ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​រោងចក្រ​អគ្គិសនី​ដុត​សំរាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​មាន​រោងចក្រ​អគ្គិសនី​ដុត​សំរាម​ផ្ទាល់ខ្លួន នេះ​បើ​តាម​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ប្រគល់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​កៀងគរ​ក្រុមហ៊ុន​វិនិយោគ​មក​ធ្វើ​នៅ​កម្ពុជា ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​មាន​រោងចក្រ​អគ្គិសនី​ដុត​សំរាម​ផ្ទាល់ខ្លួន នេះ​បើ​តាម​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ប្រគល់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​កៀងគរ​ក្រុមហ៊ុន​វិនិយោគ​មក​ធ្វើ​នៅ​កម្ពុជា ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា​នេះ​ថា រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ធ្វើការ​សិក្សា​រៀបចំ​លក្ខខណ្ឌ​សម្រាប់ ឈាន​ដល់​ធ្វើការ​ដេញថ្លៃ និង​កៀងគរ​ដៃគូរ​ឯកជន​ក្នុង​ការ​សាងសង​រោងចក្រ​អគ្គិសនី​ដុត​សំរាម​នៅ​ទីលាន​ដាក់​សំរាម​ពី​បរទេស​មក​ប្រើប្រាស់ ។ សម្តេច​បន្ត​ថា នេះ​ជា​វិធានការ​មួយ ក្នុង​ចំណោម​វិធានការ​ផ្សេង​ទៀត ដើម្បី​ធានា​សោភ័ណ​ភាព​ប្រទេស​យើង ដើម្បី​ឲ្យ​មាន​បរិស្ថាន​ស្អាត​ជូន​ប្រជាពលរដ្ឋ​របស់​យើង ។ មាន​ក្រុមហ៊ុន​ច្រើន​ដែល​បាន​ធ្វើការ​សិក្សា​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​សំរាម ប៉ុន្តែ​បញ្ហា​ថ្លៃ​មិន​ទាន់​ត្រូវ​គ្នា ។

សម្តេច​ថា បញ្ហា​នេះ និង​រៀបចំ​បែប​ណាមួយ​ដោយ​ភាគី​រដ្ឋាភិបាល​សុខចិត្ត​ខាត​ដោយ​ទទួលយក​ប្រាក់​ចំណេញ​ពី​កន្លែង​អគ្គិសនី​មក​បំពេញ​នៅ​កន្លែង​នេះ​បន្តិច​កន្លែង​នោះ​បន្តិច ។ សម្តេច​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​កុំ​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​បក់​ដោយ​សំរាម​គ្រប់​ទីកន្លែង នៅ​ពេល​អនាគត ។ ប៉ុន្តែ​ហាម​ដាច់ខាត់​នៅ​ការ​ស្នើ​សុំ​វិនិយោគ​នូវ​ការ​ស្នើ​សុំ​ដុត​សំរាម ហើយ​ខ្វះ​សុំ​ពី​បរទេស ។

សម្តេច​បញ្ជាក់​ថា «​កម្ពុជា​មិនមែន​ជាទី​កន្លែង​ចាត់​ចោល​សំរាម ឬ​យក​សំរាម​ក​ដុត ដើម្បី​ផលិត​អគ្គិសនី​នោះ​ទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​អះអាង​ថា បាន​សម្រេច​រួច​ហើយ​គឺ​ជំរុញ​ឲ្យ​មាន​អគ្គិសនី​ឲ្យ​មាន​គ្រប់​ភូមិ​មាន​អគ្គិសនី​ប្រើប្រាស់ ។ ដោយសារ​ការ​ធ្វើ​កំណែទម្រង់​នេះ​ជាង​១០​ឆ្នាំ​នេះ ភូមិ​ជាង​៨២​ភាគរយ​នៃ​ចំនួន​ភូមិ​ទូ​ទាំង​ប្រទេស សរុប​១៤១៦៨​ភូមិ បាន​ទទួល​អគ្គិសនី​ប្រើប្រាស់​ដោយ​តម្លៃ​សមរម្យ​ពី​បណ្តាញ​អគ្គិសនី​ជាតិ​រួច​ហើយ ។ ដើម្បី​ជំរុញ​ឲ្យ​គ្រប់​ភូមិ​ទាំងអស់​នៅ​គ្រប់​ភូមិ​ខ្ញុំ​បាន​សម្រេច​កាលពី​ថ្ងៃ​២២ តុលា​នេះ ដោយ​រាជរដ្ឋាភិបាល​បន្ត​មិន​យក​ប្រាក់​លាភ​ពី​ការ​ធ្វើ​អាជីវកម្ម​អគ្គិសនី​ពី​ឆ្នាំ​២០២០​ដល់​២០២៥ ដោយ​ចាត់​ទុក​ថវិកា​នេះ​ជា​ការ​វិយោគ​ជា​ថវិកា​របស់​រដ្ឋ ជួយ​ពង្រីក​បណ្តាញ​អគ្គិសនី​នៅ​តាម​បណ្តាជន​បទ ជា​ពិសេស​តំបន់​ដែល​ប្រជាពលរដ្ឋ​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​ផ្ទាល់​ពី​បណ្តាញ​ជាតិ ។

សម្តេច​បញ្ជាក់​ថា ៖«​ការ​សម្រេច​បែប​នេះ ដោយសារ​ការ​មិន​កាត់​ប្រាក់​ភាគលាភ​៥​ឆ្នាំ​កន្លង​ទៅ​បាន​ជួយ​បង្កើន​ទុន​វិនិយោគ មាន​លទ្ធភាព​ពង្រីក​ទៅ​ដល់​ដល់​បណ្តាជន​បទ​ប្រកបដោយ​ផ្លែ​ផ្លា ។ យើង​នាយក​អគ្គិសនី ដើម្បី​ពង្រីក​អគ្គិសនី​ក្នុង​រយៈពេល​កន្លង​ទៅ​ដោយ​មិន​បាន​យក​ប្រាក់​ចំណេញ​របស់​អគ្គិសនី​យក​ទៅ ដើម្បី​នឹង​បង់​ចូល​ថវិកាជាតិ​ទេ ប៉ុន្តែ​ពន្ធ​ផ្សេង​ៗ​ទៀត ត្រូវ​តែ​បង់ ។

ប៉ុន្តែ​ប្រាក់​ចំណេញ​នេះ យើង​បាន​វិនិយោគ គឺ​៩២​ភាគរយ​នៃ​ចំនួន​ភូមិ​ដែល​អគ្គិសនី​របស់​រដ្ឋ​បាន​ទៅ​ដល់ អីចឹង​រយៈពេល​៥​ឆ្នាំ​ទៀត អនុញ្ញាត​ឲ្យ​ប្រាក់​ដែល​បង់​ឲ្យ​រដ្ឋ​យក​ទៅ​វិនិយោគ​បណ្តាញ​អគ្គិសនី​ទៅ​ផ្ទាប់​នៅ​តាម​បណ្តា​ភូមិ ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​អគ្គិសនី​របស់​ជាតិ​ដោយ​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា​» ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​សព្វ​ថ្ងៃនេះ នៅ​ដល់​៨​ភាគរយ​ទៀត មិន​ទាន់​បាន​អគ្គិសនី​ជាតិ​ប្រើប្រាស់​ហើយ​មាន​តម្លៃ​ដូច​គ្នា ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ