ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អាយុ​ខ្ទង់​៣០ គួរ​ចំណាយ​លុយ​លើ​អ្វី?

4 ឆ្នាំ មុន

ក្នុង​សម័យកាល​ថ្មី​នេះ ស្ត្រី​បាន​ចាប់ផ្តើម​ចេញ​ទៅ​ធ្វើការ ឬ​ប្រកប​អាជីវកម្ម ដើម្បី​រក​ប្រាក់​ចំណូល​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ ។ ដូច្នេះ​ស្ត្រី​ភាគច្រើន​ចំណាយ​ពេលវេលា​ទៅ​លើ​ការ​រក​ប្រាក់​ចំណូល​ពេល​ដែល​នៅ​អាយុ​ខ្ទង់​២០ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មួយ​ចំនួន​ដើរមក​ដល់​ស្ថាន​ការ​ល្អ​មួយ​នៅ​អាយុ​ខ្ទង់​៣០​ឆ្នាំ ។ ប៉ុន្តែ​នៅ​អាយុ​នេះ​ស្ត្រី​ៗ​ក៏​អាច​នឹង​មាន​កំហុសឆ្គង​មួយ​ចំនួន​ដែរ ដែល​ប៉ះពាល់​ដល់​ជីវភាព…

ក្នុង​សម័យកាល​ថ្មី​នេះ ស្ត្រី​បាន​ចាប់ផ្តើម​ចេញ​ទៅ​ធ្វើការ ឬ​ប្រកប​អាជីវកម្ម ដើម្បី​រក​ប្រាក់​ចំណូល​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ ។ ដូច្នេះ​ស្ត្រី​ភាគច្រើន​ចំណាយ​ពេលវេលា​ទៅ​លើ​ការ​រក​ប្រាក់​ចំណូល​ពេល​ដែល​នៅ​អាយុ​ខ្ទង់​២០ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មួយ​ចំនួន​ដើរមក​ដល់​ស្ថាន​ការ​ល្អ​មួយ​នៅ​អាយុ​ខ្ទង់​៣០​ឆ្នាំ ។ ប៉ុន្តែ​នៅ​អាយុ​នេះ​ស្ត្រី​ៗ​ក៏​អាច​នឹង​មាន​កំហុសឆ្គង​មួយ​ចំនួន​ដែរ ដែល​ប៉ះពាល់​ដល់​ជីវភាព និង​ឱកាស​ជោគជ័យ​របស់​ខ្លួន​។ ដូច្នេះ​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​អាយុ​ខ្ទង់​៣០​ឆ្នាំ ចូរ​ពិចារណា​វិនិយោគ​បន្ថែម​លើ​កត្តា​ខាងក្រោម​នេះ​៖

១. ការ​សិក្សា​បន្ត ៖
អ្នក​ដែល​មាន​ជំនាញ​ជា​មនុស្ស​ដែល​ស្រលាញ់​ការ​រៀនសូត្រ និង​យល់​ច្បាស់​ពី​និន្នាការ និង​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ក្នុង​វិស័យ​ដែល​ពួក​គេ​ធ្វើការ​ក្នុង ។ ដោយហេតុ​ដូចនេះ​ការ​វិនិយោគ​លើ​ការ​អប់រំ គឺ​ពិតជា​សំខាន់​ណាស់ ហើយ​វា​អាច​កើតឡើង​ក្នុង​ទម្រង់​ជា​ច្រើន​ដូច​ជា ការ​អាន​កាសែត​ប្រចាំ​ថ្ងៃ​ការ​ចូលរួម​ថ្នាក់​បន្ថែម និង​ការ​ចូលរួម​សិក្ខាសាលា​នានា​ជាដើម ។ ជា​អ្នក​មានបទពិសោធន៍​ច្រើន​ពិតមែន អ្នក​នឹង​តាម​បុគ្គលិក​ថ្មី​ៗ​មិន​ទាន់​ទេ ប្រសិនបើ​អ្នក​មិន​វិនិយោគ​ថវិកា និង​ពេលវេលា​លើ​ការ​បន្ត​ការ​សិក្សា ។

២. ការ​ដើរ​លេង​កម្សាន្ត ៖
ការ​ប្តេជ្ញា​នឹង​ការងារ​ជា​គុណសម្បត្តិ​ល្អ ប៉ុន្តែ​អ្នក​ក៏​មាន​តួនាទី​ចាំបាច់​ក្នុង​ការ​ថែរក្សា​សុខភាព​ស្មារតី​របស់​អ្នក​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជួយ​ពង្រីក​ទស្សនៈ​របស់​អ្នក​ដែល​ជា​ការ​វិនិយោគ​មួយ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ខ្លួន​ដែរ ។ ម្ចាស់​អាជីវករ​ជា​ច្រើន​បាន​ចាប់ផ្តើម​អាជីវកម្ម​ក្នុងស្រុក បន្ទាប់​ពី​មើលឃើញ​គំនិត​អាជីវកម្ម​ប្លែក​ៗ​នៅ​ក្រៅប្រទេស ។

៣. សុខភាព​៖
ក្រៅពី​សុខភាព​ផ្លូវចិត្ត​ហើយ ការ​ថែទាំ​សុខភាព​ផ្លូវ​កាយ និង​ស្បែក​ក៏​ជា​តួនាទី​មួយ​របស់​អ្នក​ដែរ ។ អ្នក​គួរតែ​ចំណាយ​ពេលវេលា និង​ថវិកា​ក្នុង​ការ​ត្រួតពិនិត្យ​សុខភាព​យ៉ាងតិច​ណាស​ក៏​មួយ​ឆ្នាំ​ម្តង​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត ស្បែក​របស់​អ្នក​នឹង​ងាយ​ទទួល​រង​ការ​ប៉ះពាល់​ពី​ពន្លឺ​ថ្ងៃ​ពេល​ដែល​អ្នកមាន​អាយុ​ខ្ទង់ ៣០​ឆ្នាំ ដូច្នេះ​អ្នក​គួរ​ផ្តោត​ស្មារតី​លើ​ការ​ការពារ​ស្បែក និង​ថែទាំ​វា​ឲ្យ​បាន​ដិត​ដល់ ។
៤. មនុស្ស​ដែល​អ្នក​ស្គាល់​៖
ក្រៅពី​ទុក​ពេលវេលា​សម្រាប់​មិត្តភក្តិ និង​គ្រួសារ​ហើយ អ្នក​ក៏​គួរ​យកចិត្តទុកដាក់​លើ​មនុស្ស​ដែល​អាច​ជួយ​អ្នក​ក្នុង​ការងារ និង​ក្នុង​អាជីវកម្ម​ដែរ ។ ការ​ចំណាយ​ថវិកា និង​ពេលវេលា​ទៅ​លើ​មនុស្ស​ទាំងនេះ​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​វិញ​ដូច​ជា​ផ្តល់​ជា​ការ​ប្រឹក្សា ណែនាំ​ការងារ និង​ចែករំលែក​ឱកាស​ផ្សេង​ៗ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ