ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រលាយ​ទឹកកក​ រុ​ស្ស៊ី​រក​ឃើញ​កោះ​ថ្មី​៥

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​ដែល​ធំ​ជាងគេ​លើ​ពិភពលោក មាន​ផ្ទៃដី​កាន់តែ​ធំ​ទៀត​ជាមួយ​ការ​ប្រកាស​របស់​កង​ម៉ា​រី​ន​រុ​ស្ស៊ី ពី​ការ​រក​ឃើញ​ក្នុង​មហាសមុទ្រ​អាក់​ទិ​ក កោះ​តូច​ៗ៥​ទៀត​ក្រោយ​ការ​រលាយ​ទឹកកក មក​ពី​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​។ ការ​រក​ឃើញ​កោះ​ថ្មី​ទាំងនេះ ស្ថិត​ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​NOUVELLE-ZEMBLE​ចុង​ខាងជើង​រុ​ស្ស៊ី ត្រូវ​បាន​អះអាង​ដោយ​បេសកកម្ម​រុករក​សមុទ្រ​នៅ​តំបន់​នោះ​កាលពី​ខែសីហា​និង​កញ្ញា​។…

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​ដែល​ធំ​ជាងគេ​លើ​ពិភពលោក មាន​ផ្ទៃដី​កាន់តែ​ធំ​ទៀត​ជាមួយ​ការ​ប្រកាស​របស់​កង​ម៉ា​រី​ន​រុ​ស្ស៊ី ពី​ការ​រក​ឃើញ​ក្នុង​មហាសមុទ្រ​អាក់​ទិ​ក កោះ​តូច​ៗ៥​ទៀត​ក្រោយ​ការ​រលាយ​ទឹកកក មក​ពី​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​។

ការ​រក​ឃើញ​កោះ​ថ្មី​ទាំងនេះ ស្ថិត​ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​NOUVELLE-ZEMBLE​ចុង​ខាងជើង​រុ​ស្ស៊ី ត្រូវ​បាន​អះអាង​ដោយ​បេសកកម្ម​រុករក​សមុទ្រ​នៅ​តំបន់​នោះ​កាលពី​ខែសីហា​និង​កញ្ញា​។ យោង​តាម​ប្រមុខ​កង​នាវាចរណ៍​សមុទ្រ​ខាងជើង​របស់​រុ​ស្ស៊ី ឧត្ដមនាវី​អា​ឡិច​សាន់​ឌ័​រ​ម៉ូ​អី​ុ​សឺ​អី​ុ​យេ​វ​ថា កោះ​ទាំងនោះ​កាលពីមុន​ត្រូវ​លេប​បាត់​ដោយ​ទឹកកក​។ ការ​រលាយ​ទឹកកក​និង​ការ​ផ្លាស់​ប្ដូរ​បរិយាកាស បាន​នាំ​ទៅ​ដល់​ការ​លេច​ចេញ​កោះ​ទាំងនោះ ដែល​មាន​ទំហំ​រវាង​ពី​៩០០​ទៅ​៥៤.០០០​ម៉ែត្រក្រឡា​គឹ​ប៉ុន​ទីលាន​បាល់ទាត់​ជិត​៨​។

យោង​តាម​របាយការណ៍​មួយ​របស់​អ​.​ស​.​ប សឹ្ដ​ពី​ការ​កើន​កំ​ដៅ​បរិ​កាស ចេញផ្សាយ​កាលពី​ខែកញ្ញា​ថា រវាង​ពី​ឆ្នាំ​២០១៥​ទៅ​២០១៩ ការ​រលាយ​ទឹកកក​នៅ​អាក់​ទិ​ក​មាន​ខ្លាំង​បំផុត​ពុំ​ធ្លាប់​ដែល​មាន​។ ស្ថានភាព​បែប​នោះ​នាំ​ឲ្យ​រុ​ស្ស៊ីបើក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មូលដ្ឋាន​យោធា​និង​វិទ្យាសាស្ត្រ​មួយ​ចំនួន​នៅ​អាក់​ទិ​ក ហើយ​បើ​មាន​លទ្ធភាព​បង្កើត​ជា​ផ្លូវ​ពាណិជ្ជកម្ម​និង​រុករក​ធនធាន​ប្រេងកាត​និង​ឧស្ម័ន ខណៈ​ទីនោះ​មិន​អាច​ចេញចូល​បាន​រហូត​មក​ទល់​ពេល​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ