តើអ្នកមានដែលគិតថា អ្នកមានកាន់តែមាន ហើយអ្នកក្រកាន់តែក្រទៅទេ ? មូលហេតុ គឺមកពីអ្នកមានមួយចំនួនមានទម្លាប់ល្អៗដែលជួយដល់ពួកគេក្នុងការរកលុយ ខណៈដែលអ្នកក្រីក្រមួយចំនួនមានទម្លាប់អាក្រក់ដែលរាំងស្ទះពួកគេមិនឲ្យរកប្រាក់ចំណូលបានកាន់តែច្រើន ។ ដូច្នេះ ប្រសិនបើអ្នកមិនចង់ធ្លាក់ខ្លួនក្នុងក្រុមមនុស្សនេះ អ្នកគួរជៀសវាងទម្លាប់មិនល្អខាងក្រោមនេះ ៖
១. ចូលចិត្តស្តីបន្ទោសអ្នកដទៃ ឬស្ថានការជុំវិញខ្លួន ៖
ប្រសិន បើអ្នកចង់ដឹងថា មនុស្សម្នាក់ចាស់ទុំ ឬអត់ ចូរសង្កេតមើលពេលដែលពួកគេមានកំហុសឆ្គងណាមួយ ។ អ្នកដែលចាស់ទុំ មិនតែងតែស្តីបន្ទោសអ្នកដទៃ ឬស្ថានការជុំវិញខ្លួនសម្រាប់កំហុសឆ្គងរបស់ខ្លួនឡើយ ។ ជីវិតមិនជំពាក់អ្នកទេ ហើយនៅពេលដែលអ្នកក្រីក្រមើលឃើញតែឧបសគ្គក្នុងជីវិត អ្នកមានមើលឃើញឱកាសទៅវិញ ។
២. រត់ពីបញ្ហា៖
អ្នកដែលនៅក្រីក្រតែងតែរត់ពីបញ្ហាដោយមើលទូរទស្សន៍ ឬឆែកប្រព័ន្ធសង្គមជាដើម ។ ប៉ុន្តែអ្នកមានមិនរត់ពីបញ្ហា ឬឧបសគ្គទេ ។ ផ្ទុយមកវិញពួកគេព្យាយាមគិតរកដំណោះស្រាយទៅវិញ ។ ពេលវេលាជាធនធានដ៏មានតម្លៃជាងគេរបស់អ្នក ហើយអ្នកដែលមានទ្រព្យសម្បត្តិមិនចំណាយវាលើអ្វីដែលមិនជួយរកលុយឲ្យពួកគេវិញទេ ។
៣. ភាពអត្មានិយម ៖
អ្នកមានមិនកសាងទ្រព្យសម្បត្តិពីភាពអាត្មានិយមទេ ពួកគេក៏ចូលរួមការជួយសង្គមដែរ ។ ការធ្វើដូច្នេះជួយជំរុញទឹកចិត្តដល់មនុស្ស និងជួយឲ្យពួកគេមានអារម្មណ៍ថាសម្រេចបានអ្វីមួយ ឬចូលរួមដល់ការដោះស្រាយបញ្ហាផ្សេងៗជាដើម ។
៤. រស់នៅអតីតកាល ឬអនាគត៖
ជម្រើសដ៏ល្អបំផុតក្នុងការក្លាយជាមនុស្សជោគជ័យក្នុងផ្នែកលុយគឺរស់នៅក្នុងបច្ចុប្បន្នកាលព្រោះថ្ងៃស្អែកមិនទាន់មកដល់ហើយអតីតកាលបានកន្លងផុតហើយ ។ អ្នកដែលក្រីក្រចូលចិត្តរំលឹកពីស្ថានការល្អៗដែលពួកគេធ្លាប់រស់នៅពីមុន ប៉ុន្តែអ្នកមានវិភាគអតីតកាលនិងរៀនសូត្រពីវា ពួកគេមិនចង់ត្រលប់ទៅវាវិញឡើយ ។
ជាមួយគ្នានេះផងដែរ អ្នកក្រីក្រចូលចិត្តនិយាយថា «ថ្ងៃណាមួយ» ។ អ្នកដែលមានទ្រព្យសម្បត្តិមិនសង្ឃឹម ឬប្រាថ្នាចង់បានអ្វីមួយទេ ។ ពួកគេកំណត់គោលដៅ និងព្យាយាមរកវិធីដើម្បីសម្រេចវាទៅវិញ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ