កម្ពុជា​រំពឹង​ថា​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​អាច​កើន​ដល់​២​ពាន់​លាន​នៅ​ឆ្នាំ​ក្រោយ


រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​ក​ម្បុ​ជា និង​ជប៉ុន បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០២០​ខាង​មុខ​នេះ កម្ពុជា​រំពឹង​ថា​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ អាច​កើនឡើង​ដល់​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​កម្ពុជា​បាន​ជំរុញ​អោយ​ជប៉ុន​បង្កើន​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​បន្ថែម​ទៀត​ជា​ពិសេស​ផលិតផល​កសិកម្ម ។

នៅ​ក្នុង​ជំនួប​ជាមួយ ឯកអគ្គរាជទូត​ថ្មី​របស់​ជប៉ុន​ប្រចាំ​កម្ពុជា លោក​ប៉ាន សូ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កម្ពុជា និង​ជប៉ុន មាន​ចំណងមិត្តភាព​ជា​យូរ​មក​ហើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស្អិតរ​មួ​ត​ទាំង​វិស័យ​ការទូត និង​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ។ កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​សន្ទុះ​កើន​ទ្បើ​ង​ស្មើនឹង ១,៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០១៨ កើន​ប្រមាណ ១០% ធៀប​ទៅ​ឆ្នាំ​២០១៧ ហើយ​អាច​កើន​ដល់ ២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០២០ នា​ពេល​ខាង​មុខ ។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​បាន​នឹង​កំពុង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា និង​បាន​ផលិត​ផលិតផល​មួយ​ចំនួន​នាំ​ទៅ​ប្រទេស​ថៃ តាម​កម្មវិធី​ថៃ​បូក​មួយ​ជាមួយ​គ្នា​នេះ​ផង​ដែរ ផ្សារ​អ៊ី​អន​ទី​បី នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែល​ផ្សារ​ទំនើប​នេះ ជា​ចំណែក​មួយ​នៃ​ការ​រីក​ចម្រើន​របស់​កម្ពុជា តាម​រយៈ​ការ​វិនិយោគ​របស់​ជប៉ុន ។ ទន្ទឹម​នឹង​នោះ​ដែរ លោក​ក៏​បាន​ស្នើ ដល់​ភាគី​ជប៉ុន​ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​ការ​វិនិយោគ​ការ​កែ​ច្នៃ​ម្ហូបអាហារ កសិផល បន្លែ​ផ្លែ​ឈើ និង​ជួយ​ផ្តល់​ជំនួយ​បច្ចេកទេស សម្ភារ​:​បរិក្ខា និង​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា​ផង​ដែរ ។

លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ចំនួន​វិនិយោគិន និង​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​មានការ​កើន​ទ្បើ​ង​ជា​បន្តបន្ទាប់ បាន​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច ដែល​ជួយ​ឲ្យ​ប្រជាជន​ប្រទេស​ទាំង​ពីរ​កាន់តែ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែ​ជិត​ស្និទ្ធ និង​បាន​សង្កត់ធ្ងន់​ថា​កត្តា​ស្ថេ​រ​ភាព​នយោបាយ​បាន​នាំ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​ប្រមាណ ៧,២% ។ ​លោក​ក៏​បាន​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ផ្អែក​តាម​រយៈ​ជំនួប​ពិភាក្សា​ការងារ វេទិកា​ធុរកិច្ច ការ​ផ្គូរ​ផ្គង​វិនិយោគិន និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន ។

គួរ​បញ្ជាក់​ថា ជប៉ុន​គឺជា​អ្នក​វិនិយោគ ធំ​មួយ​នៅ​កម្ពុជា ដែល​គម្រោង​ជប៉ុន​ជា​ច្រើន​ត្រូវ​បាន​បង្ហាញខ្លួន និង​ដាក់​ដំណើរការ​នៅ​កម្ពុជា ដូច​ជា​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន បុរី​លំនៅ​ឋាន ខុន​ដូ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​សំខាន់​របស់​កម្ពុជា ជាដើម ។ សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​វិញ ជប៉ុន​ក៏​ជា​អ្នក​នាំ​ចូល​សំខាន់​ទំនិញ​ពី​កម្ពុជា​ផង​ដែរ ដែល​ជំរុញ​អោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អន្តរជាតិ​មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់ ៕ កែសម្រួលដោយ ៖សុឃាក់

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ