ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រាក​ហើយ​នៅ​តែ​បេះដូង​ដើរ​លឿន​ទៀត គួរ​ធ្វើ​បែប​ណា​?

4 ឆ្នាំ មុន

ចង្វាក់បេះដូង​ធម្មតា​ពេល​មនុស្ស​យើង​ពេល​សម្រាក អាច​នៅ​ចន្លោះ​ពី ៦០ ទៅ ៩០​ដង​ក្នុង​មួយ​នាទី​។ ការ​កើនឡើង​លើស​ពី​ចំនួន​ប៉ុន​នេះ រយៈពេល​យូរ​ៗ​ទៅ អាច​ជា​អាកា​រៈ​មួយ​នៃ​បញ្ហា​ទៅ​លើ​បេះដូង​នៅ​ពេល​អនាគត​ហើយ​។ ដូច្នេះ​ដើម្បី​បន្ថយ​ចង្វាក់បេះដូង​នៅ​ពេល​សម្រាក​ឲ្យ​មក​នៅ​ធម្មតា​វិញ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​…

ចង្វាក់បេះដូង​ធម្មតា​ពេល​មនុស្ស​យើង​ពេល​សម្រាក អាច​នៅ​ចន្លោះ​ពី ៦០ ទៅ ៩០​ដង​ក្នុង​មួយ​នាទី​។ ការ​កើនឡើង​លើស​ពី​ចំនួន​ប៉ុន​នេះ រយៈពេល​យូរ​ៗ​ទៅ អាច​ជា​អាកា​រៈ​មួយ​នៃ​បញ្ហា​ទៅ​លើ​បេះដូង​នៅ​ពេល​អនាគត​ហើយ​។ ដូច្នេះ​ដើម្បី​បន្ថយ​ចង្វាក់បេះដូង​នៅ​ពេល​សម្រាក​ឲ្យ​មក​នៅ​ធម្មតា​វិញ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​ ៖

១- ធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ
២- អនុវត្ត​វិធីសាស្ត្រ​បន្ថយ​ស្ត្រេ​ស​ដូច​ជា ការ​តាំងសមាធិ
៣- ចៀសវាង​ការ​ជក់បារី
៤- សម្រក​ទម្ងន់​បើសិនជា​កំពុង​តែ​ធាត់​។

ពេលវេលា​វាស់​ចង្វាក់បេះដូង​ដ៏​ល្អ​បំផុត​នោះ​គឺ​នៅ​មុន​ពេល​ក្រោក​ពី​គេង​នៅ​ពេល​ព្រឹក​។ ដើម្បី​ធ្វើ​បែប​នេះ​បាន ចូរ​ដាក់​ម្រាមដៃ​មួយ​ឬ​ពីរ​នៅ​លើកដៃ​ខាង​បាតដៃ ហើយ​រាប់​ចង្វាក់ជីពចរ​លោត ១៥​វិនាទី ហើយ​យក​វា​គុណ​នឹង ៤ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ  ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ