ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ធំ​ៗ៣ ៖ ស្ទះលូ ស្ទះចរាចរណ៍ និង​សំរាម​…​ដឹង​អាជ្ញាធរ​ឆ្លើយ​តប​យ៉ាងម៉េច​អត់?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សន្យា​ដោះស្រាយ​តម្រូវការ​ចាំបាច់​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​សម្រាល​ការ​លំបាក​ក្នុង​ជីវភាព​ភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ អាជ្ញាធ​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ផែនការ​ព​ន្លឿ​ន​ការ​ដោះស្រាយ​តម្រូវការ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​ដូច​ជា​ការ​ជួស​ជុស​ជង្ហុក​សំបុកមាន់ ស្តារ​ប្រព័ន្ធ​ប្រឡាយ​លូ ដាក់​ភ្លើង​បំ​ភ្លើង ផ្លូវ​សាធារណៈ បញ្ហា​ក្មេង​ទំនើង សំរាម ចោរកម្ម​និង​ល្បែងស៊ីសង​នៅ​មូលដ្ឋាន…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សន្យា​ដោះស្រាយ​តម្រូវការ​ចាំបាច់​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​សម្រាល​ការ​លំបាក​ក្នុង​ជីវភាព​ភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ អាជ្ញាធ​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ផែនការ​ព​ន្លឿ​ន​ការ​ដោះស្រាយ​តម្រូវការ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​ដូច​ជា​ការ​ជួស​ជុស​ជង្ហុក​សំបុកមាន់ ស្តារ​ប្រព័ន្ធ​ប្រឡាយ​លូ ដាក់​ភ្លើង​បំ​ភ្លើង ផ្លូវ​សាធារណៈ បញ្ហា​ក្មេង​ទំនើង សំរាម ចោរកម្ម​និង​ល្បែងស៊ីសង​នៅ​មូលដ្ឋាន រួម​ទាំង​ការ​បង្ខិត​សេវា​រដ្ឋបាល​សាធារណៈ​ឲ្យ​កាន់តែ​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ ។

ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នៅ​ខណ្ឌ​ឬ​ស្សី​កែវ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា អាជ្ញាធរ​នឹង​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជា​បន្ទាន់​នៅ​ពេល​ឆាប់​ៗ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​និង​សំណូមពរ ដែល​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​វេទិកាសាធារណៈ​នេះ ។

លោក​បាន​បញ្ជាក់​ថា ចំពោះ​បញ្ហា​ណា​ដែល​ធំ​ៗ​ពាក់ព័ន្ធ​ជាមួយនឹង​ថ្នាក់​ជាតិ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​ដែល​ឈាន​ទៅ​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ។

រាជធានី​ភ្នំពេញ​មាន​បញ្ហា​ធំ​ៗ​ចំនួន​៣​គឺ បញ្ហា​ស្ទះចរាចរណ៍ លូ និង​សំរាម បញ្ហា​ទាំង​៣​នេះ​អាជ្ញា​ជំរុញ​ការ​ព​ន្លឿ​ន​ដោះស្រាយ​ជា​អាទិភាព​មុនគេ​ដើម្បី​ធានា​ឲ្យ​ទីក្រុង​មាន​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព ដែល​បំរើ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា វេទិកាសាធារណៈ​ដែល​រៀបចំ​ដោយ​អាជ្ញា​រាជធានី​ភ្នំពេញ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​បានដឹង​ពី​ព័ត៌មាន និង​តម្រូវការ​ថ្មី​ៗ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដើម្បី​អោយ​អាជ្ញាធរ​ចាត់វិធានការ​ណ៍​ដោះស្រាយ​អោយ​ចំ​ទិស​ដៅ​ជូន​ប្រជាពលរដ្ឋ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ