ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ខ្លួនឯង ផឹក​ខ្លួនឯង​មិន​ដែល​ត្រូវ ដល់​ទៅ​ទិញ​ពី​ផ្ទះ​គេ​ម្តង ត្រូវ​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ត្បូងឃ្មុំ ៖ លោក ម៉ូត ឯ​ល ប្រកបរ​បរជា​អ្នកលក់​ឥ​វ៉ា​ន់​ចាប់ហួយ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មានសំណាង​ឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក…

ខេត្ត​ត្បូងឃ្មុំ ៖ លោក ម៉ូត ឯ​ល ប្រកបរ​បរជា​អ្នកលក់​ឥ​វ៉ា​ន់​ចាប់ហួយ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មានសំណាង​ឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ។

លោក​បានឱ្យ​ដឹង​ថា​៖ «​ខ្ញុំ​ផឹក​សឹង​រាល់ថ្ងៃ ព្រោះ​ខ្ញុំ​ក៏​លក់ វើក WURKZ ដែរ ប៉ុន្តែ​មិន​ដែល​ត្រូវ ។ ដល់​ថ្ងៃមួយ​ម៉ោង​ប្រហែល ១០​ព្រឹក ខ្ញុំ​ក៏​ដើរទៅ​ទិញ វើក ពី​ផ្ទះ​អ្នក​ជិតខាង ព្រោះ​នៅផ្ទះ​ខ្ញុំ​លក់​អស់​ទៅ មិន​ទាន់​បាន​ទិញ​ដាក់​ថែម ។ ដល់​តែ​គាស់​ឆា​ច់​ឃើញ​គេ​ដាក់​លេខ ៤​។ ហេតុតែ​អរ​គិត​ថា ឈ្នះ​រង្វាន់​ហើយ ខ្ញុំ​ស្រែកហៅ​គេឯង​ថា​ខ្ញុំ​ត្រូវ ៤​លាន ។ ដល់​ឱ្យ​គេឯង​ជួយ​មើល គេ​ប្រាប់​ថា​មិនមែន ៤​លាន​ទេ គឺ ៤០​លាន ខ្ញុំ​កាន់តែ​អរ​ឡើង​ញ័រ​ដៃ​ញ័រ​ជើង​អស់​» ។

អាជីវករ​រូប​នេះ​បន្ថែម​ថា​៖ «​មួយ​ជីវិត​ខ្ញុំ​ហើយ មិន​ដែល​កាន់​លុយ​ដល់ ៤០​លាន​ទេ​។ ទឹកប្រាក់​នេះ ខ្ញុំ​នឹង​យក​ទៅ​ទិញ​អីវ៉ាន់​ដាក់​លក់​បន្ថែម​ខ្លះ និង​ទុក​ខ្លះ​សម្រាប់​យក​មក​ជួសជុល​ដំបូលផ្ទះ​ដែល​តែងតែ​លេច​ពេល​ភ្លៀង​ម្តង​ៗ» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ