ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​រវល់​តែ​ងូតទឹក​មានអី​ភ្លើង​ឆេះ​ផ្ទះ​ទាំង​មិនដឹង​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង​ដោយ​សង្ស័យ​ថា ឆ្លង​ចរន្តអគ្គិសនី ខណៈ​ពេល​ម្ចាស់ផ្ទះ​រវល់​តែ​ងូតទឹក បង្ក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ចុង​ព្រែក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង​ដោយ​សង្ស័យ​ថា ឆ្លង​ចរន្តអគ្គិសនី ខណៈ​ពេល​ម្ចាស់ផ្ទះ​រវល់​តែ​ងូតទឹក បង្ក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។

ម្ចាស់ផ្ទះ​មានឈ្មោះ ហ៊ុ​ល ច​ន្ធី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ​ធ្វើអំពើ​ឈើ​លើ​ថ្ម​ក្រោម​ដំបូល​ប្រក់ស​ង្ក័​សី ។

តាម​សម្តី​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​តែ​រៀបចំ​ងូតទឹក​នៅ​បន្ទប់ទឹក​ខាងក្រោម​ផ្ទះ ស្រប​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​មាន​អ្នក​ជិតខាង​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​បន្ទប់​ខាងលើ​ផ្ទះ​ដែល​មិន​មាន​មនុស្ស​នៅ​ពេល​នោះ​ដែរ​ស្រែក​ផ្អើល​មាន​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ទើប​បងប្អូន​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​យក​ទឹក​បាញ់​ពន្លត់ តែ​មិន​អាច​គ្រប់គ្រង​អណ្តាតភ្លើង​បាន​ទើប​សុំ​អន្តរាគមន៍​ទៅ​សមត្ថកិច្ច ដើម្បី​សុំ​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​អន្តរាគមន៍​គ្រប់​អង្គភាព​ចេញ​ទៅ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៤​គ្រឿង​ជា​រថយន្ត​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ភ្លើង​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ។

តាម​ការ​បញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​នេះ​សមត្ថកិច្ច​ជំហាន​ដំបូង​សង្ស័យ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​រាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គ្រាន់តែ​ខូចខាត​សម្ភារ និង​ផ្ទះ​អស់ទាំង​ស្រុង​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ