ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​ប្រាប់គេ​ថា អត់ស្រួលខ្លួន លុះ​មួយសន្ទុះក្រោយ​​ប្រទះឃើញយ៉ាង​រន្ធត់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បានឱ្យ​ដឹង​ថា មាន​ករណី​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ចងក​សម្លាប់​ខ្លួន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បានឱ្យ​ដឹង​ថា មាន​ករណី​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ចងក​សម្លាប់​ខ្លួន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០១៩ នៅ​ចំណុច​កោះ​គ្រោះ ស្ថិត​ក្នុងភូមិ​បឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ ថាប់ រាត្រី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​ចុងភៅ​ហាង​ខារ៉ាអូខេ មានស្រុក​កំណើត​នៅ​ភូមិ​ទំនប់​តា​កួ​ក ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​សូត ចាន់​ធឿ​ន ជា​អ្នកធ្វើការ​ជាមួយ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​គាត់​ថា ចេះ​តែ​ឈឺក្បាល​វិលមុខ អត់​សូវ​ស្រួលខ្លួន ពេល​នោះ​គាត់​ក៏​អោយ​ស្ត្រី​​រង​គ្រោះ​ទៅ​សំរាក ។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ប្រទះ​ឃើញ​​ស្ត្រី​​រង​គ្រោះ​យក​ខ្សែ​ភ្លើងពណ៌​ស​ចង​.​ក​ភ្ជាប់​នឹង​ដែក​ផ្ទោង​បន្ទប់ បណ្តាល​អោយ​ស្លាប់​បាត់​ទៅ​ហើយ ដោយមិនដឹងមូលហេតុឡើយ ។

ក្រោយ​ពេល​កើតហេតុ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ព្រៃ​នប់​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ