ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលនាំគ្នាពន្លត់ នៅសុខៗផ្ទុះឆេះបែកផ្កា​ភ្លើង​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​ភ្នំពេញ ៖ ខ្សែភ្លើង​បាន​ឆ្លង​ចរន្ត​អគ្គី​ស​នី បណ្តាល​ឱ្យ​ផ្ទុះ​បែក​ផ្កាភ្លើង​ឆេះ​ខ្សែកាប​ និងខ្សែភ្លើង​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ​តាម​ផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​ពន្លត់​។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩…

រាជ​ធា​ភ្នំពេញ ៖ ខ្សែភ្លើង​បាន​ឆ្លង​ចរន្ត​អគ្គី​ស​នី បណ្តាល​ឱ្យ​ផ្ទុះ​បែក​ផ្កាភ្លើង​ឆេះ​ខ្សែកាប​ និងខ្សែភ្លើង​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ​តាម​ផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​ពន្លត់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ផ្លូវ​លេខ​៥១៦ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ពី​សន្តិសុខ​ម្នាក់​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ឈរ​យាម​នៅ​ក្រោម​បង្គោល​ភ្លើង ស្រាប់តែ​ខ្សែភ្លើង​បាន​ឆ្លង​ចរន្ត​ផ្ទុះ​ឆេះ​បែក​ផ្កាភ្លើង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា ខណៈនោះ​ខ្សែភ្លើង​បាន​ផ្ទុះ​ឆេះ​រាលដាល ហើយ​ដាច់​ធ្លាក់​រប៉ាត់ រប៉ាយ​មក​លើ​ដី បង្ក​ឱ្យ​មានការ​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​មក​បាញ់​ពន្លត់​ជា​បន្តបន្ទាប់ ។ ចំណែក​នគរបាល​ក៏​បាន​រាយការណ៍​ទៅ​មន្ត្រី​អគ្គី​ស​នី ដើម្បី​ឱ្យ​ផ្តាច់​ចរន្តអគ្គិសនី ហើយ​ភ្លើង​ក៏​រលត់​ទៅ​វិញ ។

នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ គេ​ឃើញ​លោក ឯក ឃុន​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បញ្ជា​កម្លាំង​សណ្តាប់ធ្នាប់​ដើម្បី​បាញ់​ពន្លត់​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ