អា​មេ​រិ​ក​ពង្រឹង​កងទ័ព​នៅ​បណ្ដា​ទីតាំង​ប្រេង​


ប្រទេស​ស៊ី​រី ៖ សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​តុលា ពី​ការ​បញ្ជូន​កម្លាំង​បន្ថែម​ដើម្បី​ការពារ​បណ្ដា​ទីតាំង​ប្រេងកាត​នៅ​ភាគ​ខាងកើត​ស៊ី​រី ក្រោយ​ពី​ដក​ចេញពី​បណ្ដា​តំបន់​ព្រំដែន​ជាមួយ​តួ​ក​គី ដែល​បើកផ្លូវ​ឲ្យ​កងទ័ព​តួ​ក​គី​វាយលុក​មក​លើ​កងកម្លាំង​ឃើ​ត ដែល​បច្ចុប្បន្ន​ត្រូវ​ចាប់បង្ខំ​ឲ្យ​ចាក​ចេញពី​បណ្ដា​ទីតាំង​របស់​ពួក​គេ ដែល​កាន់កាប់​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។

អ្នក​ទទួលខុសត្រូវ​យោធា​អា​មេ​រិ​ក​គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក​ប្ដេជ្ញា​ពង្រឹង​បណ្ដា​ទីតាំង​របស់​ខ្លួន ដោយ​រួម​សហការ​ជាមួយ​បណ្ដា​ដៃគូ​យើង​នៃ​កងកម្លាំង​ឃើ​ត ជាមួយ​ការ​បញ្ជូន​កង​យោធា​បន្ថែម​។

ទោះបីជា​ត្រូវ​ដក​ចេញពី​ភាគ​ខាងជើង​ស៊ី​រី តែ​កងកម្លាំង​ឃើ​ត នៅ​រួម​សហការ​ជាមួយ​អា​មេ​រិ​ក​ក្នុង​ខេត្ត​DEIR EZZOR​ភាគ​ខាងកើត​ស៊ី​រី មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​អ៊ី​រ៉ា​ក់​ដែល​នៅ​ទីនោះ​មាន​ចំការ​ប្រេងកាត​ធំ​ៗ​របស់​ប្រទេស​។ ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​២០០​នាក់​ស្ថិត​នៅ​ទីនោះ​នៅឡើយ​។

អ្នក​ទទួលខុសត្រូវ​យោធា​អា​មេ​រិ​ក​និយាយ​ថា ទិស​ដៅ​នៃ​ការ​ពង្រឹងកម្លាំង​នៅ​ទីនោះ គឹ​រារាំង​កុំ​ឲ្យ​ចំការ​ប្រង​កាត​ទាំងនេះ ធ្លាក់​ក្នុង​ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឬ​ក្រុម​បង្ក​អ​ស្ថេ​រ​ភាព​ឯទៀត​ៗ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ