ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ទាំងនេះ​ដែល​អ្នក​គួរ​ឈប់​ចាយវាយ ដើម្បី​អួត​អ្នក​ដទៃ

4 ឆ្នាំ មុន

ពេល​ដែល​នៅ​យុវវ័យ មនុស្ស​ភាគច្រើន​អនុញ្ញាត​ឲ្យ​មិត្តភក្តិ​ជុំវិញ​ខ្លួន​ជះ​ឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​ដើម្បី​ចូល​ចំណោម​អ្នក​ដទៃ​ចុះ ។ ពេល​ដែល​ធំ​ពេញវ័យ​ហើយ ទម្លាប់​នេះ​មិន​ខុស​គ្នា​ច្រើន​ប៉ុន្មាន​ឡើយ ។ មនុស្ស​ពេញវ័យ​ក៏​ជួបនឹង​សម្ពាធ​ក្នុង​ការ​ស្លៀកពាក់​ឲ្យ​បាន​ស្អាតបាត និង​មានការ​ងារ​ល្អ​ៗ​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត…

ពេល​ដែល​នៅ​យុវវ័យ មនុស្ស​ភាគច្រើន​អនុញ្ញាត​ឲ្យ​មិត្តភក្តិ​ជុំវិញ​ខ្លួន​ជះ​ឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​ដើម្បី​ចូល​ចំណោម​អ្នក​ដទៃ​ចុះ ។ ពេល​ដែល​ធំ​ពេញវ័យ​ហើយ ទម្លាប់​នេះ​មិន​ខុស​គ្នា​ច្រើន​ប៉ុន្មាន​ឡើយ ។ មនុស្ស​ពេញវ័យ​ក៏​ជួបនឹង​សម្ពាធ​ក្នុង​ការ​ស្លៀកពាក់​ឲ្យ​បាន​ស្អាតបាត និង​មានការ​ងារ​ល្អ​ៗ​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត ការ​មើលឃើញ​ទម្លាប់​ចាយវាយ​របស់​អ្នក​ដទៃ​អាច​ដាក់​សម្ពាធ​ឲ្យ​អ្នក​គិត​ថា​អ្នក​ត្រូវ​តែ​ធ្វើ​ដូច​គេ​ដែរ ។ យ៉ាងណា​ក្តី ការ​ទទួល​យល​សម្ពាធ​ទាំងនេះ​គ្រាន់តែ​ជា​ការ​ខ្ជះខ្ជាយ​លុយ​ដែល​អ្នក​រកបាន​ដោយ​ពិបាក​ប៉ុណ្ណោះ ។ ដូច្នេះ ប្រសិនបើ​អ្នក​ជួប​ប្រទះ​នឹង​សម្ពាធ​ទាំងនេះ ចូរ​អាន​មូលហេតុ​ខាងក្រោម​នេះ ដើម្បី​ជៀសវាង​ការ​ចាយវាយ​ដើម្បី​អួត​អ្នក​ដទៃ ៖

១. អ្នក​នឹង​ស្តាយក្រោយ​៖
ការ​ចាយវាយ​លើ​សម្ភារៈ​អាច​ជួយ​ឲ្យ​អ្នក​សប្បាយចិត្ត​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​វា​មិន​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​នៅ​ថ្ងៃ​អនាគត​របស់​អ្នក​ទេ ។ មិន​ថា​អ្នក​កំពុង​សន្សំ​ដើម្បី​សម្រេច​គោលដៅ​អ្វី​ទេ គោលដៅ​ទាំងនោះ​គួរតែ​មាន​តម្លៃ​ជាង​សម្ភារៈ​ដែល​អ្នកទិញ​ដើម្បី​អួតអាង​អ្នក​ដទៃ ។

២. មិត្ត​របស់​អ្នកខ្លះ​ក៏​កំពុង​កុហក​អ្នក​ដទៃ​ដែរ ៖
មុន​ពេល​អនុញ្ញាត​ឲ្យ​ខ្លួន​ស្តាប់​តាម​សម្ពាធ​ពី​មនុស្ស​ជុំវិញ​ខ្លួន អ្នក​ត្រូវ​សួរ​ខ្លួនឯង​ជា​មុន​សិន​ថា​តើ​មិត្ត​របស់​អ្នក​ពិតជា​មាន​ស្ថាន​ការ​ល្អ​ជាង​អ្នក​ពិតមែន​ទេ? មាន​ករណី​ខ្លះ ពួក​គេ​ក៏​កំពុង​តែ​ខ្ចី​លុយ​អ្នក​ដទៃ​ដើម្បី​បង្ហាញ​ពី​ជីវិត​ដែល​ឡូយឆាយ​ដែរ ។ តើ​អ្នក​ពិតជា​ចង់​មាន​ជីវភាព​ដូច​គេ​ពិតមែន​ទេ?

៣. អ្នក​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​សប្បាយចិត្ត​ទេ​៖
មិន​ថា​អ្នក​ចាយវាយ​ច្រើន​ប៉ុណ្ណា​លើ​សម្លៀក​បំពាក់ ផ្ទះសម្បែង ឬ​រថយន្ត​ល្អ​ៗ​ទេ មិត្ត​ទាំងនោះ​របស់​អ្នក​មិន​សប្បាយចិត្ត​ជំនួស​អ្នក​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​មើល​រំលង​អ្វី​ដែល​អ្នក​ចង់បាន​ព្រោះ​អ្នក​គិតតែ​ពី​ធ្វើ​អ្វី​តាម​អ្នក​ដទៃ​គិត​ថា​ល្អ ។

៤. ជីវិត​មិនមែន​ជា​ការ​ប្រកួតប្រជែង​ទេ​៖
ជីវិត​ប្រៀប​បានជា​ការ​ធ្វើ​ដំណើរ ។ អ្នក​មិន​ទទួល​បាន​រង្វាន់ ឬ​ពាន​ពី​ការ​ទិញ​សម្ភារៈ​ច្រើន​ឡើយ ។ រាល់​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​អ្នក​មើលឃើញ​លើ​ទូរទស្សន៍ និង​ប្រព័ន្ធ​សង្គម​តែងតែ​ប្រាប់​ថា​អ្វី​ដែល​អ្នកមាន​គឺ​មិន​គ្រប់គ្រាន់​ឲ្យ​អ្នក​សប្បាយចិត្ត​ឡើយ ។ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ជឿ​ទេ និង​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​ល្អ​ជាងគេ​សម្រាប់​អ្នក​ផ្ទាល់ ។

៥. មិត្ត​ដែល​ពិតប្រាកដ​មិន​ខ្វល់​ថា​អ្នកមាន​អ្វី​ទេ​៖
មិត្ត​ដែល​អ្នក​គួរ​រាប់រក​មិន​ខ្វល់​ទេ​ថា​អ្នកមាន​ផ្ទះ​ធំ​ឬ​តូច រថយន្ត​ទំនើប​ឬ​ចាស់ និង​ស្មា​ត​ហ្វូ​ន​ថ្មី​ជាងគេ​ឬ​ហួស​សម័យ​ទេ ។ មិត្ត​ពិតប្រាកដ​ផ្តោត​សំខាន់​លើ​អត្ត​ចរិត​របស់​អ្នក និង​ពេលវេលា​ដែល​ពួក​អ្នក​ចំណាយ​ជាមួយ​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ