ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​គិត​ថា ការ​មានបាន​គឺ​មក​ពី​សមត្ថ​ភាព ដល់​ត្រូវ ៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា គឺ​មាន​លឿន​តែ​ម្តង !

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ លោក យៀង ឡ​យ មន្ត្រី​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ប្រចាំ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ធ្លាប់តែ​ជឿ​ថា ភាព​មានបាន​កើត​ចេញពី​សមត្ថភាព​ផ្ទាល់​ខ្លួនឯង…

ខេត្តកណ្តាល ៖ លោក យៀង ឡ​យ មន្ត្រី​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ប្រចាំ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ធ្លាប់តែ​ជឿ​ថា ភាព​មានបាន​កើត​ចេញពី​សមត្ថភាព​ផ្ទាល់​ខ្លួនឯង ។ រហូត​ដល់​រាត្រី​ថ្ងៃ​សុក្រ ទី​១៨ ខែតុលា​នេះ លោក​បាន​ប្តូរ​ការ​គិត​បន្តិច​វិញ ពីព្រោះ​សំណាង​ក៏​បាន​ធ្វើ​ឲ្យ​លោក​មាន​លុយកាក់​ចាយវាយ​គ្រប់គ្រាន់​មួយ​រំពេច បន្ទាប់​ពី​លោក​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ។

លោក ឡ​យ បានឱ្យ​ដឹង​ថា ៖ «​មក​ពី​ធ្វើការ​ហត់នឿយ ខ្ញុំ​ក៏​នឹក​ទិញ​ស្រា​បៀរ​កម្ពុជា​ត្រឹម ៤​កំប៉ុង​ប៉ុណ្ណោះ មក​ហូប​ពីរ​នាក់​បងប្រុស​ខ្ញុំ ដើម្បី​ជជែក​ពី​នេះ​ពី​នោះ ។ មានអី គាស់​ភ្លាម​ឃើញ​គេ​ដាក់ ៤០​លាន​រៀល ខ្ញុំ​រំភើប​រក​អ្វី​មក​និយាយ​មិន​បាន​ទេ​យប់​នោះ ។

រង្វាន់​នេះ​មក​ចំ​ពេល ក្រុមហ៊ុន​ខ្ញុំ​តម្រូវ​ឲ្យ​បុគ្គលិក​ជិះ​ម៉ូតូ​ខ្លួនឯង ហើយ​ខ្ញុំ​កំពុង​តែ​អត់​លុយ​ទិញ​ផង ។ កន្លង​មក ធ្លាប់តែ​គិត​ថា មាន​តែ​ប្រឹងប្រែង​ដោយ​សមត្ថភាព​ប៉ុណ្ណោះ ទើប​អាច​ទិញ​ម៉ូតូ​ជិះ​ទៅ​ធ្វើការ​បាន ។ មិន​នឹក​ស្មានថា សំណាង​បាន​ធ្វើ​ឲ្យ​សុបិន​របស់ខ្ញុំ​សម្រេច​យ៉ាង​ឆាប់រហ័ស​បែប​នេះ​សោះ​» ។

មន្ត្រី​ឥណទាន​រូប​នេះ​នឹង​យក​លុយ ៤០​លាន​រៀល​នោះ ទៅ​ទិញ​ម៉ូតូ​ជិះ ទុក​ចាយវាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​បរិច្ចាគ​ខ្លះទៅ​ឲ្យ​បងប្រុស​ខ្លួន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ