ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! បុរសម្នាក់ចុះហែលទឹក បែរ​ជា​មងឆក់យកជីវិត​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ចំណាស់​ស្លាប់​ក្នុង​ទឹក​បឹង ត្រូវ​បាន​គេ​សង្ស័យ​ថា ទំនងជា​ជន​រង​គ្រោះ​ហែល​ទឹក​រាយ​មង ក៏​បណ្តាល​​ឱ្យ​​មងរុំ​ជើង និង​ខ្លួន ហើយ​រើ​មិន​រួច​ក៏​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩…

ខេត្តស្វាយរៀង ៖ មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ចំណាស់​ស្លាប់​ក្នុង​ទឹក​បឹង ត្រូវ​បាន​គេ​សង្ស័យ​ថា ទំនងជា​ជន​រង​គ្រោះ​ហែល​ទឹក​រាយ​មង ក៏​បណ្តាល​​ឱ្យ​​មងរុំ​ជើង និង​ខ្លួន ហើយ​រើ​មិន​រួច​ក៏​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​បឹង​កំពឹស ស្ថិត​នៅ​ភូមិ​ត្រពាំង​ពិការ ឃុំ​អំ​ពឹ​ល ស្រុក​រមាស​ហែក​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ទូច ឃិ​ន ភេទ​ប្រុស អាយុ​៧២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពិការ ឃុំ​អំពិល ស្រុក​រមាស​ហែក​។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​​ទៅ​ដាក់​មង​នៅ​បឹង​កំពឹស​ខាងត្បូង​ផ្ទះ​ចម្ងាយ​១៥០០​ម៉ែត្រ លុះ​ពេល​ប្រពន្ធ​បាត់​ប្ដី​យូរ​ពេក មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ គាត់​ក៏​បា​នរក​បងប្អូន​ក្នុងភូមិ​ទៅ​តាម​រក​នៅ​ក្នុង​បឹង​ដែល​ជា​កន្លែង​ជន​រង​គ្រោះ​ធ្លាប់​ដាក់​មង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​នាំ​គ្នា​ទៅ​ដល់​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ តុលា នោះ ឃើញ​កន្ត្រក​ដាក់​មង​អណ្ដែត​លើ​ទឹក ពេល​នោះ​បងប្អូន​និង​អ្នក​ភូមិ​ក៏​បាន​ចុះ​រាវរក​ក្នុង​ទឹក​បឹង​ដែល​មាន​ជម្រៅ​ត្រឹម​.​ក​ក៏​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​មង​រុំ​ព័ទ្ធ​ដៃជើង និង​ខ្លួន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​បងប្អូន និង​អ្នក​ភូមិ​បាន​លើកសព​ជន​រង​គ្រោះ​ឡើង​លើគោក រួច​ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ឱ្យ​ចុះ​ទៅ​ពិនិត្យ និង​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​មង​រុំ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ប្រាកដ​មែន ។ ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ទំនងជា​ជន​រង​គ្រោះ​ហែល​ទឹក​រាយ​មង បណ្តាល​ឲ្យមង​​រុំ​ជើង និង​ខ្លួន ហើយ​រើ​មិន​រួច​ក៏​លង់ទឹក​ស្លាប់​ប្រហែលជា​នៅ​អំឡុង​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​។

បន្ទាប់​ពី​ពិ​និ​ត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ