ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូកព្រៃ​ងាយ​ចិញ្ចឹម​ដែរ​ទេ? បើ​យើង​ចង់​ចិញ្ចឹម​នោះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សត្វ​ជ្រូកព្រៃ​ជា​ប្រភេទ​សត្វ​មួយ​ដែល​ងាយ​ចិញ្ចឹម ទោះបី​កម្រ​មាននៅ​ក្នុង​ព្រៃ តែ​យើង​អាច​កែ​ច្នៃយក​មក​ចិ​ញ្ចឹ​មក្នុងស្រុក​បាន​ដូច​គ្នា ដោយ​មើល​មុខ មើល​មាឌ​ មិន​ធាត់​ប៉ុន្មាន​ទេ តែ​វា​ស៊ី​ច្រើន បើ​វា​ស៊ី​បាន​ឆ្អែត​វិញ…

ខេត្តបាត់ដំបង ៖ សត្វ​ជ្រូកព្រៃ​ជា​ប្រភេទ​សត្វ​មួយ​ដែល​ងាយ​ចិញ្ចឹម ទោះបី​កម្រ​មាននៅ​ក្នុង​ព្រៃ តែ​យើង​អាច​កែ​ច្នៃយក​មក​ចិ​ញ្ចឹ​មក្នុងស្រុក​បាន​ដូច​គ្នា ដោយ​មើល​មុខ មើល​មាឌ​ មិន​ធាត់​ប៉ុន្មាន​ទេ តែ​វា​ស៊ី​ច្រើន បើ​វា​ស៊ី​បាន​ឆ្អែត​វិញ ​អាច​មាន​ទម្ងន់​រហូត​ដល់​ទៅ​៩០ ឬ​១០០​គីឡូក្រាមក្នុង​១​ក្បាល ។

សូ​ម្បី​តែ​ស្មៅ​នៅ​តាម​គុ​ម្ពោ​ធ​ព្រៃ​ដុះ​ឡើង​លែង​ទាន់​ហើយ មាន​តែ​រក​បន្ថែម​ខ្លះ​ទៀត​ជា​ចំណី​វា ដូច​ជា​ពោត ដំឡូង ដើម​ចេក ផ្លែ​ឈើ​ផ្សេង​ៗ ហើយ​បើ​បងប្អូន​យក​ទៅ​ចិញ្ចឹម​បន្ត​ពូជ ​ដើម្បី​អភិរក្ស​សត្វព្រៃ​ទាំងអស់​គ្នា គឺ​មាន​ភាព​ងាយស្រួល ហើយ​យើង​គួ​ររួម​គ្នា​ចិញ្ចឹម និង​អភិរក្ស​ទាំងអស់ និង​សូម​និយាយ​ថា​ទេ ​ចំពោះ​ការ​បរបាញ់​សត្វព្រៃ ។

នេះ​ជាស​ម្តី​លោក​វរសេនីយ៍ឯក គឹ​ម ពន្លក អធិការ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដែល​បាន​សុំ​ពូជ​ពី​គេ​នៅ​ជិត​ៗ​គ្នា តាម​តំបន់​ព្រៃ​ភ្នំ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​កន្លង​មកនេះ យក​មក​ចិញ្ចឹម​តែ​៣​ឬ​៤​ក្បាល មាន​មេមាន​ឈ្មោល ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​សោះ អាច​កើនឡើង​បាន​ដល់​ជិត​២០​ក្បាល តែ​ត្រូវ​ប្រយ័ត្ន​ចំណី​ក្នុងស្រុក​ខ្លះ​មិន​គួ​ឲ្យ​វា​ស៊ី​ផ្តេសផ្តាស់​ឡើយ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ