៥៤គ្រឿង មានកីឡាករសរុបចំនួន១.២៨៣នាក់ (នារី០៩នាក់) ។
ក្នុងនោះ កីឡាករពេញសិទ្ធិ៩៩៦នា ក់និងកីឡាករបម្រុង២៨៧នាក់ និងមានប្រតិភូដឹកនាំទូក២១២នាក់រួមមាន ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ២២នាក់មាន៤៤គ្រឿងរួមមានទូកនៅក្នុងខេត្តស្វាយរៀង១៤គ្រឿងទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានី-ខេត្ត២៦គ្រឿង ទូកខេត្តព្រៃវែង១គ្រឿង ទូកខេត្តកណ្ដាល១គ្រឿងទូករបស់កងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ១គ្រឿង និងទូករបស់រដ្ឋបាលខេត្តព្រះវិហារ ១គ្រឿង។
ប្រភេទទូកក្ដារបីសន្លឹកចំណុះ៣នាក់មានចំនួន១០គ្រឿង ក្នុងនោះប្រភេទទូកបុរស៨គ្រឿងនិងប្រភេទទូកនារី២គ្រឿងរួមមានទូកក្នុងខេត្ត៤គ្រឿងទូករបស់កងរាជអាវុធហត្ថខេត្តកណ្ដាល១គ្រឿងទូករបស់សមាគមទូកខេត្តកណ្ដាល២គ្រឿងទូកខេត្តបន្ទាយមានជ័យ ១គ្រឿងនិងទូករបស់វត្តស្លាកែតខេត្តកណ្ដាល២គ្រឿង។
លោកអភិបាលខេត្តបញ្ជាក់ថា តាងនាមគណៈកម្មការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៩នៅខេត្តស្វាយរៀងមានជំនឿជាក់យ៉ាងមុតមាំថា ក្រោមការសហការជួយរៀបចំលើការងារបច្ចេកទេសពីមន្ទីរអប់រំយុវជននិងកីឡាខេត្តនឹងធ្វើឲ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀងយើងឆ្នាំនេះប្រព្រឹត្តទៅបានដោយរលូន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងមានភាពសុក្រឹត្យយុត្តិធម៌សម្រាប់កីឡាករកីឡាការិនីទូកទាំងអស់និងសូមស្នើដល់គណៈកម្មការគ្រប់គ្រងទូកនិងកីឡាករ កីឡាការិនីសូមខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបញ្ចេញឲ្យអស់លទ្ធភាពដោយឈរលើស្មារតីមិត្តភាព ភាតរភាពនិងសាមគ្គីភាព ដើម្បីទទួលបានលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា។
ចែករំលែកព័តមាននេះ