ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កក្រើក​ឡើង​វិញ​ហើយ ក្រោយ​ពី​ស្ងាត់​មិន​បាន​ប៉ុន្មាន​​ផង

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​ចាប់ពី​ដើមខែ​តុលា​មក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៥០​នាក់ ក្រោយ​ពី​ស្ងាត់​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង បានក​ក្រើក​ឡើង​វិញ​កាលពី​យប់​ថ្ងៃ​ទី​២៤​តុលា មុន​ការ​ប្រមូលផ្ដុំ​មនុស្ស​របស់​មេដឹកនាំ​ស៊ី​អ៊ី​ត លោក​ម៉ុ​កតា​ដា​សា​ដ្រ​ដ៏​មាន​ឥទ្ធិពល​ច្រើន​នាក់​។ រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី បាន​ដាក់​កងកម្លាំង​សន្តិសុខ​ទាំងមូល…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​ចាប់ពី​ដើមខែ​តុលា​មក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៥០​នាក់ ក្រោយ​ពី​ស្ងាត់​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង បានក​ក្រើក​ឡើង​វិញ​កាលពី​យប់​ថ្ងៃ​ទី​២៤​តុលា មុន​ការ​ប្រមូលផ្ដុំ​មនុស្ស​របស់​មេដឹកនាំ​ស៊ី​អ៊ី​ត លោក​ម៉ុ​កតា​ដា​សា​ដ្រ​ដ៏​មាន​ឥទ្ធិពល​ច្រើន​នាក់​។

រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី បាន​ដាក់​កងកម្លាំង​សន្តិសុខ​ទាំងមូល ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ចាប់ពី​យប់​ថ្ងៃ​ទី​២៤​តុលា​ទៅ​។ ប្រឈម​មុខ​នឹង​កងកម្លាំង​សន្តិសុខ លោក​ម៉ុ​កតា​ដា​សា​ដ្រ​មាន​បំណង​បង្កើន​ទម្ងន់​របស់​លោក​ក្នុង​ចលនា​តវ៉ា ដែល​បរិហារ​អំពើ​ពុក​រលួយ​របស់​បណ្ដា​មេដឹកនាំ ហើយ​ទាមទារ​ការងារ​និង​ធ្វើ​ឲ្យ​បណ្ដា​សេវាកម្ម​សាធារណៈ​ដើរ ក្នុង​ប្រទេស​សម្បូរ​ដោយ​ប្រេងកាត​នោះ តែ​នៅ​ខ្វះ​អគ្គិសនី​ព្រមទាំង​ទឹក​ស្អាត​ប្រើ​រ៉ាំ​រៃ​។

លោក​ម៉ុ​កតា​ដា​សា​ដ្រ​ជា​អតីត​ប្រមុខ​កងជីវពល​សីស៊ីអ៊ី​ត​អ៊ី​រ៉ា​ក់​ដ៏​មាន​ឥទ្ធិពល ហើយ​ក្លាយជា​វីរបុរស​របស់​ពួក​បាតុករ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​អំពាវនាវ​ដល់​បណ្ដា​អ្នកគាំទ្រ​លោក ឲ្យ​លើកគ្នា​ធ្វើ​បាតុកម្ម​និង​ស្នើ​ដល់​បណ្ដា​យុទ្ធ​ជន​របស់​លោក ឲ្យ​ត្រៀមខ្លួន​ការពារ​បាតុករ នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​អំពើ​ហិង្សា​ថ្មី​ៗ​។

ចាប់តាំងពី​ដើមខែ​តុលា​មក​បើ​តាម​តុល្យការ​ផ្លូវការ​ថា មនុស្ស​យ៉ាងតិច​១៥៧​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​ភាគច្រើន​ជា​ពួក​បាតុករ​។ ដោយ​ស្រែក​ពាក្យ​ថា ពួក​គេ​សុទ្ធតែ​ជា​ចោរ​មនុស្ស​ច្រើន​រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​តារៀរ​ក្រុង​បា​ដា​ដ ដែល​កាលពីដើម​ខែតុលា​ជា​ចំណុចកណ្ដាល​នៃ​ការ​តវ៉ា​។ រដ្ឋមន្ត្រី​មហាផ្ទៃ​អី​ុ​រ៉ា​ក់​លោក​យ៉ា​ស៊ី​ន​អាល់​យ៉ា​សឺ​រី​បាន​ទៅ​កាន់​ទីលាន​នោះ ដើម្បី​អះអាង​ប្រាប់​ពួក​បាតុករ​ថា​ប៉ូលិស​លើក​មក​កាន់​ទីនោះ ដើម្បី​ការពារ​ពួក​គេ​។ ចំណែក​នៅ​ទីក្រុង​ណា​សី​ុ​រី​យ៉ា​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ក្រុង​បា​ដា​ដ ពួក​បាតុករ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​អ​ង្កុ​យ រហូត​ដល់​ការ​ដួល​រលំ​នៃ​របប​បច្ចុប្បន្ន​។

បាតុកម្ម​រីក​ធំ​នា​ព្រឹក​ថ្ងៃ​ទី​២៥​តុលា ហើយ​នា​វេលា​រសៀល​បាតុកម្ម​នឹង​ចូលរួម​ដោយ​បណ្ដា​មនុស្ស​របស់​លោក​ម៉ុ​កតា​ដា​សា​ដ្រ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ហើយ​ចាក​ចេញពី​រដ្ឋាភិបាលចម្រុះ រួច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នោះ​លាលែង​និង​ឲ្យ​មានការ​បោះ​ឆ្នោត​មុន​កាល​កំណត់ ក្នុង​ប្រទេស​ដែល​មាន​ពួក​ស៊ី​អ៊ី​ត​ភាគច្រើន​។ មនុស្ស​របស់​លោក​ម៉ុ​កតា​ដា​សា​ដ្រ ធ្លាប់​បាន​វាយលុក​កាលពី​ឆ្នាំ​២០១៦ តំបន់​បៃតង​ក្រុង​បា​ដា​ដ ហើយ​កាន់កាប់​ស្ថាប័ន​ជាន់ខ្ពស់​របស់​រដ្ឋ​ស្ទើរ​ទាំងមូល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ