ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកសវនការប្តីចាក់សម្លា.ប់សង្សារប្រពន្ធខ្លួន​ក្នុង​​ហាង«ហ្វាមីលី»…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤​ តុលា នេះ បានលើកយកសំណុំរឿង​ឃាត​កម្មមួយ​មកបើកសវនាការជនុំជម្រះទោស​ពាក់ព័ន្ធរឿងមន្រ្តីយោធាម្នាក់​ចាក់សម្លាប់​បុរសជា​ជន​ជាតិចិន​ដោយចោទថា បានទំនាក់ទំនងសាហាយស្មន់ជាមួយប្រពន្ធខ្លួ​ន ដែលមិនទាន់មាន​សាលក្រម​លែង​លះដាច់​ស្រេច ។…

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤​ តុលា នេះ បានលើកយកសំណុំរឿង​ឃាត​កម្មមួយ​មកបើកសវនាការជនុំជម្រះទោស​ពាក់ព័ន្ធរឿងមន្រ្តីយោធាម្នាក់​ចាក់សម្លាប់​បុរសជា​ជន​ជាតិចិន​ដោយចោទថា បានទំនាក់ទំនងសាហាយស្មន់ជាមួយប្រពន្ធខ្លួ​ន ដែលមិនទាន់មាន​សាលក្រម​លែង​លះដាច់​ស្រេច ។

សវនាការនេះ បន្ទាប់ពីសាកសួរដេញដោលចប់សព្វគ្រប់ចៅក្រមជំនុំជម្រះ បានលើក​ពេល​ប្រកាស​សាល​ក្រមផ្តន្ទាទោសលើជនជាប់ចោទ ទៅថ្ងៃទី១ ​វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ​។ ជនជាប់ចោទក្នុងសំណុំរឿង​នេះឈ្មោះ គង់ កុសល់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនទាន់ចាប់ខ្លួនជាយោធា នៅអង្គភាពវរៈ៩១ ។ នៅចំពោះមុខរង្វង់ក្រចកសេះ ជនជាប់ចោទបានសារភាពអំពីសកម្មភាពដែលខ្លួនប្រព្រឹត្តដូច្នោះថា បាន​ជាខ្លួនសម្លាប់បុរសជាសង្សារប្រពន្ធ ដោយសារតែខឹង​និងពួកគេហាម​ឃាត់មិនឱ្យ​កូនប្រុស-ស្រី​ជួបមុខ​ឪពុក ។

ជនជាប់ចោទបន្តថា ខ្លួននិងប្រពន្ធបានរៀបការត្រឹមត្រូវតាមប្រពៃណីខ្មែរ​នឹងរួមរស់ជាមួយគ្នារហូត​មាន​កូនប្រុស ស្រី២នាក់ ។ តែក្រោយមកការរស់នៅមិនសូវចុះសម្រុងគ្នា ចេះតែមានភាពរកាំរកូស គ្មានសេច​ក្តីសុខ​ទាំងសងខាងបណ្តាលឲ្យគ្រួសារមានការបែកបាក់ នឹងរស់នៅមិនជុំគ្នា រហូតឈានដល់​ការព្រម​ព្រៀង​ប្តឹងលែងលះជាប្តីប្រពន្ធ ។ ប៉ុន្តែនៅក្នុងដំណាក់ កាលកំពុងជាប់បណ្តឹងលែងលះនោះ ភាគីទាំង​ពីរមិនទាន់ទទួលបានសាលក្រមស្ថាពរនៅឡើយទេ ស្រាប់តែប្រពន្ធលួចទាក់ទងថៅកែជនជាតិចិនម្នាក់ យកគ្នាធ្វើជាប្ដីប្រពន្ធបណ្តើរពេញមុខតែម្ដង ។

នៅថ្ងៃកើតហេតុ ខ្លួនបានទៅហូបស៊ុប​នៅហាងមួយឈ្មោះ ហ្វាមីលី ក៏បានជួបប្រពន្ធ.កូន.នឹងម៉ែក្មេក រួម​ទាំង​ជនជាតិចិនដែលសាហាយប្រពន្ធនោះផងដែរ ។ ចម្លើយបន្តទៀតថា ពេលឃើញដូច្នោះ​ខ្លួនក៏​បក់ដៃ​ហៅកូនទាំង២ ដើម្បីសួរសុខទុក្ខ តែបែជាប្រុសសាហាយ នឹងប្រពន្ធ រួមទាំងម៉ែក្មេក ហាម​ឃាត់មិនឲ្យ​កូនមកជួបខ្លួនជាឪពុកទេ ។ ទង្វើនោះហើយជាហេតុបណ្ដាល ឲ្យខ្លួនផ្ទុះកំហឹង ក៏ស្ទុះទៅទាញយកកាំបិទ​ចុងស្រួចនៅក្នុងហាងលក់ស៊ុប ចាក់ទៅលើបុរសជនជាតិចិនជាច្រើនកាំបិត បណ្តាលហូរឈាម​ដេកដួល​ស្លាប់នៅកន្លែងតែម្ដងទៅ ។

ចំណែកប្រពន្ធ និងម៉ែក្មេក​បានជួយប្រវាយប្រតប់ខ្លួនការពារប្រុសសាហាយនោះក៏ត្រូវរងមុតកាំបិទ​ចុង​ស្រួច​ជាច្រើនកន្លែងដែរ ។ ក្រោយកើត ហេតុខ្លួនក៏បានជិៈម៉តូរត់ចេញ នឹងទៅលាក់ខ្លួនដល់ខេត្តព្រះ វិហារ តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនមកវិញ ។ ក្នុងសវនាការជនជាប់ចោទបានសារភាពទាំងស្រុង នូវ​ទង្វើដែល​គេបានប្រព្រឹត្ត ហើយចុងក្រោយជនជាប់ ក៏បានសំណូមពរស្នើសុំឲ្យតុលាការមាន​ការបន្ធូបន្ថយ​ទោស​ចំពោះរូបគេ ដែលបានជ្រុលដៃចាក់រហូតដល់ស្លាប់ជនរងគ្រោះ ក៏ព្រោះតែកំហឹងផ្ទុះភ្លាមឡើងនៅចំពោះ​មុខ ។ សូមរម្រឹកថា ករណីឃាកម្មខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន ហ្វាមីលី ស្ថិតនៅតាមផ្លូវលេខ១០១ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អំពើឃាតកម្មនោះបណ្ដាលឲ្យបុរសជនជាតិចិតម្នាក់ស្លាប់ នៅក្នុងថ្លុកឈាម និងស្រ្តី២នាក់រងបួសធ្ងន់ធ្ងរ​ផងដែរ ។ ជនរងគ្រោះ១-ឈ្មោះ Song Qingjun ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានមុខរបរប្រធានក្រុមហ៊ុន ស្លាប់ ។ ២-ឈ្មោះ គង់ សុផារ៉ា ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៣៥ ផ្លូវលេខ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ជាប្រពន្ធជនដៃដល់បានរងរបួស ដៃនិងជើងទាំង​សងខាង និង៣-ឈ្មោះ ម៉ែន អេង ភេទស្រី អាយុ៥៦ ឆ្នាំ ជនជាតិខ្មែរ ជាម្ដាយ (គង់ សុផារ៉ា) មុខរបរ លក់បបរ រងរបួសជើងឆ្វេង ​។

អត្ថបទសរសេរ ដោយ