ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​! ជា​សិស្ស​ទៀត​បែរជា​ចាប់​នាង​តូច​​ជា​ច្រើន​ដង បែកធ្លាយ​អ្នក​ជិតខាង​ប្រទះ​​ឃើញ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជា​សិស្ស​ម្នាក់​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្តូង​មាស ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ចាប់រំលោភ​ក្មេង​ស្រី​តូច​ម្នាក់​បាន​សម្រេច​ច្រើន​ដង ។ ការ​ឃាត់ខ្លួន​នេះ​កើតឡើង​កាលពី​ម៉ោង​៥​និង​៤៧​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែតុលា…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជា​សិស្ស​ម្នាក់​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្តូង​មាស ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ចាប់រំលោភ​ក្មេង​ស្រី​តូច​ម្នាក់​បាន​សម្រេច​ច្រើន​ដង ។ ការ​ឃាត់ខ្លួន​នេះ​កើតឡើង​កាលពី​ម៉ោង​៥​និង​៤៧​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​កា​ជូត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ប្រុស​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ រ​ចំ ធី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៤​ឆ្នាំ ។

បើ​តាម​អធិការ​នគរបាល​ស្រុក​អណ្តូង​មាស បាន​ឲ្យ​ដឹង​ថា យុវជន​រូប​នេះ​បាន​ចាប់រំលោភ​លើ​ក្មេង​ស្រី​រង​គ្រោះ​នៅ​ក្នុង​បន្ទប់ទឹក នៅ​ខាងក្រោយ​ផ្ទះ​តែ​ម្តង កាលពី​ម៉ោង​៧​និង​១៥​នាទី ថ្ងៃ​ទី​៧ តុលា កន្លង​ទៅ នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​នេះ​។

លោក​អធិការ​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ មាន​អ្នក​ជិតខាង​ប្រទះ​ឃើញ ហើយ​ក៏​ទៅ​ប្រាប់​ម្តាយ​ក្មេង​ស្រី​នោះ​ដែរ ប៉ុន្តែ​ម្តាយ​ក្មេង​ស្រី​នោះ​មិន​ជឿ​នោះ​ទេ ក្រោយមក​កូនស្រី​របស់​គាត់​មាន​អាការ​:​មិន​ស្រួលខ្លួន ចេះ​តែ​ឈឺក្បាល និង​ចុក​ចង្កេះ ទើប​ម្តាយ​នាំ​កូនស្រី​ទៅ​ពិនិត្យ​នៅ​មណ្ឌល​សុខភាព ប៉ុន្តែ​គ្រូពេទ្យ​រក​មិនឃើញ​ពី​អាកា​រៈ​ជំងឺ​នោះ​ទេ ក៏​បញ្ជូន​កូនស្រី​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ទើប​រក​ឃើញ​ថា ក្មេង​ស្រី​នេះ​មាន​គេ​រំលោភ​បានជា​ច្រើន​ដង​មក​ហើយ​។

ក្រោយ​ពេល​ដឹង​ដូច្នេះ​ហើយ ម្តាយ​ក្មេង​ស្រី​បាន​ទៅ​សួរ​ជនសង្ស័យ​ថា «​ឯង​មានបាន​ទៅ​ចាប់​រំលោភ​កូនស្រី​យើង​នោះ​ទេ?​» ប៉ុន្តែ​ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ បន្ទាប់​មក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឱ្យ​ចុះ​មក​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​តែ​ម្តង​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​អណ្ដូង​មាស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ