ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ដឹង​ថា​ សុដន់​កំពុង​តែ​យារ​ធ្លាក់… នេះជា​វិធី​ព្យាបាល​ដោយ​ខ្លួន​ឯង

4 ឆ្នាំ មុន

ការ​យៀ​ធ្លាក់​របស់​សុដន់​គឺជា​ដំណើរ​ការណ៍​ធម្មតា​មួយ​របស់​ធម្មជាតិ ដែល​វា​កើតឡើង​នៅ​ពេល​ស្ត្រី​អាយុ​កាន់តែ​ច្រើន ព្រោះតែ​រចនាសម្ព័ន្ធ​របស់​សុដន់​បាត់បង់​នូវ​ការ​ទ្រទ្រង់ និង​ភាពយឺត​របស់​វា​។​សុដន់​មិន​មាន​សាច់ដុំ​ឡើយ វា​គ្រាន់តែ​បង្កើត​ឡើង​ដោយ​ជាតិ​ខ្លាញ់ ជាលិកា​ត​ភ្ជាប់ និង​ក្រពេញ​ផលិត​ទឹកដោះ​ប៉ុណ្ណោះ ហើយ​កាលណា​យើង​មានការ​ថែរក្សា​វា​បាន​ត្រឹមត្រូវ​ល្អ វា​នឹង​ជួយ​ឲ្យ​សុដន់​មើលទៅ​មាន​រូបរាង​ស្រស់​ស្អាត​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ…

ការ​យៀ​ធ្លាក់​របស់​សុដន់​គឺជា​ដំណើរ​ការណ៍​ធម្មតា​មួយ​របស់​ធម្មជាតិ ដែល​វា​កើតឡើង​នៅ​ពេល​ស្ត្រី​អាយុ​កាន់តែ​ច្រើន ព្រោះតែ​រចនាសម្ព័ន្ធ​របស់​សុដន់​បាត់បង់​នូវ​ការ​ទ្រទ្រង់ និង​ភាពយឺត​របស់​វា​។​សុដន់​មិន​មាន​សាច់ដុំ​ឡើយ វា​គ្រាន់តែ​បង្កើត​ឡើង​ដោយ​ជាតិ​ខ្លាញ់ ជាលិកា​ត​ភ្ជាប់ និង​ក្រពេញ​ផលិត​ទឹកដោះ​ប៉ុណ្ណោះ ហើយ​កាលណា​យើង​មានការ​ថែរក្សា​វា​បាន​ត្រឹមត្រូវ​ល្អ វា​នឹង​ជួយ​ឲ្យ​សុដន់​មើលទៅ​មាន​រូបរាង​ស្រស់​ស្អាត​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ស្ត្រី​គ្រប់​គ្នា មិន​ថា​ខ្ញុំ​ឬ​គេ​ទេ តែងតែ​មិន​ចង់​ឲ្យ​ភាព​យៀ​ធ្លាក់​របស់​សុដន់​កើតឡើង​ចំពោះ​ខ្លួនឯង​ឡើយ​។ សំណាង​ដែរ យើង​មាន​វិធី​ធម្មជាតិ​មួយ​ចំនួន​ដែល​អាច​ជួយ​បង្ការ​បញ្ហា​នេះ​បាន​។

១-ហាត់​ក្បាច់​យូ​ហ្គា ៖ អត្ថប្រយោជន៍​នៃ​ការ​ហាត់​ក្បាច់​យូ​ហ្គា​មាន​ច្រើន​ណាស់​សម្រាប់​រាង​កាយ​យើង​ទាំងមូល ហើយ​វា​ក៏​ជា​ជំ​ហ៊ាន​យន្ត​ការណ៍​ដំបូង​មួយ​សម្រាប់​ពង្រឹង​ដល់​រាង​កាយ និង​បង្កើន​ភាព​បត់បែន​។ ការ​ពង្រឹង​ដល់​រាង​កាយ​មាន​មួយ​ចំនួន​ក៏​អាច​ដល់​សុដន់​ដែរ អាស្រ័យ​ទោ​តាម​ក្បាច់​ហាត់​ដែល​អ្នក​ធ្វើ​នោះ​។

២-ការ​ម៉ាស្សា ៖ ចូរ​ម៉ាស្សា​សុដន់​យ៉ាង​ហោច​ណាស់ ២ ទៅ​៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ជាមួយនឹង​ប្រេង​អូ​លីវ ព្រោះ​វា​នឹង​ជួយ​បន្ថែម​នូវ​ភាពរឹងមាំ​ដល់​ស្បែក​ព្រមទាំង​ពង្រឹង​ដល់​លក្ខណៈ​ខាងក្រៅ​របស់​ស្បែក​កាន់តែ​ល្អ​ថែម​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ ប្រេង​អូ​លីវ​នឹង​ពង្រឹង​ដល់​សាច់ដុំ​នៅ​ទ្រូង និង​បង្កើន​ភាពយឺត​របស់​ស្បែក​។

៣-ម៉ាស​បិទ​សុដន់៖ មនុស្ស​មួយ​ចំនួន​បាន​ជ្រើសរើស​ការ​ប្រើ​ម៉ាស​បិទ​សុដន់​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​។ វិធីសាស្ត្រ​មួយ​នេះ​នឹង​ជួយ​ផ្តល់​ភាពរឹងមាំ​ដល់​ជាលិកា​សុដន់ និង​បន្ថែម​ភាពរឹងមាំ​ដល់​វា​ថែម​ទៀត​។

វិធី​ធ្វើ​ ៖
– ចូរ​កិន​ចូល​គ្នា​ជាមួយនឹង​ត្រសក់​មួយ​ផ្លែ និង​ស៊ុត​ពណ៌​ស​មួយ​គ្រាប់
– បន្ទាប់​មក​ចូរ​ដាក់​ប័​រ​ចូល​បន្ថែម​ទៀត
– ចូរ​កិន​គ្រឿងផ្សំ​ទាំងអស់​ចូល​គ្នា​ឲ្យ​ក្លាយជា​ល្បាយ​តែ​មួយ ហើយ​យក​វា​មក​លាប​លើ​សុដន់ និង​ទុក​​ចោល ១៥ ទៅ​២០​នាទី ចាំ​លាង​ចេញ​វិញ (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ