ស្មាន​មិន​ដល់! វង្ស ម៉ា​លី​ន ​ក្លាយ​ជា​ម្ចាស់​ពាន​ ព្រោះ​សំឡេង​ស្រដៀង​ រស់ ​សេរី​សុន្ធា


រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​គ្រប់​គ្នា​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​កាលពី​យប់មិញ នា​សាល​មហោស្រព​កោះ​ពេជ្រ ដោយ​ម្ចាស់​ជ័យ​លា​ភី​សំឡេង​ឯក​ផ្នែក​នារី​ស្រាប់តែ​ដណ្តើម​បាន​លេខ​១ ជា​ម្ចាស់​ពាន ដែល​ជា​បេ​ក្ខ​នារី​មក​ពី​ប្រទេស​កា​ណា​ដា​។ នេះ​ជា​លទ្ធផល​ដែល​គេ​មិន​នឹក​ស្មាន​ដល់ ហើយ​ខ្លះ​ថា នាង​សម​លើក​ពាន ព្រោះ​សំឡេង​វិញ​ស្រ​ដៀង រស់ សេរី​សុទ្ធា ខណៈ​អ្នក​ផ្សេង​ថា ពីរោះ​តែ​មិន​ដូច​ទេ​។

កញ្ញា វង្ស ម៉ា​លី​ន បាន​ចំណាយពេល​ជា​ច្រើន​ថ្ងៃ​មក​ប្រឡង​នៅ​កម្ពុជា នៃ​មហោស្រព​លើក​ទី​៥​នេះ ទោះជា​ហត់នឿយ​ឈឺ​បែប​ណា​ក៏​ទ្រាំ ដើម្បី​ដើរ​ឲ្យ​ដល់​គោលដៅ​។ នៅ​ទីបំផុត​នាង​បាន​សាង​ឈ្មោះ​ពេញ​ស្រុក​ខ្មែរ និង​ក្រៅ​ស្រុក ដោយសារ​អាច​ឲ្យ​គេ​ទះដៃ​ទទួលយក​ពេល​ប្រកាស​ថា ជាប់​លេខ​១ ឈ្នះ​អ្នក​ខេត្ត​-​ក្រុង​នានា និង​ក្រៅប្រទេស​ផង​ដែរ​។

អ្នក​ទស្សនា​ជា​ច្រើន​និយាយ​ថា នាង​ពិតជា​មាន​សំឡេង​ល្អ ហើយ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​ឆក់​ពិន្ទុ​បាន​ដោយ​លើក​បទ «​កេងកង​បាត់​កូន​» សំនៀង​ដើម​រស់ សេរី​សុទ្ធា​។ បើ​រំលឹក​ពី​ឈ្មោះ​កញ្ញា វង្ស ម៉ា​លី​ន នាង​ក៏​ជា​អតីត​តារាចម្រៀង​បែប​មនោសញ្ចេតនា ចេះ​ចាំ​បទ​មរតក​ដើម​ជា​ច្រើន​បទ ជា​ពិសេស​ប្រភេទ​បទ​ចម្រៀង​របស់​លោកស្រី រស់ សេរី​សុទ្ធា ព្រោះ​អំណោយផល​សំឡេង​របស់​នាង​ស្រ​ដៀង​តារា​ជើង​ចាស់​រូប​នេះ​ច្រើន​។

មុន​ពេល​សម្រេចចិត្ត​ចាក​ចេញពី​កម្ពុជា ប៉ុន្មាន​ឆ្នាំ​មុន នាង​ធ្លាប់​បង្ហាញ​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​ធំ​ៗ ក្នុង​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​ដូច​ជា នៅ​ក្នុង​កម្មវិធី «​មន្ត​ស្នេហ៍​សំនៀង​» របស់​ស៊ី​ធី​អ៊ិ​ន កម្មវិធី «​ប្រជុំ​តារា​តន្ត្រី​» របស់​បាយ័ន និង​តន្ត្រី​ស្រុកស្រែ​ជាដើម​។ ម្ល៉ោះហើយ​តារា​ជំនាន់​នោះ និង​អ្នកដឹកនាំ​កម្មវិធី​មួយ​ចំនួន បើ​និយាយ​ឡើង​វិញ​ពី​ឈ្មោះ​នាង ដឹង​ថា ស្គាល់ និង​ច្បាស់​ជា​សរសើរ​លើ​ប្រភេទ​សំឡេង​ច្រៀង​មិន​ខាន​។

ចំណែក​ជ័យ​លា​ភី​ចម្រៀង​សម័យ​បុរស​នារី មាន​ជ័យ​លា​ភី​កិត្តិយស​បុរស​បេក្ខជន ជ័យ សុ​ភ័​ក្រ កំ​ពង​ស្ពឺ បេ​ក្ខ​នារី អ៊ុ​ក សុវណ្ណ​លី មក​ពី​បាត់ដំបង​, លេខ​៤ បុរស​នារី​បេក្ខជន ខុន រតនា មក​ពី​សហ​រដ្ឋអាមេរិក​រដ្ឋ​ម៉ា​ស្សាជូ​សេត បេ​ក្ខ​នារី សុខ សុផល មក​ពី​ខេត្តកំពង់ឆ្នាំង​, លេខ​៣ បុរស​នារី​បេក្ខជន នួន វាសនា មក​ពី​ប៉ៃលិន បេ​ក្ខ​នារី​ខឿន សុ​គ​ន្ឋា មក​ពី​ប្រទេស​បារាំង​, ចំណាត់ថ្នាក់​លេខ​២ បុរស​នារី​បេក្ខជន ពេជ្រ ប៊ុ​ន​ថន មក​ពី​បាត់ដំបង បេ​ក្ខ​នារី អៀង សុធា មក​ពី​ខេត្តតាកែវ និង​ចំណាត់ថ្នាក់​លេខ​១ បុរស បេក្ខជន គឹ​ម សុខ​ឃឿ​ន មក​ពី​ខេត្តបន្ទាយមានជ័យ និង​បេ​ក្ខ​នារី វង្ស ម៉ា​លី​ន មក​ពី​ប្រទេស​កា​ណា​ដា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ