ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រព្រឹត្ត​ខុស​ក្នុង​កាមឱ្យទោសមិនធម្មតា

4 ឆ្នាំ មុន

ទោស​នៃ​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​បើ​ទោះជា​លាក់​បំបាំង​មិន​ឲ្យ​គេ​ដឹង​ក្នុង​ជាតិ​នេះ ក៏​គង់តែ​នឹង​ឃើញ​ទៅ​ក្នុង​ជាតិ​ខាង​មុខ គឺ​ទៅ​រង​ទុក្ខ​ក្នុង​អបាយភូមិ​មាន​នរក​ជាដើម​មិន​ខាន​ឡើយ ។ ដូច​ព្រះ​នាង​មល្លិកា​ជា​ព្រះ​មហេសី​ព្រះបាទ​ប​សេន​ទិ​កោសល​ក្រុង​សាវត្ថី ព្រះ​នាង​ប្រព្រឹត្ត​កាម​ជាមួយនឹង​សុនខ​ដែល​ស្និទ្ធស្នាល ។ កាលបើ​ព្រះមហាក្សត្រ​ទ្រង់​ជ្រាប​ហើយ​ត្រាស់​សួរ ព្រះ​នាង​ក៏​ក្រាប​បង្គំ​ទូល​កែ​បំភ្លៃ​សេចក្ដី​នោះ​ត្រឡប់​ឲ្យ​មហាក្សត្រ​ទ្រង់​ជឿ​ថា ព្រះ​នាង​នៅ​តែ​ស្មោះត្រង់​ពេក​ឥត​ប្រព្រឹត្ត​ខុស​អ្វី​ឡើយ…

ទោស​នៃ​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​បើ​ទោះជា​លាក់​បំបាំង​មិន​ឲ្យ​គេ​ដឹង​ក្នុង​ជាតិ​នេះ ក៏​គង់តែ​នឹង​ឃើញ​ទៅ​ក្នុង​ជាតិ​ខាង​មុខ គឺ​ទៅ​រង​ទុក្ខ​ក្នុង​អបាយភូមិ​មាន​នរក​ជាដើម​មិន​ខាន​ឡើយ ។

ដូច​ព្រះ​នាង​មល្លិកា​ជា​ព្រះ​មហេសី​ព្រះបាទ​ប​សេន​ទិ​កោសល​ក្រុង​សាវត្ថី ព្រះ​នាង​ប្រព្រឹត្ត​កាម​ជាមួយនឹង​សុនខ​ដែល​ស្និទ្ធស្នាល ។ កាលបើ​ព្រះមហាក្សត្រ​ទ្រង់​ជ្រាប​ហើយ​ត្រាស់​សួរ ព្រះ​នាង​ក៏​ក្រាប​បង្គំ​ទូល​កែ​បំភ្លៃ​សេចក្ដី​នោះ​ត្រឡប់​ឲ្យ​មហាក្សត្រ​ទ្រង់​ជឿ​ថា ព្រះ​នាង​នៅ​តែ​ស្មោះត្រង់​ពេក​ឥត​ប្រព្រឹត្ត​ខុស​អ្វី​ឡើយ ។

ព្រះ​នាង​មល្លិកា​ជា​ស្ត្រី​មាន​សទ្ធា​ជឿ​ព្រះពុទ្ធ​សាសនា បាន​ធ្វើការ​កុសល​ជា​ច្រើន តែ​ក្នុង​វេលា​ដែល​ព្រះ​នាង​ទៀ​​​​ប​នឹង​អស់ព្រះជន្ម មិន​បាន​នឹក​ដល់​កុសល​ទាំងនោះ​ទេ គឺ​នឹក​តែ​អំពើ​ដែល​ប្រព្រឹត្ត​ល្មើស អំពើ​នោះ​ក៏​នាំ​ឲ្យ​ព្រះ​នាង​ធ្លាក់​ទៅ​កើត​ក្នុង​នរក​ឈ្មោះ​មហា​អវិចី​អស់​៧​ថ្ងៃ គិត​តាម​ថ្ងៃ​មនុស្សលោក​។ លុះ​រួច​ចាក​ទីនោះ​មក បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត​សួគ៌ា​ដោយ​អំណាច​កុសល​ដែល​ព្រះ​នាង​បាន​ធ្វើ​ច្រើន​ជួយ​សណ្តោង ។

សេចក្តី​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា អំពើ​ដែល​ប្រព្រឹត្ត​ខុស​ក្នុង​កាម ទោះបី​សាមីខ្លួន​ចេះ​លាក់​បំបាំង ឬ​កែខ្លួន​ឲ្យ​រួច​ទោស​ក្នុង​ជាតិ​នេះ ក៏​គង់តែ​ត្រូវ​ទទួលទោស​ទៅ​ក្នុង​ជាតិ​មុខ​មិន​ខាន​។ លុះ​រួច​អំពី​នរក ក៏​មក​កើតជា​សត្វ​តិរច្ឆាន​ត្រូវ​គេ​គ្រៀវ ឬ​កើតជា​មនុស្ស​ខ្ទើយ​ជា​ច្រើន​ជាតិ​ទៀត​ទើប​អស់កម្ម ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ