សត្វ​ពស់​៣៦​ក្បាល​យក​ទៅ​លែង​ក្នុង​បឹង និង​ព្រៃ​ធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង​(​មាន​វី​ដេ​អូ​)


ខេត្តកំពង់ឆ្នាំង ៖ សត្វ​ពស់​២​ប្រភេទ​ចំនួន​៣៦​ក្បាល មាន​ទម្ងន់​ប្រមាណ​ជាង​២០០​គីឡូក្រាម​ត្រូវ​បាន​ក្រុម មន្ត្រី​ឧទ្យាន​នុ​រក្ស មន្ត្រី​មន្ទីរ​បរិ​ដ្ឋា​ន សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​ធ្វើការ​ដោះ​លែង​សត្វ​ចូល​ក្នុង​បឹង និង​ព្រៃ​ធម្មជាតិ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​តំបន់​អភិរក្ស​ជី​វគ្គ​ចំរុះ​ព្រៃ​កោះ ដែល​ស្ថិត​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

មន្ត្រី​បរិស្ថាន​ស្នាក់​ការ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ បាន​ឲ្យ​ដឹង​ថា សត្វ​ពស់​ដែល​មន្ត្រី​ជំនាញ និង​អង្គការ​យក​លែង​នៅ​រសៀល​នេះ​មាន សត្វ​ពស់ថ្លាន់​ចំនួន​៣៣​ក្បាល សត្វ​ពស់វែកក្របី មាន​ចំនួន​៣​ក្បាល ។ សត្វ​ទាំងនេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​សហការ​ជាមួយ​ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស និង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​ចាប់ពី​អ្នក​រកស៊ី​ខុសច្បាប់​នៅ​ក្នុង​កន្លែង​ផ្សេង​គ្នា​ក្នុង​នោះ​មាននៅ​ខេត្តតាកែវ​ខ្លះ នៅ​តាម​អាហារ​ដ្ឋា​ន​ក្នុង​រាជធានី​ភ្នំពេញ​ខ្លះ និង​មួយ​ចំនួន​ទៀត​ដកហូត​ពី​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ខុសច្បាប់​ខ្លះ ។

ចំពោះ​ការ​ចាប់ពី​កន្លែង​ផ្សេង​ហើយ​យក​មក​លែង​ក្នុង​បឹង និង​ព្រៃ​ធម្មជាតិ​ដែល​ជាប់​បឹង​ទន្លេសាប​នេះ គឺ​ដោយសារ​តែ​ក្នុងភូមិ​សាស្ត្រ តំបន់​អភិរក្ស​ជី​វគ្គ​ចំរុះ​ព្រៃ​កោះ ស្ថិត​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​នេះ​មាន​ស្ថាន​ភាពល្អ​ដោយ​មានព្រៃ​លិច​ទឹក​យ៉ាង​ក្រាស់ មានទឹក​ខួប​ប្រាំង និង​វស្សា សម្រាប់​ការ​រស់នៅ​របស់​សត្វ​ចម្រុះ ទាំង​សត្វ​ល្មូ​ន សត្វ​ស្លាប និង​សត្វព្រៃ​មួយ​ចំនួន​ទៀត ដែល​រស់​ក្នុង​ទឹក​ផង​លើគោក​ផង ។ ម្យ៉ាងវិញទៀត​ការ​យក​សត្វ​មក​លែង​នៅ​ទី​នេះ​ព្រោះ​នៅ​ទី​នេះ​មាន​សុវត្ថិភាព​ដល់​សត្វ​ដែល​បាន​យក​មក​លែង​ផង​ដែរ ។

ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស និង​អន្តរាគមន៍​បង្ក្រាប​បទល្មើស និង​មន្ត្រី​បរិស្ថាន​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមកុំ​ចាប់​សត្វព្រៃ​ដោយ​ខុសច្បាប់​រួម​គ្នា​ថែរក្សា និង​អភិរក្ស និង​កុំ​កាប់​បំផ្លាញ​ព្រៃឈើ​លិច​ទឹកជា​ជុំរក​សត្វព្រៃ​គ្រប់​ប្រភេទ ។ ការ​ចាប់​សត្វព្រៃ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក គឺជា​បទល្មើស​ខុសច្បាប់ ។

សូម​រំ​ឮ​ក​ដែរ​ថា កន្លង​មក​សមត្ថកិច្ច​ដែល​បង្ក្រាប​សត្វព្រៃ​គ្រប់​ប្រភេទ មាន​សត្វ​ពស់ សត្វ​អណ្តើក សត្វ​កន្ធាយ និង​សត្វ​ស្លាប និង​សត្វព្រៃ​ផ្សេង​ៗ​ទៀត​ដែល​តែងតែ​បង្ក្រាប​បាន គឺ​បាន​យក​មក​លែង​នៅ​តំបន់​ខាងលើ​ជា​រៀង​រាល់​លើក គោលបំណង​ឲ្យ​សត្វព្រៃ​ទាំងនោះ​កើត​មាន​កូនចៅ និង​សំបូរ​ឡើង​វិញ​ព្រោះតែ​តំបន់​នោះ​មាន​ភូមិសាស្ត្រ និង​អំណោយផល​ល្អ​ដល់​ការ​រស់នៅ​របស់​សត្វ​គ្រប់​ប្រភេទ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ