ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ទាំងនេះ​ចាំបាច់​ណាស់ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មហាសេដ្ឋី

4 ឆ្នាំ មុន

ការ​ក្លាយជា​មហាសេដ្ឋី​មិន​ពឹងផ្អែក​តែ​លើ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​ទេ ព្រោះ​កត្តា​ដទៃ​ទៀត​ដូច​ជា សំណាង​មិនល្អ ការ​ខុស​កាលៈទេសៈ និង​រឿង​នឹក​ស្មាន​មិន​ដល់​ដទៃ​អាច​បង្ក​បញ្ហា​ក្នុង​ការ​សម្រេច​គោលដៅ​ទាំងនេះ​បាន ។ យ៉ាងណា​ក្តី ការ​ខិតខំ​ប្រឹងប្រែង និង​ប្តេជ្ញា​ចិត្ត​គឺជា​ចំណុច​ដែល​ចាំបាច់​ត្រូវ​តែ​មាន​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មហាសេដ្ឋី…

ការ​ក្លាយជា​មហាសេដ្ឋី​មិន​ពឹងផ្អែក​តែ​លើ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​ទេ ព្រោះ​កត្តា​ដទៃ​ទៀត​ដូច​ជា សំណាង​មិនល្អ ការ​ខុស​កាលៈទេសៈ និង​រឿង​នឹក​ស្មាន​មិន​ដល់​ដទៃ​អាច​បង្ក​បញ្ហា​ក្នុង​ការ​សម្រេច​គោលដៅ​ទាំងនេះ​បាន ។ យ៉ាងណា​ក្តី ការ​ខិតខំ​ប្រឹងប្រែង និង​ប្តេជ្ញា​ចិត្ត​គឺជា​ចំណុច​ដែល​ចាំបាច់​ត្រូវ​តែ​មាន​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មហាសេដ្ឋី ។ ប៉ុន្តែ​ក្រៅពី​នេះ​ហើយ មហាសេដ្ឋី​ដទៃ​បាន​ចែករំលែក​ថា​អ្នក​ក៏​ត្រូវ​មាន​ចំណុច​ខាងក្រោម​នេះ​ដែរ ។

១. កុំ​ធ្វើ​តាម​អ្នក​ដទៃ ៖
កុំ​ចាំតែ​មើល​មហាសេដ្ឋី​ដទៃ​ហើយ​ធ្វើ​តាម​គេ​ទាំងស្រុង ។ ផ្ទុយ​មក​វិញ​អ្នក​គួរ​ស្វែង​យល់​ពី​អ្វី​ពិភពលោក​ចង់បាន​និង​ត្រូវការ​វិញ ។ ឧទាហរណ៍​ដូច​ជា បញ្ហា​ក្នុង​ការ​ហៅ​តាក់ស៊ី​នៅ​ទី​ក្រុងប៉ារីស​បង្ក​ឲ្យ​មានកំណើត​ក្រុមហ៊ុន Uber ជាដើម ។

២. មាន​ក្តី​សុបិន​ធំ​៖
តើ​អ្នក​អាច​នាំ​មក​នូវ​អ្វី​ដែល​អាច​ផ្លាស់​ប្តូរជីវិត​មនុស្ស និង​បង្កើត​អាជីវកម្ម​ថ្មី​មួយ​បាន0x017d7 មិន​មាន​មហាសេដ្ឋី​មួយ​ណា​ដែល​ចាប់ផ្តើម​ក្រុមហ៊ុន​ដើម្បី​ជោគជ័យ​បាន​មធ្យម​ទេ ។ ដូច​ជា​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដំបូង​ដែល​គិត​ថា​កុំព្យូទ័រ​អាច​ផ្លាស់​ប្តូរ​ការ​ប្រកប​អាជីវកម្ម ការ​សិក្សា ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ការ​កម្សាន្ត​ប្រសិនបើ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើ​វា ។

៣. ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​លើ​ភាព​លម្អិត​៖
លោក ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Apple បាន​និយាយ​ថា ភាព​ជោគជ័យ​កើតឡើង​ពី​ការ​សរុប​ភាព​លម្អិត​ចូល​គ្នា ដែល​មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​មើល​រំលង​កត្តា​តូច​ៗ​ណាមួយ​ទេ ។ យោង​ទៅ​តាម NPR បាន​ឲ្យ​ដឹង​ថា មាន​ពេល​មួយ លោក​ចបស៍​បាន​តេ​ទៅ​កាន់​នាយក​របស់ Google នៅ​ព្រឹក​ថ្ងៃអាទិត្យ​ដើម្បី​ប្រាប់​ថា​លោក​មិន​ពេញចិត្ត​នឹង​ពណ៌ Logo របស់ Google នៅ​លើ​អេ​ក្រង់​របស់ iPhone ឡើយ ។

៤. មិន​ត្រូវ​ភ្លេច​អតិថិជន​ដាច់ខាត​៖
អ្នក​អាច​បង្កើត​ផលិតផល​ថ្មី និង​វិនិយោគ​លើ​ផលិតផល​របស់​អ្នក តែ​អ្នក​ត្រូវ​រក្សា​ភាព​ពេញចិត្ត​របស់​អតិថិជន​ជា​កត្តា​ធំ​ជាងគេ​ដដែល ។ លោក ជេ​ហ្វឺ​រី ដ័​រ​មេន (Jeffery Doorman) ដែល​មក​ពី Forbes បាន​កត់​សម្គាល់ថា ៧៥% នៃ​មហាសេដ្ឋី​ពិភពលោក​បាន​កសាង​ទ្រព្យសម្បត្តិ​ពី​ការ​លក់​អ្វី​ដែល​អតិថិជន​ចង់បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ