ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​មិត្ត​ដោយ​ចិត្ត​ស្មោះ​មិត្ត​នឹង​តបគុណ​វិញ

4 ឆ្នាំ មុន

កាលបើ​បុគ្គល​មាន​មិត្ត​ជា​សប្បុរស ជា​មិត្ត​ល្អ ត្រូវ​ចេះ​អនុគ្រោះ​នូវ​មិត្ត​នោះដោយ​ស្ថាន​៥​យ៉ាង​ដោយបរិបូណ៌ និងដើម្បីសេចក្តីសុខរបស់មិត្ត ។ ក្តីអនុគ្រោះទាំង៥នោះគឺៈ ១-​ដោយ​ការ​ឲ្យ​របស់ ២-​ដោយ​ការ​និយាយ​តែ​ពាក្យ​គាប់ចិត្ត ៣-​ដោយ​ការ​ប្រព្រឹត្ត​ឲ្យ​ជា​ប្រយោជន៍ ៤-​ដោយ​ការ​ប្រព្រឹត្ត​ខ្លួន​ស្មើ…

កាលបើ​បុគ្គល​មាន​មិត្ត​ជា​សប្បុរស ជា​មិត្ត​ល្អ ត្រូវ​ចេះ​អនុគ្រោះ​នូវ​មិត្ត​នោះដោយ​ស្ថាន​៥​យ៉ាង​ដោយបរិបូណ៌ និងដើម្បីសេចក្តីសុខរបស់មិត្ត ។

ក្តីអនុគ្រោះទាំង៥នោះគឺៈ ១-​ដោយ​ការ​ឲ្យ​របស់ ២-​ដោយ​ការ​និយាយ​តែ​ពាក្យ​គាប់ចិត្ត ៣-​ដោយ​ការ​ប្រព្រឹត្ត​ឲ្យ​ជា​ប្រយោជន៍ ៤-​ដោយ​ការ​ប្រព្រឹត្ត​ខ្លួន​ស្មើ និង​៥-​ដោយ​ការ​មិន​កុហក​បញ្ឆោត ។

បើ​បុគ្គល​បាន​អនុគ្រោះ​នូវ​មិត្ត​ដោយ​ស្ថាន​៥​យ៉ាង​ខាងលើ​នេះ​ហើយ មិត្ត​របស់​អ្នក​គង់​នឹង​អនុគ្រោះ​ដល់​អ្នក​វិញ​ដោយ​ធម៌​៥​ដូច​គ្នា​គឺ ១-​រក្សា​មិត្ត​ដែល​ធ្វេសប្រហែស ២-​ជួយ​ថែទាំ​ទ្រព្យសម្បត្តិ របស់​មិត្ត​ដែល​ធ្វេសប្រហែស ៣-​ជាទី​ពឹង​របស់​មិត្ត​ដែល​មាន​ភ័យ ៤-​មិន​បោះបង់​គ្នា​ក្នុង​គ្រា​មាន​វិបត្តិ ៥-​រាប់អាន​រហូត​ផៅ​ពង្ស​របស់​មិត្ត ។

នេះ​ជា​ចិត្ត​សន្តាន​របស់​មិត្ត​ល្អ តស៊ូ​ជួយ​គ្នា​គ្មាន​ទីបំផុត​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ