ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ចាប់​រង្វាន់​ផ្តាច់​ព្រ័ត្រ​​នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែតុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ការ​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩ នៅ​ស្ថានីយទូរទស្សន៍…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែតុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ការ​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។

​កម្មវិធី Anchor Fun Zone នឹង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយ​មានការ​ចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជា​ច្រើន​រូប​ដើម្បី​ផ្តល់​ការ​កម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មាន​ដូច​ជា​លោក ឆាយ វីវៈ​យុទ្ធ លោក G-Devith លោក ហ្សូ​ណូ កញ្ញា បាន មុន្នី​ល័​ក្ខ​។

កម្មវិធី​ចាប់​រង្វាន់​នេះ ធ្វើ​ឡើង​សម្រាប់​តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។ សម្រាប់​ការ​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​នៅ​លើ​នាវា​កម្សាន្ត​ដ៏​ទំនើប​ទៅ​កាន់​កោះ​ភូ​កេ​ត ចំនួន ២០ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែល​មាន​មហា​សំណាង​។

នេះ​គឺជា​ដំណើរ​កម្សាន្ត​លើក​ដំបូង​តាម​នាវា​កម្សាន្ត​ដ៏​ទំនើប ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ដែល​គូ​ស្វាមីភរិយា​នឹង​ហោះហើរ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ហើយ​បន្ទាប់​មក​ធ្វើ​ដំណើរ​តាម​នាវា​ទៅ​កាន់​កោះ​ភូ​កេ​ត​។ នាវា​នឹង​ឈប់​ចត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​សម្រាប់​ដំណើរ​កម្សាន្ត​រយៈ​ពេល​មួយ​ថ្ងៃ​ផង​ដែរ​។ ដំណើរ​កម្សាន្ត​នេះ នឹង​កាន់តែ​មាន​រំភើប​ខ្លាំង​ពីព្រោះ​គូ​ស្វាមីភរិយា​នឹង​រីករាយ​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចំនួន 3 គឺ​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​កោះ​ភូ​កេ​ត ប្រទេស​ថៃ​។

តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ?
សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់​គ្នា​!!!
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ