ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ដ៏​សំខាន់​ៗ​ដែល​ឪពុក​ម្ដាយ​គួរ​​តែ​ផ្ដល់​ឱ្យ​កូន​តាំង​ពី​វ័យ១ឆ្នាំ​ដល់​១៨​ឆ្នាំ

4 ឆ្នាំ មុន

ការ​ចិញ្ចឹម​អប់រំ​ទូន្មាន​កូន​ឱ្យ​ប្រព្រឹត្ត​អំពើ​ល្អ​ៗ ហើយ​ចេះ​ដឹង​ខុស​ត្រូវ​មិនមែន​ជា​រឿង​ពិបាក​ស្មុគ​ស្មាញ​ខ្លាំង​ឡើយ​។ ទោះជា​យ៉ាងណា​អ្នក​ចាំបាច់​ត្រូវធ្វើ​ជា​គម្រូ​វ​ឱ្យ​កូន ហើយ​ព្យាយាម​ផ្ដល់​ដំបូន្មាន​សំខាន់​ៗ​ដល់​គេ​តាំងពី​តូច​ដល់​ពេញវ័យ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​គួរ​បង្រៀន ឬ​ប្រាប់​ដល់​កូន​ទៅ​តាម​វ័យ​របស់​ពួក​គេ​បន្ថែម​ពីលើ​ការ​គោរព​អ្នក​ដទៃ ៖ វ័យ​ពី…

ការ​ចិញ្ចឹម​អប់រំ​ទូន្មាន​កូន​ឱ្យ​ប្រព្រឹត្ត​អំពើ​ល្អ​ៗ ហើយ​ចេះ​ដឹង​ខុស​ត្រូវ​មិនមែន​ជា​រឿង​ពិបាក​ស្មុគ​ស្មាញ​ខ្លាំង​ឡើយ​។ ទោះជា​យ៉ាងណា​អ្នក​ចាំបាច់​ត្រូវធ្វើ​ជា​គម្រូ​វ​ឱ្យ​កូន ហើយ​ព្យាយាម​ផ្ដល់​ដំបូន្មាន​សំខាន់​ៗ​ដល់​គេ​តាំងពី​តូច​ដល់​ពេញវ័យ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​គួរ​បង្រៀន ឬ​ប្រាប់​ដល់​កូន​ទៅ​តាម​វ័យ​របស់​ពួក​គេ​បន្ថែម​ពីលើ​ការ​គោរព​អ្នក​ដទៃ ៖

វ័យ​ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ

១. វិធី ឬ​របៀប​ទប់ទល់​ជាមួយ​ភាព​បរាជ័យ​និង​កំហឹង
២. របៀប​អភ័យទោស​ឱ្យ​អ្នក​ដទៃ​និង​ខ្លួនឯង
៣. របៀប​អាច​ចរចា​ជាមួយ​ក្មេង​ដទៃ​និង​សូ​ម្បី​តែ​មនុស្ស​ពេញវ័យ ឬ​មនុស្ស​ចាស់
៤. អាច​ធ្វើ​រឿង​មួយ​ចំនួន​ដោយ​ខ្លួនឯង​បាន ឬ​ដោយ​ឯករាជ្យ​មិន​ត្រូវការ​ជំនួយ​គ្រប់ពេល
៥. ត្រូវ​ប្រាកដ​ថា​ពួក​គេ​ស្គាល់​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​ខ្លួនឯង

៦. ត្រូវ​ប្រាកដ​ផង​ដែរ​ថា​ពួក​គេ​មិន​និយាយ ឬ​ទៅ​ណា​ជាមួយ​មនុស្ស​ប្លែក​មុខ
៧. ទទួលទាន​អាហារ​មាន​សុខភាព​ល្អ (​ហើយ​ចៀសវាង​អាហារ​ណា​ដែល​ពួក​គេ​ប្រតិកម្ម​ជាមួយ​)
៨. មិន​មាន​អារម្មណ៍​ខ្មាស​អៀន​នៅ​ចំពោះ​មនុស្ស​ធំ​និង​មនុស្ស​ចាស់
៩. មិន​ខ្លាច​នឹង​សួរ ប្រសិនបើ​ឆ្ងល់ ឬ​មិនដឹង​ពី​អ្វីមួយ
១០. មាន​ទំនួល​ខុស​ត្រូវ​លើ​សកម្មភាព​របស់​ខ្លួនឯង

វ័យ​ពី ៦ ទៅ ៨ ឆ្នាំ

១. របៀប​ធ្វើ​ម្ហូប​ធម្មតា​ៗ​ណាមួយ (​ដូច​ជា​ធ្វើ​នំ​ប័​ុ​ង​លាប​បឺ​រ ឬ​ដំណាំ​ជាដើម​)
២. ស្គាល់​លេខ​ទូរ​សព្ទសង្គ្រោះ​បន្ទាន់
៣. ចេះ​ធ្វើ​អ្វី​ៗ​ត្រូវ​ពេលវេលា
៤. ចេះ​ហែល​ទឹក
៥. ចេះ​ឆ្លងផ្លូវ​ដោយ​គោរព​ច្បាប់​ចរាចរណ៍ ឬ​មើល​ភ្លើង​សញ្ញា​ផង​ដែរ

៦. កុំ​ខ្លាច​នឹង​ជួប​មនុស្ស​ថ្មី​ៗ
៧. ចេះ​របៀប​ទទួលទាន​ត្រឹមត្រូវ​សមរម្យ​លើ​តុ និង​អាច​ប្រើប្រាស់​កូនកាំបិត​ហាន់​ចំណី
៨. អាច​ស្វែងរក​ព​ត៌​មាន​ផ្សេង​ៗ​ពី​ក្នុង​សៀវភៅ​និង​លើ​អ៊ី​ន​ធើ​ណិ​ត
៩. ដឹង​ពី​របៀប​លាក់​ទុក​រឿង​ខ្លះ​ក្នុង​ចិត្ត​ដោយ​មិន​និយាយ​ចេញ ប្រសិនបើ​វា​ប៉ះពាល់​ដល់​អ្នក​ដទៃ ឬ​ធ្វើ​ឱ្យ​គេ​អន់ចិត្ត​មិន​រីករាយ
១០. ចេះ​ការពារ​ស្រឡាញ់​បរិស្ថាន
១១. ចាំ​លេខ​ទូរ​សព្ទ​របស់​ឪពុក​ម្ដាយ

វ័យ​ពី ៩ ដល់ ១២ ឆ្នាំ

១. មាន​សុទិដ្ឋិនិយម ប៉ុន្តែ​មិន​ត្រូវ​មើល​ពិភពលោក​ល្អ​ពេក​គ្រប់​ជ្រុង​ឡើយ
២. ស្វែងរក​ចំណង់​ចំណូល​ចិត្តល្អ​មួយ ហើយ​ព្យាយាម​សម្រេច​វា
៣. ចេះ​ស្លៀកពាក់​សមរម្យ
៤. មិន​ធ្វើ​ផ្ដេសផ្ដាស ឬ​បង្ហាញ​ឥរិយា​បទ​មិនល្អ​លើ​អ៊ី​ន​ធើ​ណិ​ត ហើយ​ក៏​ដឹង​ពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ផង​ដែរ
៥. មិន​ទុក​សោរ​ផ្ទះ​និង​លុយ​ផ្ដេសផ្ដាស​គ្រប់កន្លែង

៦. រៀន​ធ្វើ​ម្ហូប​ដែល​ពិបាក​ជាង​មុន​បន្តិច រួម​ទាំង​ចិត​សំបក​បន្លែ​ផ្លែ​ឈើ ហើយ​ហាន់​បន្លែ​ជាដើម
៧. បែងចែក​ពេលវេលា​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេ​ម
៨. ធ្វើ​លំ​ហាត់ប្រាណ
៩. ទៅ​ហាង​ទំនិញ
១០. ដឹង​ថ្ងៃកំណើត​សាច់ញាតិ​ជិត​ស្និត

វ័យ​ពី ១៣ ទៅ ១៥ ឆ្នាំ

១. ដឹង​ពី​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​និង​ថ្នាំ​ញៀន ហើយ​វា​អាច​ផ្ដល់​គ្រោះថ្នាក់​ដល់​ពួក​គេ​ខ្លាំង​យ៉ាងណា
២. ស្គាល់ផ្លូវ ឬ​កន្លែង​ច្រើន​ក្នុង​ទីក្រុង ហើយ​ចៀសវាង​តំបន់​គ្រោះថ្នាក់
៣. ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ម្នាក់ឯង
៤. ទទួលយក​រូបរាង​ខាងក្រៅ​របស់​ខ្លួនឯង​ដោយ​មិន​គិតតែ​ស្អប់ ឬ​មើលឃើញ​តែ​ភាព​ខ្វះខាត​មិនល្អ​លើ​ខ្លួនឯង​ឡើយ
៥. ចេះ​ថែរក្សា​មិត្តភាព​របស់​ខ្លួន

៦. ដឹង​ពី​របៀប​បង្ហាញ​អារម្មណ៍​ទៅ​កាន់​ភេទ​ផ្ទុយ​គ្នា
៧. និយាយ​សុំ​ទោស​នៅ​ពេល​ធ្វើ​ខុស
៨. ចេះ​សន្សំ​ប្រាក់​និង​ចំណាយ​វា​ដោយ​សមរម្យ
៩. មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ប៉ុន្តែ​មិន​គាបសង្កត់​អ្នក​ដទៃ
១០. ដឹង​ថា​តើ​ជំងឺ​ធ្លាក់​ទឹកចិត្ត​កើតឡើង​យ៉ាងដូចម្ដេច? ផលវិបាក​របស់​វា គឺ​អ្វី? ហើយ​ទប់ទល់​បាន​ដោយ​របៀប​ណា?

វ័យ​ពី ១៦ ទៅ ១៨ ឆ្នាំ

១. គិត​ឱ្យ​ច្បាស់​មុន​នឹង​ធ្វើការ​សម្រេចចិត្ត​លើ​រឿង​សំខាន់​ណាមួយ
២. របៀប​ដោះស្រាយ​ជម្លោះ
៣. របៀប​សម្របសម្រួល
៤. ចេះ​ប្រថុយធ្វើ​រឿង​អ្វីមួយ​ដោយ​គិត​ច្បាស់លាស់
៥. ចេះ​គ្រប់គ្រង​ទម្ងន់​ខ្លួនឯង
៦. ដឹង​ពី​របៀប​គ្រប់គ្រង​អារម្មណ៍​ដោយ​ឯករាជ្យ រួម​ទាំង​បន្ទុក​នៃ​ការ​សិក្សា

៧. ដឹង​ពី​ភាព​ខ្លាំង​ខ្សោយ​របស់​ខ្លួនឯង
៨. របៀប​គិត​អំពី​អនាគត​និង​មុខរបរ ឬ​អាជីព​របស់​ខ្លួន
៩. សាកល្បង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត
១០. ដឹង​ពី​សុវត្ថិភាព​កំឡុង​ពេល​រួម​ភេទ
១១. របៀប​យល់​ពី​អារម្មណ៍​ខ្លួនឯង​និង​អារម្មណ៍​អ្នក​ដទៃ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ