ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ក្នុង​ការ​សន្សំ​លុយ​ដែល​ដាច់ខាត​ត្រូវ​ជៀសវាង

4 ឆ្នាំ មុន

ការ​សន្សំ​លុយ​ជា​រឿង​សំខាន់​មួយ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ប្តេជ្ញា​ខ្លួន​នឹង​ទ​ង្វើ​នេះ ។ ភាគច្រើន​កត្តា​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​សន្សំ​លុយ​សម្រាប់​មនុស្ស​ទូទៅ​គឺ​កំហុសឆ្គង​ដែល​ដែល​ពួក​គេ​ប្រព្រឹត្ត​ដោយ​មិនដឹង​ខ្លួន ។ ដូច្នេះ​ដើម្បី​ចាប់ផ្តើម​សន្សំ​លុយ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ចូរ​ជៀសវាង​កំហុសឆ្គង​ក្នុង​ការ​សន្សំ​លុយ​ខាងក្រោម​នេះ​៖ ១. សន្សំ​លុយ​តិច​ពេក​៖ តើ​អ្នក​គួរតែ​ទុក​លុយ​សន្សំ​ប៉ុន្មាន​ក្នុង​មួយ​ខែ?…

ការ​សន្សំ​លុយ​ជា​រឿង​សំខាន់​មួយ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ប្តេជ្ញា​ខ្លួន​នឹង​ទ​ង្វើ​នេះ ។ ភាគច្រើន​កត្តា​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​សន្សំ​លុយ​សម្រាប់​មនុស្ស​ទូទៅ​គឺ​កំហុសឆ្គង​ដែល​ដែល​ពួក​គេ​ប្រព្រឹត្ត​ដោយ​មិនដឹង​ខ្លួន ។ ដូច្នេះ​ដើម្បី​ចាប់ផ្តើម​សន្សំ​លុយ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ចូរ​ជៀសវាង​កំហុសឆ្គង​ក្នុង​ការ​សន្សំ​លុយ​ខាងក្រោម​នេះ​៖

១. សន្សំ​លុយ​តិច​ពេក​៖
តើ​អ្នក​គួរតែ​ទុក​លុយ​សន្សំ​ប៉ុន្មាន​ក្នុង​មួយ​ខែ? ចម្លើយ​សម្រាប់​សំណួរ​នេះ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​មនុស្ស និង​ស្ថាន​ការ​ដែល​ពួក​គេ​រស់នៅ ។ អ្នកជំនាញ​មួយ​ចំនួន​ផ្តល់​យោបល់​ឲ្យ​អ្នក​ទុក ៥០% សម្រាប់​ការ​ចាយវាយ​ចាំបាច់ ៣០% សម្រាប់​ការ​ចាយវាយ​ផ្សេង​ៗ និង ២០% ទៀត​សម្រាប់​ការ​សន្សំទុក ។ ប្រសិនបើ ២០% នៅ​តិច​ពេក​សម្រាប់​អ្នក អ្នក​អាច​តម្លើង​អត្រា​ទៅ​តាម​សមត្ថភាព ។ អ្វី​ដែល​គួរ​ចង​ចាំ​គឺ​ការ​សន្សំ​ត្រូវ​តែ​កើត​មាន​ឡើងជា​រៀង​រាល់​ខែ ហើយ​អ្នក​ត្រូវ​តែ​ប្តេជ្ញា​ថា​នឹង​សន្សំ​ឲ្យ​បាន​គ្រប់​ចំនួន​ដែល​កំណត់ ។

២. ចែក​គណនី​សម្រាប់​ប្រាក់​សន្សំ​៖
វា​ជា​កំហុស​ធំ​មួយ​ក្នុង​ការ​ទុក​ថវិកា​សម្រាប់​ការ​ចាយវាយ និង​ថវិកា​សន្សំ​ក្នុង​គណនី​ធនាគារ​តែ​មួយ​ព្រោះ​អ្នក​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​តាមដាន​ដំណើរការ​សន្សំ និង​ទម្លាប់​ក្នុង​ការ​ចាយវាយ​របស់​អ្នក ។ ក្រៅពី​គណនី​សម្រាប់​ប្រាក់​សន្សំ​ហើយ អ្នក​ក៏​គួរ​មាន​គណនី​មួយទៀត​សម្រាប់​ពេល​មានរឿង​បន្ទាន់​ដែរ ។

៣. មិន​កំណត់​គោលដៅ​ច្បាស់លាស់​៖
មនុស្ស​ម្នាក់​ៗ​មិនមែន​ចេះ​តែ​សន្សំ​ៗ​ដោយ​មិន​មាន​គោលដៅ​ទេ ។ អ្នក​គួរតែ​កំណត់​គោលដៅ​ដែល​អ្នក​គិត​ថា​ខ្លួន​អាច​សម្រេច​បាន​ក្នុង​រយៈពេល​ណាមួយ​ជា​កំណត់ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​ថា​អ្នក​ត្រូវ​សន្សំ​មួយ​ខែ​ប៉ុន្មាន​ដើម្បី​ឲ្យ​ខ្លួន​អាច​សម្រេច​គោលដៅ ។
ពេល​ដែល​អ្នក​កំណត់​បាន​ច្បាស់​ហើយ អ្នក​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​តាមដាន​ដំណើរការ និង​ជំរុញ​ទឹកចិត្ត​ខ្លួន​ឲ្យ​រក្សា​ទម្លាប់​ល្អ​នេះ​រហូត​ដល់​សម្រេច​បាន​គោលដៅ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ