ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​ដង​ហើយ​មិន​រាងចាល លើក​នេះ​សង្ស័យ​ឆេះដុំ​ខ្លាំង​ទាញ​ដាវ​ដេញ​កា.ប់​ដល់​ផ្ទះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​កោះធំ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​យក​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​គេ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ខ្នា​តាំងយូ​ត្បូង…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​កោះធំ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​យក​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​គេ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ខ្នា​តាំងយូ​ត្បូង ឃុំ ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ង្វៀ​ង ថា​ន់​ប៊ិ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កសិករ មាន​ទីលំនៅ​សព្វថ្ងៃ នៅ​ភូមិ​ខ្នា​តាំងយូ​ត្បូង ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល ។ ជនសង្ស័យ​ឈ្មោះ ហ្វិ​ន វ៉ា ភេទ​ប្រុស អាយុ​៣៧ ជនជាតិ​វៀតណាម មុខរបរ​នេសាទ​ត្រី មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​ខ្នា​តាំងយូ​ត្បូង ឃុំ ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល ។

នគរបាល​ស្រុក​កោះធំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កន្លង​មក​ជនសង្ស័យ​តែងតែ​រករឿង​ឈ្លោះ​ជាមួយ​ជន​រង​គ្រោះជា​ច្រើន​ដង​មក​ហើយ និង​ធ្លាប់​បាន​គម្រាម​យក​ដាវ​ដេញ​កាប់​ជន​រង​គ្រោះ និង​ធ្លាប់​បាន​យក​ដំបង​ឬ​ស្សី​វាយ​ទៅ​លើ​ជន​រង​គ្រោះ ង្វៀ​ង ថា​ន់​ប៊ិ​ន ថែម​ទៀត​ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ធ្លាប់​ហៅ​មក​អប់រំ​ណែនាំ​ជា​ច្រើន​ដង​មក​ហើយ​ដែរ​តែ​ពុំ​រាងចាល ។

លុះ​នៅ​ពេល​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​កំពុង​តែ​ផឹក​ទឹកតែ​នៅផ្ទះ​របស់​ឈ្មោះ ហ្វិ​ន អ៊ី ពេល​នោះ​ជនសង្ស័យ​មិនដឹង​ជា​ស្រវឹងស្រា​មកពីណា​ក៏​ជេរ​ហើយ​រករឿង​ចង់​វៃ​ទៅ​លើ​ជន​រង​គ្រោះ​បន្ទាប់​មក​ក៏​ទៅ​យក​ដាវ​មក​ដេញ​ចាក់​លើ​ជន​រង​គ្រោះ​ដោយ​ឃើញ​ដូច​នោះ​ជន​រង​គ្រោះ​បានរ​ត់ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​តែ​ជនសង្ស័យ​បាន​ទៅ​តាម​ដល់​ផ្ទះ​ហើយ​បាន​ជេរ​ប្រមាថ​ជន​រង​គ្រោះ​ថែម​ទៀត​ផង ។

ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​តែ​ម្ដង ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​កំលាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែ​ជ្រៃ ចុះ​ទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ព្រម​ជាមួយ​ដាវ​០១​ដើម​ដែល​ជនសង្ស័យ​លាក់​ទុក​នៅផ្ទះ​យក​មក​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​ជ្រៃ​តែ​ម្ដង​រួច​បាន​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ