ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កន្លង​មក​ក្រុមហ៊ុន​ស៊ិ​ន ទ្រី ធ្វើ​ការងារ​ប្រៀប​ដូច​ជា​អង្គុយ​បក់ផ្សែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ត្រូវ​បាន​ដកហូត​សិទ្ធិ​មក​ជា​របស់​រដ្ឋ គ្រប់គ្រង​វិញ ព្រោះថា ក្រុមហ៊ុន​នេះ​មិន​បាន​បំពេញការងារ​របស់​ខ្លួន​បាន​ទេ…

រាជធានី​ភ្នំពេញ ៖ ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ត្រូវ​បាន​ដកហូត​សិទ្ធិ​មក​ជា​របស់​រដ្ឋ គ្រប់គ្រង​វិញ ព្រោះថា ក្រុមហ៊ុន​នេះ​មិន​បាន​បំពេញការងារ​របស់​ខ្លួន​បាន​ទេ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា នេះ សម្តេច​បន្ត កន្លង​មក​ក្រុមហ៊ុន​ស៊ិ​ន ទ្រី បាន​ធ្វើការ​ប្រៀប​ដូច​ជា ការ​បក់ផ្សែង​អី​ញ្ចឹ​ង ។

ត្រូវ​តែ​មាន​បើក​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ដេញថ្លៃ ដោយ​មាន​ក្រុមហ៊ុន ៣ ឬ​៤ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន ស៊ិ​ន ទ្រី តែ​មិន​អនុញ្ញាត​ឲ្យ​ច្រើន​ដូច​គេ​ទេ ។ ដោយ​បាន​បែក​ចែក​តំបន់​នៅ​រាជធានី​ភ្នំពេញ​ជា ៤​ផ្នែក ។ សម្តេច​បាន​គូសបញ្ជាក់​ថា បញ្ហា​សំរាម​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មានការ​ត្អូញត្អែរ​ផង​ដែរ ព្រោះ​ពេល​ខ្លះ​សំរាម​មិន​ទាន់​យក​ចេញ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ផ្តាំ​ទៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​ធ្វើ​ដូច​នៅ​រាជធានី​ភ្នំពេញ គឺ​បញ្ចូល​ថ្លៃ​ប្រមូល​សំរាម​ជាមួយ​វិក្កយបត្រ​ភ្លើង​ត្រូវ​តែ​ដក​ចេញ​ដូច​គ្នា ហើយនឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ឆ្នាំ​២០២០ ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ក្រុមហ៊ុន ស៊ិ​ន​ទ្រី តាំងពី​ទទួល​កិច្ចសន្យា​ពី​រាជរដ្ឋាភិបាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិ​នា ឆ្នាំ​២០០២​មក ក្រុមហ៊ុន​នេះ​ពុំ​ទាន់​បាន​បំពេញ​កាតព្វកិច្ច​បំរើប្រជាជន​ឲ្យ​សាក​សមតា​មការ​រីក​ចម្រើន​របស់​រាជធានី​ភ្នំពេញ និង​បម្រើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដូច​ការ​រំពឹង​ទុក​ឡើយ​» ។ សម្តេច​បន្ត​ថា ក្រោយ​ការ​ដកហូត​នេះ​ក្រុមហ៊ុន​ស៊ិ​ន ទ្រី នឹង​ទទួល​បានការ​ប៉ះប៉ូវ សម​ស្រប និង​យុត្តិធម៌ ហើយ​ធនធានមនុស្ស​ទាំងអស់​របស់​ក្រុមហ៊ុន បច្ចុប្បន្ន​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គភាព រាជធានី​ភ្នំពេញ​ជូន​ប្រជាពលរដ្ឋ ។

សម្តេច​បញ្ជាក់​ថា​«​ចំណុច​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា យើង​មិន​អាច​ពឹងពាក់​ទៅ​លើ​ស៊ិ​ន ទ្រី ហើយ​ចេះ​តែ​និយាយ​លើ​ស៊ិ​ន​ទ្រី មិន​ចេញ​ចប់ ប្រៀប​ដូច​ជា ការ​អង្គុយ​បក់ផ្សែង​នៅ​ពេល​កន្លង​ទៅ ។ ខ្ញុំ​ពុំ​មាន​ជម្រើស ដើម្បី​ឲ្យ​សភាពការណ៍​អូស​បន្លាយ​តទៅ​ទៀត​បាន​ទេ ។ កន្លង​ទៅ​ខ្ញុំ​បាន​សម្រេច​ឲ្យ​បែងចែក​ជា​៤​តំបន់ សម្រាប់​ទាញ​យក​សំរាម​ទៅ​ដាក់ ប៉ុន្តែ​រយៈពេល​សឹងតែ​ពេញ​១ ឆ្នាំទៅ​ហើយ​មិន​ទាន់​មាន​កន្លែង​ណាមួយ​បាន​យក​សំរាម​ទៅ​ដាក់​ទេ »​។

សម្តេច​បាន​សង្កត់ធ្ងន់​ថា ៖« ដូច្នេះ​ការ​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ឯកជន​មួយ​នេះ មក​ឲ្យ​អង្គភាព​រដ្ឋ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន គឺជា​ការ​ចាំបាច់ ។ ដូច្នេះ​ត្រូវធ្វើ​សកម្មភាព​បន្ទាន់ ដើម្បី​ធ្វើការ​គ្រប់គ្រង​គ្រប់​មធ្យោបាយ​ក៏​ដូច​ជា កម្លាំង​មនុស្ស ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ការ​ឆ្លើយ​តប ក្នុង​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​របស់​យើង​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា បន្ទាប់​ពី​អង្គភាព​ស្វ័​យ​មាន​ប្រសិទ្ធិ​ភាព ហើយ​រាជ​រដ្ឋ​ភិ​បាល​នឹង​រៀបចំ​ឲ្យ​មានការ​ដេញថ្លៃ​ប្រកួតប្រជែង និង​មាន​តម្លាភាព​ដោយ​ស្វែងរក​ក្រុមហ៊ុន​ចូលរួម​យ៉ាងតិច​៤ ធ្វើការ​ប្រមូល​សំរាម និង​សំអាត​ទីក្រុង​ឲ្យ​បាន​ល្អ ប្រសើរ​ទាំង​គុណភាព និង​បរិមាណ ដែល​ប្រជាពលរដ្ឋ​អាច​ទទួលយក​បាន ។

រាជរដ្ឋាភិបាល​សង្ឃឹមថា យន្តការ​ថ្មី​នេះ និង​ជួយ​បង្កើន​ការងារ​ជួន​ដល់​បងប្អូន​កម្មករ​ជា​ច្រើន បន្ថែម​ទៀត​ផង​ដែរ ។ សម្តេច​ថា​«​អី​ញ្ចឹ​ង​ចំណុច​នេះ​សុំ​បញ្ជាក់​យើង​យក​មក​គ្រប់គ្រង​ទាំងមូល​សិន ហើយ​មាន​ស្ថេ​រ​ភាព យើង​ចាប់ផ្តើម​បែងចែក​ជា​៤​តំបន់ ដោយ​មួយ​ក្រុមហ៊ុន​មិន​គ្រប់គ្រាន់​ទេ ព្រោះថា​ក្រុងភ្នំពេញ​ពី​មុន​មាន​តែ​ជាង​៣០០​គីឡូ​ម៉ែត្រការ៉េ​ទេ ឥឡូវ​ដល់​៦០០​គីឡូ​ម៉ែត្រការ៉េ​ទៅ​ហើយ »​។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ត្រូវ​តែ​ធ្វើការ​ដាក់​ឲ្យ​ក្រុមហ៊ុន​ដេញថ្លៃ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ផង​ដែរ តែ​មិន​អនុញ្ញាត​ឲ្យ​ពេញ​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ