ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ដំបូង​គេ នាំ​ចូល​ឧបករណ៍​ជួយ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ទឹក​កខ្វក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​កំណើន​អគារ​ខ្ពស់​ៗ​ធំ​ៗ​នៅ​កម្ពុជា និង​ដើម្បី​ទប់ស្កាត់​ការ​បំពុលបរិស្ថាន​ផង​នោះ ក្រុមហ៊ុន SD Synergy Cambodia ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​កម្ពុជា បាន​នាំ​ចូល​នូវ​ឧបករណ៍​សម្រាប់​ជួយ​ដោះស្រាយ​ប្រព័ន្ធ​ទឹក​កខ្វក់…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​កំណើន​អគារ​ខ្ពស់​ៗ​ធំ​ៗ​នៅ​កម្ពុជា និង​ដើម្បី​ទប់ស្កាត់​ការ​បំពុលបរិស្ថាន​ផង​នោះ ក្រុមហ៊ុន SD Synergy Cambodia ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​កម្ពុជា បាន​នាំ​ចូល​នូវ​ឧបករណ៍​សម្រាប់​ជួយ​ដោះស្រាយ​ប្រព័ន្ធ​ទឹក​កខ្វក់ ដែល​ចេញពី​ម៉ាស៊ីន​ត្រជាក់ និង​ម៉ាស៊ីនកំដៅ នៅ​តាម​អគារ​ធំ​ៗ ដែល​ឧបករណ៍​នេះ​វា​បាន​ជួយ​ការពារ​បរិស្ថាន​បាន​មួយ​ចំណែក ហើយ​ក៏​ត្រូវ​បាន​ប្រទេស​រីក​ចម្រើន​លើ​ពិភពលោក​បាន​ប្រើ​វា​ផង​ដែរ ។

កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ តុលា ២០១៩ កន្លង​ទៅ​នេះ ក្រុមហ៊ុន​នាំ​ចូល​ឧបករណ៍​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ទឹក​កខ្វក់​នេះ បាន​រៀបចំ​ពិធី​សម្ពោធ​យ៉ាង​ឱឡារិក​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ម្ចាស់​អគារ​ធំ​ៗ​ជា​ច្រើន​នៅ​កម្ពុជា ។

បើ​តាម​លោក ម៉េ​ត សុខសាន្ត អគ្គនាយក​នៃ​ក្រុមហ៊ុន SD Synergy Cambodia ដែល​នាំ​ចូល​ឧបករណ៍​ប្រភេទ​នេះ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កត្តា​ដែល​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​នាំ​ចូល​ឧបករណ៍​នេះ​មក​កាន់​ប្រទេស​កម្ពុជា ពីព្រោះ​ដោយសារ​តែ​សេដ្ឋកិច្ច​កម្ពុជា កាន់តែ​មាន​កំណើន ហើយ​កំណើន​អគារ​ធំ​ៗ​នៅ​កម្ពុជា​ក៏​កាន់តែ​ច្រើន​ដែរ ដូច្នេះ​ហើយ​គ្រប់​អគារ​ទាំង​នោះ​ត្រូវការ​ដោះស្រាយ​ប្រព័ន្ធ​ទឹក​ដែល​ចេញពី​អគារ ជា​ពិសេស​ប្រព័ន្ធ​ទឹក​ចេញពី​ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកំដៅ ដែល​ទឹក​ទាំងនោះ​ជា​ប្រភេទ​ទឹក​កខ្វក់ ។

លោក​បន្ត​ថា ឧបករណ៍​នេះ វា​បាន​ជួយ​ច្រើន​ដល់​ម្ចាស់​អគារ និង​សង្គម​ជាតិ​ទាំងមូល ជាក់ស្ដែង​នៅ​ពេល​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​តាម​ម៉ាស៊ីនត្រជាក់​នីមួយ​ៗ​វា​នឹង​ធ្វើ​អោយ​បរិស្ថាន​នៅ​ជុំវិញ​អគារ​ទាំងនោះ​នឹង​ស្អាត​ល្អ ហើយ​ម្ចាស់​អគារ​ក៏​អាច​កាត់​បន្ថយ​នូវ​ការ​ចំណាយ​នានា ពីព្រោះ​ថា បើ​សិន​ជា​ប្រព័ន្ធ​ទឹក​ម៉ាស៊ីនត្រជាក់​ស្អាត​វា​នឹង​ធ្វើ​អោយ​ដំណើរការ​នៃ​ម៉ាស៊ីនត្រជាក់​កាន់តែ​ស្រួល​ដែល​វា​នឹង​មិន​ស៊ី​ភ្លើង​ច្រើន​ដូច​ម៉ាស៊ីនត្រជាក់​ដែល​មាន​ប្រព័ន្ធ​ទឹក​ខ្វក់​នោះ​ឡើយ ។

លោក​បន្ត​ទៀត​ថា ឧបករណ៍​ជំនួយ​នេះ​វា​នឹង​កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ដែល​កន្លង​មក​ភាគច្រើន​គេ​ប្រើ​សារធាតុ​គីមី ដើម្បី​អោយ​ទឹក​ស្អាត ហើយ​ការ​ប្រើប្រាស់​សារធាតុ​គីមី​កាន់តែ​ច្រើន​វា​នឹង​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​ដែល​យើង​រស់នៅ​ផង​ដែរ តែ​សម្រាប់​ឧបករណ៍​ជំនួយ​នេះ គេ​បំពាក់​វា​នៅ​តាម​ជញ្ជាំង ហើយ​វា​នឹង​ធ្វើការ​សម្អាត​ទឹក​កខ្វក់​នោះ​ដែល​ចេញពី​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ និង​កំ​ដៅ​ធំ​ៗ​នៅ​តាម​អគារ ។

គួរ​បញ្ជាក់​ថា បច្ចេកវិទ្យា​នេះ​ផង​ដែរ ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​សហគមន៍​អឺរ៉ុប ប្រទេស​ចិន ម៉ា​កាវ និង ហុងកុង ចាប់តាំងពី​ឆ្នាំ​២០០០ មក​ម្ល៉េះ វា​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ចរន្តទឹក​វិល​របស់​ម៉ាស៊ីន និង​ជួយ​ការពារ​ទប់ទល់​ទៅ​នឹង​កត្តា​បី​យ៉ាង​៖

១) ប្រឆាំង​នឹង​ការ​លូតលាស់​នៃ​អតិសុខុមប្រាណ​ដែល​ជា​ផល​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​ម៉ាស៊ីន​របស់​អ្នក
២) ការពារ​ច្រេះ
៣) និង​ការពារ​កុំអោយ​មាន​ស្និម រឺ​កំណក​ធាតុ​រឹង​នៃ​រ៉ែ​ផ្សេង​ៗ​។

ទាំង​អស់នេះ បាន​ចូលរួម​ចំណែក​ក្នុង​ការ​សន្សំ​សំចៃ​ថាមពល​រហូត​ទៅ​ដល់​៣០% សំរាប់​ក្រុម​ហ៊ុន ឬ​អគារ ។ ជាមួយនឹង​ជំនាញ​ខាង​ប្រសិទ្ធភាព​ថាមពល​ចាប់តាំងពី​ឆ្នាំ​២០១៥ ក្រុមហ៊ុន អេស​ឌី ស៊ី​នើ​ជី (​ខេ​ម​បូ​ឌា​) នឹង​ជួយ​ដល់​អតិថិជន​អោយ​ទទួល​បាន​នូវ​ការ​សន្សំ​សំចៃ​ថាមពល ក៏​ដូច​ជា​លើកកម្ពស់​ផលិតភាព និង​ការពារ​បរិស្ថាន​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ