ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​នេះ​ប្រហែលជា​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ហើយ ទើបបាន​យូរ​យ៉ាងនេះ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទីតាំង​ហ្គេ​ម​បាញ់​ត្រី​លួចលាក់ និង​ប្រមូល​មូល​ផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​ត្រូវ​បាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​មើល​ការ និង​អ្នកលេង​ស្រី​ប្រុស​ចំនួន​៨​នាក់ និង​ដកហូត​បាន​ទូរ​ហ្គេ​ម​បាញ់​ត្រី​១​គ្រឿង ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទីតាំង​ហ្គេ​ម​បាញ់​ត្រី​លួចលាក់ និង​ប្រមូល​មូល​ផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​ត្រូវ​បាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​មើល​ការ និង​អ្នកលេង​ស្រី​ប្រុស​ចំនួន​៨​នាក់ និង​ដកហូត​បាន​ទូរ​ហ្គេ​ម​បាញ់​ត្រី​១​គ្រឿង ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃ​ទី​២៦ ខែតុលា​នេះ នៅផ្ទះ​បើក​ហ្គេ​ម​មួយ​កន្លែង​ស្ថិត​នៅ ក្បែរ​អ្នកតា​ក្តាម ក្នុងភូមិ គ្រោ​ល​គោ សង្កាត់​គីឡូ​មែ​ត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នេះ បាន​បើក​ដំណើរការ​ជា​យូរ​មក​ហើយ ដោយ​មាន​យុវជន​ញៀន​ល្បែង​នាំ​គ្នា​ចូល​លេង​យ៉ាង​ពពាក់​ព​ពួន ។ ក្រៅពី​បើក​ល្បែងស៊ីសង​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នេះ​ក៏​ជា​កន្លែង​ប្រមូលផ្តុំ​ប្រើប្រាស់​គ្រឿងញៀន ។ នៅ​ក្នុង​ការ​ដំណើរ​បើក​ល្បែងស៊ីសង​នេះ​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​មួយ​ចំនួន និង​ទទួល​បាន​លាភ​សើម​មាត់​សើម​ករ​ផង​ដែរ ។

តាម​នគរបាល​ឲ្យ​ដឹង​ថា ដោយសារ​តែ​មានការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នគរបាល​ផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​តែ​ម្តង ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា​ទៀត​ថា អ្នក​មើល​ការ និង​អ្នក​ញៀន​ល្បែងស៊ីសង​ចំនួន​៨​នាក់​ក្នុង​នោះ​មាន​ស្រី​២​នាក់ ត្រូវ​បាន​នាំ​ខ្លួន​សាកសួរ និង​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​១​គ្រឿង ព្រមទាំង​ថ្នាំ​ញៀន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ