ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស២នាក់​ស្រែកផ្អើលឆោឡោ ខណៈកំពុង​បើកសុខៗ ស្រាប់តែ​ហុយផ្សែងនិង​អណ្តាតភ្លើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស២នាក់ជិះក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​មាន​ដឹក​ខោ​ទឹកនោម​កូន​ក្មេង ខណៈ​កំពុង​បើក​យឺតៗ​លក់​តាម​ផ្លូវ​សុខ​ៗ ស្រាប់តែ​ធុំក្លិន​ឈ្ងៀម ព្រមទាំង​មាន​ផ្សែង និង​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ម៉ាស៊ីន​ផ្នែក​ខាង​មុខ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​បុរស២នាក់​ខាងលើស្រែកផ្អើលឆោឡោ​ដល់​​ក្រុម​ជាង​រថយន្ត​នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់ និង​ជួយ​ជញ្ជូន​ខោ​ទឹកនោម​កូន​ក្មេង​យក​ចេញ​មក​ក្រៅ​ទាន់​ ។…

រាជធានី​ភ្នំពេញ ៖ បុរស២នាក់ជិះក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​មាន​ដឹក​ខោ​ទឹកនោម​កូន​ក្មេង ខណៈ​កំពុង​បើក​យឺតៗ​លក់​តាម​ផ្លូវ​សុខ​ៗ ស្រាប់តែ​ធុំក្លិន​ឈ្ងៀម ព្រមទាំង​មាន​ផ្សែង និង​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ម៉ាស៊ីន​ផ្នែក​ខាង​មុខ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​បុរស២នាក់​ខាងលើស្រែកផ្អើលឆោឡោ​ដល់​​ក្រុម​ជាង​រថយន្ត​នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់ និង​ជួយ​ជញ្ជូន​ខោ​ទឹកនោម​កូន​ក្មេង​យក​ចេញ​មក​ក្រៅ​ទាន់​ ។

ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វា​លា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី ២៤ ខែ តុលា ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​៧០ កែង​ផ្លូវ​លេខ​R6 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​២​នាក់ ម៉ាក​សាំ​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-៦៨០៨ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​រថយន្ត​នេះ​មាន​ដឹក​ខោ​ទឹកនោម​កូន​ក្មេង​សម្រាប់​លក់​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេឃើញ​​បុរស​២​នាក់​ជិះ​ក្នុង រថយន្ត​មួយ​គ្រឿង​ខាងលើ ដោយ​មាន​ដឹក​ខោ​ទឹកនោម​របស់​កូន​ក្មេង​ពេញ​មួយ​រថយន្ត ធ្វើ​ដំណើរ​ចេញពី​ម្តុំ​អង់​តែ​ន​ទួល​គោក ​​ហើយ​បើក​រថយន្ត​​​លក់​​ខោទឹកនោមកូនក្មេង​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​អ្នកបើកបរ​កំពុង​តែ​បើក​រថយន្ត​​លក់​ខោទឹកនោមកូនក្មេង​តាម​ផ្លូវ​នោះ ក៏​ស្រាប់តែ​ធុំក្លិន​ឈ្ងៀម និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចូល​ក្នុង​កាប៊ី​ន​ផង​ដែរ ដោយ​ឃើញ​ហេតុការណ៍​បែប​នេះ អ្នកបើកបរ​ក៏​បាន​បើករថយន្ត​មក​ឈប់​ត្រង់​ចំណុច​ខាងលើ រួច​នាំ​គ្នា​ចុះ​មើល ក៏​ឃើញ​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​ចេញពី​ម៉ាស៊ីនរថយន្ត​ផ្នែក​ខាង​មុខ ទើប​នាំ​គ្នា​ស្រែកផ្អើល​​ឆោឡោ​ឡើង​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ដែល​ឮ​សម្រែក​របស់​បុរស​ទាំង​ពីរ​នាក់​ខាងលើ​ស្រែ​កថា «​ភ្លើង​ឆេះ​រថយន្ត​» ក៏​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ក្រុម​ជាង​ជួសជុល​រថយន្ត​តាម​កា​រ៉ា​ស់​នៅ​ក្បែរ​ៗ​កន្លែង​កើតហេតុ​នាំ​គ្នា​ស្រ​វេ​ស្រ​វ៉ា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់ និង​យក​ទឹក​មក​ជួយពន្លត់ ចំណែក​អ្នកខ្លះ​ទៀត​ក៏​បាន​នាំ​គ្នា​ជួយ​ជញ្ជូន​ខោ​ទឹកនោម​កូន​ក្មេង​ដែល​មាននៅ​ក្នុង​រថយន្ត​យក​ចេញ​មក​ក្រៅ​អស់​ទាន់​ពេលវេលា​ផង​ដែរ ហើយ​ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ករណី​ឆេះ រថយន្ត​មួយ​គ្រឿង​ខាងលើ​នេះ​ដែរ គឺ​មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ម៉ាស៊ីន​ផ្នែក​ខាង​មុខ និង​ឆេះ​រាលដាល​មក​ដល់​កៅអី​ខាងក្នុង​ការ​ប៊ី​ន បណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត​ទាំងស្រុង តែ​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ ដោយ​មិន​បាន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់ និង​មិន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​​អ្នក​ដទៃ​នោះ ទើប​កម្លាំង​សមត្ថកិច្ច​បាន​អនុញ្ញាត​អោយ​ម្ចាស់​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ខាង​លើ​រក​រថយន្ត​ផ្សេង​ទៀត​មក​អូស​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ព្រមទាំង​ដឹក​ខោ​ទឹកនោម​កូន​ក្មេង​យក​ទៅ​វិញ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ