ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ជំនាញ​ជួយ​ឱ្យ​អ្នករក​លុយ​បាន​យ៉ាង​ស្រួល

4 ឆ្នាំ មុន

តើ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ភាគច្រើន​មាន​ជំនាញ​អ្វីខ្លះ ? ជាក់ស្តែង​មនុស្ស​ម្នាក់​ៗ​តែងតែ​ខុស​គ្នា ហើយ​ពួក​គេ​ក៏​មាន​ជំនាញ​ខុស​ៗ​គ្នា​ដែរ ប៉ុន្តែ​តាម​ការ​សង្កេត​អ្នក​អាច​មើលឃើញ​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ភាគច្រើន​មាន​ជំនាញ​ស្រ​ដៀង​ៗ​គ្នា​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖ ១. ជំនាញ​និយាយ​ជា​សាធារណៈ ៖ សម្រាប់​មនុស្ស​មួយ​ចំនួន…

តើ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ភាគច្រើន​មាន​ជំនាញ​អ្វីខ្លះ ? ជាក់ស្តែង​មនុស្ស​ម្នាក់​ៗ​តែងតែ​ខុស​គ្នា ហើយ​ពួក​គេ​ក៏​មាន​ជំនាញ​ខុស​ៗ​គ្នា​ដែរ ប៉ុន្តែ​តាម​ការ​សង្កេត​អ្នក​អាច​មើលឃើញ​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ភាគច្រើន​មាន​ជំនាញ​ស្រ​ដៀង​ៗ​គ្នា​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. ជំនាញ​និយាយ​ជា​សាធារណៈ ៖
សម្រាប់​មនុស្ស​មួយ​ចំនួន ជំនាញ​និយាយ​ជា​សាធារណៈ​ប្រៀប​ដូច​ជា​ជំនាញ​ដែល​មាន​ពី​កំណើត ប៉ុន្តែ​វា​មិនមែន​ជា​ជំនាញ​ដែល​មនុស្ស​ទូទៅ​មាន​ឡើយ ។ ប្រាកដ​ណាស់ អ្នក​ដែល​ជោគជ័យ​ត្រូវ​មាន​ជំនាញ​នេះ​ជាប់​ខ្លួន​ព្រោះ​ពួក​គេ​នឹង​ធ្លាក់​ក្នុង​កាលៈទេសៈ​ជា​ច្រើន​ដែល​បង្ខំ​ឲ្យ​ពួក​គេ​ថ្លែងស​ន្ទ​រក​ថា ឬ​ឡើង​ប្រកាស​អ្វីមួយ​ជាដើម ។

២. ជំនាញ​សរសេរ​កូដ​៖
អ្នក​មិន​ចាំបាច់​ចេះ​សរសេរ​កូដ​ដូច​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) ទេ ប៉ុន្តែ​ការ​មាន​ជំនាញ​មូលដ្ឋាន​ក្នុង​ផ្នែក​នេះ​អាច​ជួយ​ឲ្យ​អ្នក​លេចធ្លោ​បាន ខណៈ​ដែល​មនុស្ស​និង​អាជីវកម្ម​កាន់តែ​មានការ​ពឹងផ្អែក​ទៅ​លើ​បច្ចេកវិទ្យា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ក្រៅពី​ជួយ​ឲ្យ​អ្នក​លេចធ្លោ​ក្នុង​ក្រុមហ៊ុន​ហើយ អ្នក​ថែម​ទាំង​អាច​ធ្វើការ​ជា​អ្នក​សរសេរ​កូដ​ក្រៅ​ម៉ោង​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ថែម​ទៀត ។

៣. ជំនាញ​រៀបចំ​ការងារ និង​ពេលវេលា​៖
ដើម្បី​អាច​បំពេញ​កិច្ចការ និង​គម្រោង​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន អ្នក​នឹង​ត្រូវការ​ជំនាញ​រៀបចំ​ការងារ​និង​ពេលវេលា​ដោយ​មាន​ប្រសិទ្ធិ​ភាព ។ ប្រសិនបើ​អ្នកមាន​ជំនាញ​នេះ អ្នក​នឹង​អាច​សម្រេច​បាន​កិច្ចការ​ច្រើន​ក្នុង​ពេល​ខ្លី និង​មាន​ប្រសិទ្ធិ​ភាព​ការងារ​ខ្ពស់​ក្នុង​ការ​រក​ចំណូល​ដែរ ។

៤. ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​សង្គម​៖
នរណា​ក៏​មាន​គណនី​លើ​ប្រព័ន្ធ​សង្គម​ដែរ​ក្នុង​សម័យកាល​នេះ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់​គ្នា​មាន​ជំនាញ​ក្នុង​ការ​គ្រប់គ្រង​វា​ទេ ។ ភាព​ជំនាញ​គឺ​ពិតជា​សំខាន់​ណាស់​ទាំង​នៅ​លើ​ប្រព័ន្ធ​សង្គម​ដូច្នេះ​អ្នក​ត្រូវ​ចេះ​ធ្វើ​ឲ្យ​សកម្មភាព​របស់​អ្នក​លើ​ប្រព័ន្ធ​នេះ​បង្ហាញ​ពី​ភាព​ជំនាញ​របស់​អ្នក និង​សមត្ថភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ជាដើម ។

៥. ជំនាញ​គ្រប់គ្រង​គម្រោង​៖
តើ​អ្នក​អាច​គ្រប់គ្រង​គម្រោង​មួយ​តាំងពី​ដើម​ដល់​ចប់​ទេ? តើ​អ្នក​អាច​ធានា​ថា​អ្នក​អាច​សម្រេច​គ្រប់​គោលដៅ​ក្នុង​រយៈពេល​ដែល​បាន​កំណត់​ទេ? ស្ទើរតែ​គ្រប់​ការងារ​ត្រូវការ​ជំនាញ​គ្រប់គ្រង​គម្រោង​ព្រោះ​វា​ពិតជា​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​គំនិត​ក្លាយទៅជា​ការ​ពិត​បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ