ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេថា ក្នុង​ប្រាសាទនាងខ្មៅ​មាន​អ្វី​អស្ចារ្យ ហើយ​​កម្រ​មាន​អ្នកដឹង

4 ឆ្នាំ មុន

ខេត្តតាកែវ​៖ ប្រាសាទនាងខ្មៅ​ក៏​ដូច​ជា​ប្រាសាទ​មួយ​ចំនួន​តូច​ឯទៀត​ដែរ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ឥដ្ឋ​នា​សតវត្សរ៍​ទី​១០ ។ ប៉ុន្ដែ​ទំនងជា​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា តើ​ខាងក្នុង​ប្រាសាទ​មាន​អ្វី​ដែល​អស្ចារ្យ? ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ឲ្យ​ដឹង​ថា បើ​តាម​ការ​ស្រាវជ្រាវ​ពី​ប្រាសាទខ្មែរ​ដោយ​សាលា​បារាំង​ចុង​បូព៌ា​នា​ខែកញ្ញា…

ខេត្តតាកែវ​៖ ប្រាសាទនាងខ្មៅ​ក៏​ដូច​ជា​ប្រាសាទ​មួយ​ចំនួន​តូច​ឯទៀត​ដែរ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ឥដ្ឋ​នា​សតវត្សរ៍​ទី​១០ ។ ប៉ុន្ដែ​ទំនងជា​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា តើ​ខាងក្នុង​ប្រាសាទ​មាន​អ្វី​ដែល​អស្ចារ្យ?

ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ឲ្យ​ដឹង​ថា បើ​តាម​ការ​ស្រាវជ្រាវ​ពី​ប្រាសាទខ្មែរ​ដោយ​សាលា​បារាំង​ចុង​បូព៌ា​នា​ខែកញ្ញា ឆ្នាំ​១៩៤០​បាន​ឲ្យ​ដឹង​ថា នៅ​ជញ្ជាំង​ខាងក្នុង​នៃ​ប្រាសាទ​នេះ​មាន​លំអ​ដោយ​គំនូរ​ពណ៌​ពាក់ព័ន្ធ​ទៅ​នឹង​ទេវ​កថា​វិទ្យា​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា ។

ជា​ពិសេស​ប្រាសាទ​ខាងត្បូង ដែល​មាន​បន្សល់​គំនូរ រូបភាព​ត្រឹម​៣​ផ្ទាំង​តែ​ប៉ុណ្ណោះ ។ ជា​អកុសល​ដោយ​មិន​បាន​ទទួល​នូវ​ការ​អភិរក្ស​សម​ស្រប​ទាន់​ពេលវេលា សព្វថ្ងៃ​មរតក​វប្បធម៌​ទាំងនោះ​ក៏​ត្រូវ​រលុប​បាត់បង់​អស់​ជា​បន្ដ​ទៅ​ទៀត ។

តាម​រយៈ​រូបភាព​ទាំងនោះ យើង​ឃើញ​ថា ប្រាសាទនាងខ្មៅ​ត្រូវ​បាន​សាងសង់​ឡើង ដើម្បី​ឧទ្ទិស​ដល់​ព្រហ្ម​សាសនា វិស្ណុ​និកាយ ។ ម្ល៉ោះហើយ គំនូរ​ទាំងនោះ​សុទ្ធសឹងតែ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិ​របស់​ព្រះ​វិស្ណុ​ទាំងអស់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ