ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ចេកអំបូង​លឿង​កម្ពុជា​ហាក់​កំពុង​ត្រូវប៉ាន់ ខណៈ​គុណភាព​និង​ការ​វេច​ខ្ចប់​មានការ​គាំទ្រ​ពី​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្នា​ន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​ការ​វិនិយោគ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​កសិកម្ម​បាន​កំពុង​លេចឡើង​នូវ​សញ្ញា​ថ្មី​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​ហើយ​មានការ​គាំំ​ទ្រ​នៅ​ប្រទេស​ចិន​នោះ​គឺ​ផ្លែ​ចេកអំបូង​លឿង​។​ផ្អែក​លើ​ការ​គាំទ្រ​ពី​ទីផ្សារ​ចិន​ទៅ​លើ​គុណភាព​ល្អ​និង​ការ​វេច​ខ្ចប់​មាន​អនាម័យ​ល្អ​ជាង​បណ្តា​ប្រទេស​ដើរ​មុន​កម្ពុជា​អ្នកជំនាញ​មើលឃើញ​ថា​នៅ​ឆ្នាំ​បន្ទាប់​នឹង​មាន​ក្រុមហ៊ុន​វិនិយោគ​លើ​ដំណាំ​ចេក​នេះ​នឹង​កើនឡើង​ថែម​ទៀត ខណៈ​ការ​នាំ​ចេញ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ហើយ​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ដាំចេក​អំបូង​លឿង​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត​បានឱ្យ​ដឹង​ថា ដំណាំ​ចេក កម្ពុជា​ទើប​មាន​ដាំ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​តែ​កម្ពុជា​អាច​នាំ​ចេញ​បាន​ជាង​១១​ម៉ឺន​តោន​ហើយ​ទទួល​បានការ​ឆ្លើយ​តប​ពី​ចិន​ថា​ចេកអំបូង​លឿង​កម្ពុជា​មានគុណ​ភាព​ខ្ពស់​គ្មាន​ជាតិ​គីមី​ហយ​ការ​វេច​ខ្ចប់​មាន​សោភ័ណ​ភាពល្អ​ជាង​ប្រទេស​ខ្លះ​បាន​ធ្វើការ​យូរ​ឆ្នាំ​ហើយ​។ ​ លោក ឧកញ៉ា…

រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្នា​ន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​ការ​វិនិយោគ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​កសិកម្ម​បាន​កំពុង​លេចឡើង​នូវ​សញ្ញា​ថ្មី​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​ហើយ​មានការ​គាំំ​ទ្រ​នៅ​ប្រទេស​ចិន​នោះ​គឺ​ផ្លែ​ចេកអំបូង​លឿង​។​ផ្អែក​លើ​ការ​គាំទ្រ​ពី​ទីផ្សារ​ចិន​ទៅ​លើ​គុណភាព​ល្អ​និង​ការ​វេច​ខ្ចប់​មាន​អនាម័យ​ល្អ​ជាង​បណ្តា​ប្រទេស​ដើរ​មុន​កម្ពុជា​អ្នកជំនាញ​មើលឃើញ​ថា​នៅ​ឆ្នាំ​បន្ទាប់​នឹង​មាន​ក្រុមហ៊ុន​វិនិយោគ​លើ​ដំណាំ​ចេក​នេះ​នឹង​កើនឡើង​ថែម​ទៀត ខណៈ​ការ​នាំ​ចេញ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។

​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ហើយ​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ដាំចេក​អំបូង​លឿង​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត​បានឱ្យ​ដឹង​ថា ដំណាំ​ចេក កម្ពុជា​ទើប​មាន​ដាំ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​តែ​កម្ពុជា​អាច​នាំ​ចេញ​បាន​ជាង​១១​ម៉ឺន​តោន​ហើយ​ទទួល​បានការ​ឆ្លើយ​តប​ពី​ចិន​ថា​ចេកអំបូង​លឿង​កម្ពុជា​មានគុណ​ភាព​ខ្ពស់​គ្មាន​ជាតិ​គីមី​ហយ​ការ​វេច​ខ្ចប់​មាន​សោភ័ណ​ភាពល្អ​ជាង​ប្រទេស​ខ្លះ​បាន​ធ្វើការ​យូរ​ឆ្នាំ​ហើយ​។

លោក ឧកញ៉ា ហ៊ុន​ឡាក់ ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា​«​កម្ពុជា​ទើប​នាំ​ចេញ​ចេក​ចេញ​កាលពី​ខែមេសា​ឆ្នាំ​២០១៩​ជា​ផ្លូវការ​ឆ្ពោះទៅ​កាន់​ទីផ្សា​ចិន​។​តែ​ទន្ទឹម​នឹង​នេះ ប្រទេស​ចិន​គេ​ពេញចិត្ត​ដំណាំ​ចេញ​ជា​ពិសេស​ផ្លែ​ចេក​ស្រស់​ដែល​នាំ​ចេញពី​កម្ពុជា ។​គេ​ឆ្លើយ​តប​មក​វិញ​ថា​ផ្លែ​ចេក​កម្ពុជា​មានគុណ​ភាព​ខ្ពស់​និង​មិន​មាន​ជាតិ​គីមី​ហើយ​ម្យ៉ាងទៀត​ពាក់ព័ន្ធ​សោ​ភ​ណ័​ភាព​ការ​វេច​ខ្ចប់​គេ​(​ចិន​)​វាយតម្លៃ​ខ្ពស់​ថា​កម្ពុជា​ទើបតែ​ធ្វើ​តែ​ធ្វើ​បាន​ល្អជា​ប្រទេស​ខ្លះ​បាន​ធ្វើ​យូរ​ឆ្នាំ​ហើយ​។​ជា​រួម​មក​យើង​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​មួយ​ដែល​ទីផ្សារ​គេ​ចង់បាន​»​។

​បើ​តាម​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា តាម​ទិន្នន័យ​របស់​ក្រសួង​បាន​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​បាន​ជាង​១១​ម៉ឺន​តោន​នៅ​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ហើយ​ការ​វិនិយោគ​នៅ​គ្រា​បន្ទាប់​នឹង​មាន​ក្រុមហ៊ុន​ដាំ​សម្រាប់​នាំ​ចេញ​កើនឡើង​ថែមទៀត​។ ​លោក​ឧកញ៉ា បាន​សង្កត់ធ្ងន់​ថា​« ការ​ដាំ​ចេញ​អំបូង​លឿង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ខ្ញុំ​ថា​វា​នឹង​កើនឡើង​ដោយសារ​ការ​បើក​ច្រក​ទីផ្សារ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ទៅ​ប្រទេស​ចិន កាល​ដំបូង​មាន​តែ​៥​ក្រុមហ៊ុន​ទេ​តែ​មក​ពេល​នេះ​គេ​ទទួល​៤​ក្រុមហ៊ុន​ផ្សេង​ទៀត បាន​ន័យ​ថា​នៅ​ឆ្នាំ​នេះ​នឹង​មាន​៩​ក្រុមហ៊ុន ហើយ​នៅ​ឆ្នាំ​បន្ទាប់​ទៀត​ខ្ញុំ​ថា​នឹង​មាន​ក្រុមហ៊ុន​កើនឡើង​ថែម​ទៀត ព្រោះ​នៅ​ប្រទេស​ខ្លះ អាកាសធាតុ​មិន​អំណោយផល​ក្នុង​ការ​ដាំ​ដំណាំ​ចេញ​អំបូង​លឿង​។​តម្រូវការ​នៅ​ទីផ្សារ​ចិន​វា​នៅ​តែ​មាន អីចឹង​វា​ទាមទារ​ដូច​នៅ​កម្ពុជា​មាន​អាកាសធាតុ​ក្តៅ​សើម​វា​នឹង​អាច​ឆ្លើយ​តប​សម្រាប់​ដំណាំ​ចេក​។​អីចឹង​ខ្ញុំ​ថា​ចំពោះ​ការ​វិនិយោគ​លើ​ដំណាំ​ចេក​សម្រាប់​នាំ​ចេញ​វា​នឹង​កើនឡើង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​»​។

តាម​លោក​ឧក​ញ៉ ហ៊ុន​ឡាក់ តម្លៃ​ចេកអំបូង​លឿង​គិត​ជា​មធ្យម​មួយ​តោន​ថ្លៃ​ប្រមាណ​៦០០​ដុល្លារ​អា​មេ​រិ​ក ហើយ​នៅ​ក្នុង​បរិមាណ​នាំ​ចេញ​សរុប​ជាង​១១​ម៉ឺន​តោន​កន្លង​ទៅ​នេះ​ក្នុង​នោះ​ក្រុមហ៊ុន​លោក​នាំ​ចេញ​មាន​ប្រហែល​១០​ភាគរយ ហើយ​នៅ​ឆ្នាំ​ក្រោយ​អាច​នឹង​កើនឡើង​បន្ថែម​ទៀត​ដោយសារ​ផ្ទៃ​ដាំ​ដុះ​កំពុងធ្វើការ​ពង្រីក​ជា​បន្តបន្ទាប់​។

សូម​បញ្ជាក់​ថា​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ថ្មី​ៗ​នេះ​ក៏​បានអោយ​ដឹង​ថា វិនិយោគិន​ចិន​នៃ​ទីក្រុង​ប៉េ​កាំ​ង បាន​ចាប់អារម្មណ៍ និង​គ្រោង​ដាក់​ទុន​ប្រមាណ ៣០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​វិនិយោគ​ដាំ​ដុះ​ដំណាំ​ចេកអំបូង​លឿង លើ​ផ្ទៃដី ប្រមាណ ១.៥០០​ហិច​តា ។

តាម​លោក Li Zhijun អគ្គនាយក​នៃ​មន្ទីរ​កសិកម្ម និង​កិច្ចការ​ជនបទ​ក្រុង​ប៉េ​កាំ​ង​នៃ​ប្រទេស​ចិន​លើក​ឡើង​ថា កម្ពុជា​នឹង​ចិន​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យូរ​មក​ហើយ ។​ពេល​នេះ គួរតែ​ដល់​ពេល​ដែល​ភាគី​ទាំង​ពីរ ត្រូវការ​ពង្រីក​នូវ​វិស័យ​កសិកម្ម​បន្ថែម​ទៀត ដោយសារ​តែ​តម្រូវការ​ផលិតផល​កសិកម្ម​ពី​កម្ពុជា នៅ​ក្នុង​ប្រទេស​ចិន​កំពុង​មាន​ទីផ្សារ​ខ្ពស់​តួយ៉ាង​ចេកអំបូង​លឿង កំពុង​មាន​តម្រូវការ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន ។ ​លោក​បាន​លើក​ឡើង​ថា «​ដើម្បី​ឱ្យ​ផ្គត់ផ្គង់​ចេក​ពី​កម្ពុជា នៅ​ក្នុង​ប្រទេស​ចិន ជា​ពិសេស​នៅ​ទីក្រុង​ប៉េ​កាំ​ង កាន់តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​ផង​ដែរ​នោះ ក្រុមហ៊ុន Beijing Capital Agribusiness Group មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ប៉េ​កាំ​ង​កំពុងធ្វើការ​សិក្សា រៀបចំ​ផែនការ​វិនិយោគ​តម្លៃ​ជាង ៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ធ្វើការ​ដាំ​ដុះ​ដំណាំ​ចេកអំបូង​លឿង​នៅ​កម្ពុជា លើ​ផ្ទៃដី​ជាង​១ .៥០០​ហិ​កតា​នា​ពេល​អនាគត »៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ