ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ម កែវ​ដា តស៊ូ​រហូត​ឈ្នះ​ថៃ ទោះជា​រយះ​​ច្រើន​ថ្នេរ​ក៏​ដោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​ការ​ប៉ាន់ស្មាន​ដែល​ថា កីឡាករ​កម្ពុជា​នឹង​បោះបង់​ការ​ប្រកួត​ក្រោយ​​ពី​រង​របួស​រយះ​បរិវេណ​ចិញ្ចើម​ច្រើន​ថ្នេរ ក្នុង​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​អាទិត្យ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​ការ​ប៉ាន់ស្មាន​ដែល​ថា កីឡាករ​កម្ពុជា​នឹង​បោះបង់​ការ​ប្រកួត​ក្រោយ​​ពី​រង​របួស​រយះ​បរិវេណ​ចិញ្ចើម​ច្រើន​ថ្នេរ ក្នុង​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​អាទិត្យ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩ ។

ប៉ុន្តែ​​ផ្ទុយ​ទៅវិញ កីឡាករ​កម្ពុជា ឌុ​ម កែវ​ដា បែរជា​បន្ត​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ រហូត​បាន​ឈ្នះ​កីឡាករ​ថៃ Kang Napha ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​ស្រឡាំងកាំង​។ កីឡាករ​កម្ពុជា ត្រូវ​បាន​គេ​ផ្ដល់​ប្រាក់​​ធីប​យ៉ាង​សន្ធឹក​ក្រោយ​ចេញពី​រេញ បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ថា ឈ្នះ​ពិន្ទុ​នៅ​ចុងបញ្ចប់​ទឹក​ទី​៥ ​នោះ​ផង​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​វេលា​យប់​ថ្ងៃអាទិត្យ​នោះ កីឡាករ​កម្ពុជា ឌុម កែវ​ដា ត្រូវ​គេ​ឃើញ​ទទួល​រង​កណ្ដាប់ដៃ​ពី​សំណាក់​កីឡាករ​ថៃ ជា​គូប្រកួត​យ៉ាង​ខ្លាំង តែ​គេ​មិន​បាក់ទឹកចិត្ត ហើយ​នៅ​តែ​តស៊ូ​។ ទោះជា​កីឡាករ​ថៃ វាយ​ឱ្យ​បែក​រយះ​នៅ​បរិវេណ​ភ្នែក​ហូរ​ឈាម​ដូច​គេ​អារ​ក៏​ដោយ ប៉ុន្តែ ឌុ​ម កែវ​ដា អត់រា​ថយ​នោះ​ឡើយ គឺ​នៅ​តែ​រុលចូល នៅ​តែ​ប្រឹង​ប្រែង​ដើរទៅ​មុខ​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​កីឡាករ ឌុ​ម កែវ​ដា តស៊ូ​ស្វែងរក​ពិន្ទុ​សង្គ្រប់​លើ​កីឡាករ​ថៃ​ដូច​ការ​គ្រោងទុក នៅ​ពេល​បញ្ចប់​ទឹក​ទី​៥​។

លោក ញាណ សុធី បាន​និយាយ​ថា សង្វៀន​អន្តរជាតិ​ឆេ​ម​ពាន កំពុង​ទទួល​បានការ​ចាប់​អារម្មណ៍ ដោយសារ​តែ​កីឡាករ​ដែល​មានមុខ​ប្រកួត​សុទ្ធតែ​ល្អ​។ លោក​សរសើរ​ពី​ការ​ប្រឹងប្រែង​របស់​កីឡាករ ឌុ​ម កែវ​ដា ដែល​តស៊ូ​បាន​សម្រេច ក្រោយ​បញ្ចប់​ទឹក​ទី​៥ បើ​ទោះជា​បែក​រយះ​ភ្នែក​ចិញ្ចើម​ដេរ​ច្រើន​ថ្នេរ​ក៏​ដោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ