ការសន្សំប្រាក់ គឺប្រាថ្នាចង់បានប្រាក់កើនឡើង ហើយយកទៅធ្វើអ្វីមួយឱ្យសម្រេចទៅតាមបំណងប្រាថ្នាដែលចង់បាន ដូចជា៖ ការបន្តការសិក្សា ការធ្វើដំណើរកម្សាន្ត ការទិញរបស់បរបរផ្សេងៗ ។ ការសន្សំមិនងាយនឹងបានដូចបំណងប្រាថ្នាដែលខ្លួនចង់បានឡើយ ប្រសិនបើយើងមិនមានទិសដៅ ឬផែនការច្បាស់លាស់ សូម្បីតែរបស់ដែលខ្លួនរំពឹងថាចង់បាន ហើយខិតខំសន្សំប្រាក់ដើម្បីទិញ ក៏នឹងមិនបានបើយើងខ្វះការតាំងចិត្ត ។
ជួបជាមួយលោក អុន សំអុល នាយកជាន់ខ្ពស់សាខាវិមានចតុមុខ ធនាគារ អេស៊ីលីដា ភីអិលស៊ី លោកបានប្រាប់ពីតិចនិកនៃការសន្សំប្រាក់ឱ្យដឹងថា ៖ ការសន្សំប្រាក់ឱ្យទទួលបានអត្ថប្រយោជន៍ និងសម្រេចបំណងប្រាថ្នាទាំងឡាយ គឺអ្នកសន្សំប្រាក់ត្រូវមានផែនការ សន្សំប្រាក់ក្នុងការសម្រេចគោលបំណងហិរញ្ញ វត្ថុ ។ ការសន្សំប្រាក់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន មិនចំពោះសម្រាប់ទិញរបស់របរសម្ភារៈប៉ុណ្ណោះទេ ជួនកាលអាចកែខៃប្រឆាំងនឹងស្ថានភាពអាសន្នណាមួយដែលកើតឡើងដែលមិនរំពឹងទុក ដូចជាជំងឺឈឺថ្កាត់ជាដើម ។
លោកបានលើកជាឧទាហរណ៍ថា របស់មួយដែលយើងចង់បាន យើងត្រូវសន្សំលុយយកវាឱ្យបានដោយគិតពីថេរវេលានៃការសន្សំ ចំនួនទឹកប្រាក់អាចសន្សំបានជារៀងរាល់ថ្ងៃ រាល់ខែ ។ យើងត្រូវតាំងចិត្តថា តើក្នុងមួយថ្ងៃ មួយខែត្រូវសន្សំប្រាក់ឱ្យបានប៉ុន្មាន ហើយសម្រេចចិត្តថា មិនប៉ះពាល់វា ដែលអាចធ្វើឱ្យបំណងដែលយើងបានប៉ងប្រាថ្នានោះបរាជ័យ ។ អ៊ីចឹងដើម្បីសម្រេចបំណងនៃការសន្សំ មានតែយកប្រាក់ទៅដាក់សន្សំនៅធនាគារ អេស៊ីលីដា ដែលធ្វើការសន្សំទាញយកផលប្រយោជន៍ពីការប្រាក់ដែលដាក់សន្សំ ហើយប្រាក់នឹងកើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយអត្រាការប្រាក់ដែលធនាគារផ្តល់ជូន ។
ដោយឡែកប្រភេទគណនីដែលដាក់ប្រាក់សន្សំទទួលបានអត្ថប្រយោជន៍ខ្ពស់ គឺអ្នកសន្សំប្រាក់ត្រូវជ្រើសរើស គណនីសន្សំប្រាក់មានកាលកំណត់ ។ លោកនាយកបានបញ្ជាក់ទៀតថា ការដាក់ប្រាក់សន្សំនៅធនាគារ អេស៊ីលីដា មិនចាំទាល់តែមានប្រាក់ច្រើនៗនោះទេ គឺត្រឹមទេ ១០ ដុល្លារ និងសម្រាប់ប្រាក់រៀល មួយម៉ឺនរៀលឡើងទៅក៏អាចដាក់សន្សំបានដែរ ។ ការគិតគូសន្សំប្រាក់ គឺជាមាគ៌ាឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត ។
ដើម្បីយល់កាន់តែច្បាស់បន្ថែមទៀតអំពីអត្ថប្រយោជន៍ច្រើននៃការដាក់ប្រាក់បញ្ញើនៅធនាគារលោក អុន សំអុល ក៏បានចែករំលែកឱ្យដឹងនូវចំណុចសំខាន់ៗទាំងនេះ ៖
ចំណុចទី១-ការដែលប្រជាពលរដ្ឋដាក់ប្រាក់បញ្ញើនៅធនាគារដែលតាមភាសាបច្ចេកទេសធនាគារហៅថា Fix Deposit នេះគឺទទួលបានការប្រាក់ខ្ពស់សមរម្យ ហើយសាច់ប្រាក់របស់គាត់ ឬទ្រព្យសម្បត្តិរបស់គាត់ដែលយកមកផ្ញើនៅធនាគារ គឺមានសុវត្ថិភាពដោយមិនភ័យព្រួយពីរឿងបាត់បង់ ហើយថែមទាំងទទួលការប្រាក់ទៀតទាត់ និងទាន់ពេលថែមទៀតផង ។
ចំណុចទី២-នៅពេលដែលអតិថិជនមកដាក់ប្រាក់បញ្ញើនៅធនាគារ អេស៊ីលីដា គាត់នឹងទទួលបាននូវ Certificate Fix ដែលអត្ថប្រយោជន៍របស់វា គឺពេលគាត់ត្រូវការសាច់ប្រាក់ គាត់មិនចាំបាច់ដក Fix ពីធនាគារ ទេគឺគ្រាន់តែយកក្រដាស Fix ទៅដាក់បញ្ចាំក្នុងធនាគារវិញដោយមិនចាំបាច់ធ្វើបែបបទអ្វីច្រើននោះឡើយ ព្រោះដោយសារតែគាត់មានទ្រព្យដាក់បញ្ចាំនៅធនាគាររួចហើយ ដូច្នេះគាត់អាចទទួលសាច់ប្រាក់បានលឿន និងទាន់ពេលវេលាតាមការត្រូវការរបស់គាត់ ។
ចំណុចទី៣-អេស៊ីលីដា ជាធនាគារធំជាងគេនៅប្រទេសកម្ពុជា ហើយថែមទាំងមានបណ្តាញប្រតិបត្តិការណ៍ធំជាងគេរហូតពង្រីកទៅដល់ប្រទេសឡាវ និង មីយ៉ាន់ម៉ា ថែមទៀត ។ ទាំងនេះគឺជាប្រភពព័ត៌មានសម្រាប់ឱ្យអតិថិជនសប្បាយចិត្តជាមួយនឹងភាពកក់ក្តៅ ។
ជាក់ស្តែង ធនាគារ អេស៊ីលីដា មានអតិថិជនច្រើន និងជាធនាគារដែលមានប្រាក់បញ្ញើច្រើនដោយសារតែមានទំនុកចិត្ត ហើយតួលេខនៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ នេះប្រាក់បញ្ញើនៅក្នុងធនាគារ អេស៊ីលីដា ទាំងមូល គឺមានចំនួន ៤២៤០ លានដុល្លារ ដោយកើនឡើង ៤៨៧ លានដុល្លារ ដែលកាលពីឆ្នាំ ២០១៨ គឺមានតែ ៣៧៥៣ លានដុល្លារប៉ុណ្ណោះ ដូច្នេះឃើញថាប្រាក់បញ្ញើមានការកើនឡើងរហូតដល់ ១៣% ។
លោក អុន សំអុល បានប្រាប់ឱ្យដឹងទៀតថា ដោយឡែកសម្រាប់សាខាវិមានចតុមុខរបស់លោក គឺប្រាក់បញ្ញើបានកើនឡើងរហូតដល់ ១១៤ លាន់ដុល្លារ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០១៩ ដែលទាំងនេះបង្ហាញថា ប្រជាជនមានការជឿជាក់ និងគិតថាធនាគារ អេស៊ីលីដា មានភាពងាយស្រួលសម្រាប់ពួក
គាត់ ។
លោកបានចង្អុលបង្ហាញអំពីភាពងាយស្រួលមួយទៀតសម្រាប់អតិថិជន ដោយលោកអះអាងថា បើទោះជាអតិថិជនមិនដាក់ប្រាក់បញ្ញើក៏ដោយ គឺគ្រាន់តែដាក់ប្រាក់សន្សំធម្មតាក៏បាន ហើយនៅពេលដែលគាត់បើកគណនីធនាគារហើយ គឺគាត់មិនចាំបាច់មករវល់ការងារនៅធនាគារទេ គឺគាត់អាចដាក់សាច់ប្រាក់របស់គាត់ទៅក្នុងម៉ាស៊ីនដាក់ប្រាក់តែម្តងដែលសព្វថ្ងៃនេះមាននៅគ្រប់សាខាខេត្តក្រុងទាំងអស់សម្រាប់ទទួលប្រាក់បញ្ញើ ។
ការផ្តល់ជំនឿទុកចិត្តពីធនាគារ ទៅឱ្យអតិថិជន គឺជារឿងសំខាន់ណាស់ ហើយទាក់ទងទៅនឹងបញ្ហានេះលោក អុន សំអុល បានឱ្យដឹងទៀតថា ប្រភពដែលធ្វើឱ្យអតិថិជនមានជំនឿទុកចិត្តមកលើធនាគារនោះគឺទី ១ ធនាគារ អេស៊ីលីដា មានភាគទុននិកធំៗ ល្បីៗ ដែលពិភពលោកទទួលស្គាល់ ។ ទី ២ អេស៊ីលីដា ជាធនាគារក្នុងស្រុកមួយដែលមានបណ្តាញធំជាងគេ ដែលសព្វថ្ងៃមានចំនួន ២៦២ ការិយាល័យក្នុងប្រទេស និងនៅប្រទេសឡាវ មានចំនួន ៣៦ ការិយាល័យ ព្រមទាំងប្រទេសមីយ៉ាន់ម៉ា មានចំនួន១៣ ការិយាល័យ ដូច្នេះហើយ អេស៊ីលីដា ជាធនាគារក្នុងស្រុកមួយដ៏ល្បី ។
ទី៣ អតិថិជនដែលបាននឹងកំពុងប្រើប្រាស់ប្រាក់បញ្ញើជាមួយធនាគារ អេស៊ីលីដា មានចំនួនជាង ២ លាននាក់ ដែលនេះ ជាតួលេខមួយមានចំនួនច្រើន ធ្វើឱ្យអតិថិជនមានជំនឿទុកចិត្ត និងទី ៤ អេស៊ីលីដា ជាធនាគារមួយដែលទទួលបានពានរង្វាន់ក្រុមហ៊ុនរីកចម្រើនលំដាប់ថ្នាក់ពិភពលោករបស់វេទិកាសេដ្ឋកិច្ចពិភពលោកដែលត្រូវបានជ្រើសរើសឱ្យក្លាយជាសមាជិកវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ២០១៤ ៕
ចែករំលែកព័តមាននេះ