ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​នៃ​កតញ្ញូ​មាន​កម្លាំង​ធំធេង​ណាស់

4 ឆ្នាំ មុន

តាំងពី​ដើម​រៀង​មក អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​លោក​តែង​សរសើរ​ធម៌​កតញ្ញូ​ថា​ជា​ឱសថ​ទិព្វ​សម្រាប់​កម្ចា​ត់​អ​សិរ​ពិស​យ៉ាង​មាន​ប្រសិទ្ធភាព ដូច​ព្រះ​សុវណ្ណ​សាម ត្រូវ​គ្រាប់​ព្រួញ​ពិស​យក្ស​ត្រង់​កណ្តៀតក្អម បណ្តា​ល​ឱ្យ​ដួល​បាត់ស្មារតី តែ​បន្តិច​ក្រោយមក​ក៏​ដឹងខ្លួន​ឡើង​វិញ​មាន​សភាព​ដូច​ធម្មតា នេះ​ក៏​ដោយ​អំណាច​នៃ​ធម៌​កតញ្ញូ​បន្សាបពិស ។ ព្រោះហេតុនោះ​បានជា​ព្រះ​សារីបុត្រ​ជា​អគ្គ​សាវក​ទី​១​នៃ​ព្រះសម្មាសម្ពុទ្ធ លោក​មិន​ដែល​បំភ្លេច​គុណ​អ្នក​ដទៃ​ឡើយ…

តាំងពី​ដើម​រៀង​មក អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​លោក​តែង​សរសើរ​ធម៌​កតញ្ញូ​ថា​ជា​ឱសថ​ទិព្វ​សម្រាប់​កម្ចា​ត់​អ​សិរ​ពិស​យ៉ាង​មាន​ប្រសិទ្ធភាព ដូច​ព្រះ​សុវណ្ណ​សាម ត្រូវ​គ្រាប់​ព្រួញ​ពិស​យក្ស​ត្រង់​កណ្តៀតក្អម បណ្តា​ល​ឱ្យ​ដួល​បាត់ស្មារតី តែ​បន្តិច​ក្រោយមក​ក៏​ដឹងខ្លួន​ឡើង​វិញ​មាន​សភាព​ដូច​ធម្មតា នេះ​ក៏​ដោយ​អំណាច​នៃ​ធម៌​កតញ្ញូ​បន្សាបពិស ។

ព្រោះហេតុនោះ​បានជា​ព្រះ​សារីបុត្រ​ជា​អគ្គ​សាវក​ទី​១​នៃ​ព្រះសម្មាសម្ពុទ្ធ លោក​មិន​ដែល​បំភ្លេច​គុណ​អ្នក​ដទៃ​ឡើយ សូ​ម្បី​តែ​បាយ​មួយ​វែក​ដែល​គេ​ឱ្យ​ដោយ​សទ្ធា​ក៏​លោក​តែង​មាន​កតញ្ញូ​ដោយ​រក​ឱកាស​ធ្វើ​តប​ទាន​វិញ​មិន​ឱ្យ​រំលង​ឡើយ ព្រោះ​យល់​ថា ធម៌​កត​ញ្ញុ​នេះ​មាន​ប្រយោជន៍​ធំធេង​ណាស់​សម្រាប់​សព្វ​សត្វ ។

ហេតុនេះ​បុគ្គល​គប្បី​ញុំ​ា​ង​កតញ្ញុតា​ឱ្យ​ប្រព្រឹត្ត​ទៅ​ដល់​បុព្វការី​ទាំងអស់ មិនមែន​ចំពោះតែ​មាតាបិតា​នោះ​ទេ គឺ​យើង​មិន​ត្រូវ​រមិលគុណ​ដល់​អ្នក​ណា​ៗ​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ